Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ​ស្នើឱ្យដាក់ថវិកាជាតិ​បញ្ចូលក្នុង​គម្រោងដោះមីន ​ដើម្បីផ្ដាច់ព្រាត់​បញ្ហាមីន

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជា​ នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២២នេះ ​បានស្នើឱ្យ​អាជ្ញាធរ​មីន​ធ្វើការផ្ដាច់ព្រាត់ទៅលើបញ្ហាដោះមីននៅកម្ពុជា​ ហើយចាប់ផ្ដើមដាក់ខេត្ត​ ស្រុក ឃុំមួយ​ចំនួន​ជាតំបន់​គ្មានមីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ០១ កក្កដា ឆ្នាំ២០២២ នៅអាងទឹកត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយ​មានជ័យ ដោយសម្ដេចបានបញ្ជាឲ្យដាក់កម្លាំងចុះដោះមីន នៅតំបន់ឃុំ​ប៉ោយ​ចារ និងអាងត្រពាំងថ្ម ដើម្បីប្រកាសតំបន់នោះ ជាតំបន់គ្មានមីន និងជាតំបន់សុវត្ថិភាពឱ្យបានឆាប់បំផុតត្រឹមចុងឆ្នាំនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏ថ្លែងជំរុញឲ្យចាប់ផ្ដើមប្រកាសដាក់ខេត្ត ស្រុក និងឃុំ ជាបណ្ដើរៗជាតំបន់គ្មានមីន ដោយស្នើឱ្យលោក អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដាក់បញ្ចូលថវិកាជាតិសម្រាប់ឆ្នាំ ២០២៣-២០២៤ ជាដំណាក់ៗខាងមុខ ដើម្បីបង្ហើយការងារដោះមីន ហើយចាប់ផ្ដើមប្រកាសបញ្ចប់ខេត្ត ស្រុក ឃុំ ប្រកាសថាជាតំបន់គ្មានមីនតែម្ដង។ 

សម្ដេចតេជោ មានប្រសាសន៍ថា «កន្លែងខ្លះទៀត យើងត្រូវការតែលុយ ៥ ម៉ឺនដុល្លារទេ យើងទៅរកសុំបរទេស ពិបាកណាស់ ឥឡូវដាក់ចូលក្នុងថវិកាជាតិ ដើម្បីបញ្ចប់នៅកន្លែមួយចំនួនដែលវាជិតអស់ហើយ ប៉ុន្តែវាខ្វះលុយដោះកម្លាំងដោះមីនមាន ជាកម្លាំងស៊ីម៉ាក់ និងវិស្វកម្មកងទ័ព»។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់វិស័យឯកជន ក្នុងការចូលរួមសកម្មភាពដោះមីន ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសដែលគ្មានមីនតាមការគ្រោងទុក៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២២ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៣ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១៦ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម