Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន បញ្ជាក់ថា អាជ្ញាធរបានចាប់ខ្លួនបុគ្គលម្នាក់ដែលបង្ហោះព័ត៌មានក្លែងក្លាយថាមានមនុស្សស្លាប់ដោយសារកូវីដ១៩

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកនេះ បានបញ្ជាក់ឲ្យដឹងថា អាជ្ញាធរកម្ពុជាបានចាប់ខ្លួនបុគ្គលម្នាក់នៅខេត្តត្បូងឃុំ ដែលបានបង្ហោះព័ត៌មានក្លែងក្លាយដោយថា មានអ្នកស្លាប់ដោយសារតែជំងឺកូវីដ១៩។ សម្តេចនាយករដ្ឋមន្រ្តីបានអះអាងថា ការប្រឌិតព័ត៌មានក្លែងក្លាយបែបនេះ គឺមិនអាចលើកលែងបាននោះទេ ពោល គឺត្រូវអនុវត្តច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីវេទិកាអបអរសាទរទិវាមច្ឆជាតិ ០១ កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិ​ត្រពាំងថ្ម ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសុក្រនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការចាប់ខ្លួននេះ មិនមែនជាការរំលោភសិទ្ធិ សេរីភាពបញ្ចេញមតិទេ។ សម្តេចថា បុគ្គលរូបនោះ បានប្រឌិតព័ត៌មានក្លែងក្លាយនេះ ធ្វើឲ្យបំពុលសង្គម ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ដែលមិនអាចអត់អោនឲ្យបាន។

បើតាមសម្តេចតេជោ នៅពេលនេះ កម្ពុជាគ្មានឡើយអ្នកជំងឺកូវីដ១៩នៅក្នុងមន្ទីរពេទ្យ គឺពួកគេបានព្យាបាលនៅផ្ទះ ដោយអ្នកជំងឺកូវីដ១៩ទាំងនោះ ជាប្រភេទអូមីក្រុង។

ដោយ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម