ព័ត៌មានជាតិ
លោកអូន ព័ន្ធមុនីរ័ត្ន មានភរិយាអតីតកូនស្រីរដ្ឋមន្រ្តីក្រសួងអប់រំ មានប្រវត្តិបែបណា?
លោកអូន ព័ន្ធមុនីរ័ត្ន ជាឥស្សរជនមានស្នាដៃដឹកនាំស្ថាប័ន និងបានសម្រេចសមិទ្ធផលជាច្រើនជូនជាតិមាតុភូមិ។ លោកជាឥស្សរជនសំខាន់ម្នាក់ ក្នុងការរៀបចំគោលនយោបាយសំខាន់ៗរបស់រដ្ឋាភិបាល ដើម្បីជំរុញនិងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋឱ្យទទួលបានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
កម្ពុជាថ្មីនឹងបង្ហាញជីវប្រវត្តិឥស្សរជនកំពូលម្នាក់នេះ ដើម្បីប្រិយមិត្តតាមដាននិងសិក្សាស្វែងយល់៖
ស្ថានភាពផ្ទាល់ខ្លួននិងគ្រួសារ
លោកអូន ព័ន្ធមុនីរ័ត្ន កើតនៅថ្ងៃ ០១ តុលា ឆ្នាំ១៩៦៥ នៅទីក្រុងភ្នំពេញ។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី អ៊ឹម ប៉ូលីកា ដែលជាកូនស្រីបង្កើតអតីតរដ្ឋមន្ត្រីក្រសួងអប់រំ លោក អ៊ឹម សុទ្ធី និងមានកូនចំនួន ៤ នាក់ (ប្រុស ២ និងស្រី ២)។
ប្រវត្តិការសិក្សា
-១៩៩០-១៩៩៣ ៖ បញ្ចប់ថ្នាក់បណ្ឌិត (Ph.D.) ពីសាកលវិទ្យាល័យរដ្ឋម៉ូស្គូ
-១៩៩១-១៩៩២ ៖ សញ្ញាបត្រឯកទេសធុរកិច្ចអន្តរជាតិ ពីសាលាធុរកិច្ចក្រុងម៉ូស្គូ (Moscow School Of Business) បណ្ឌិត្យសភាវិទ្យាសាស្រ្តសេដ្ឋកិច្ចរុស្ស៊ី (Russian Economic Academy)
-១៩៨៤-១៩៩០ ៖ ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ (Master Degree) ជំនាញវិទ្យាសាស្រ្តសង្គម និងវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យរដ្ឋម៉ូស្គូ (Moscow State University)។
ការប្រើប្រាស់ភាសា
ក្រៅពីភាសាខ្មែរជាភាសាកំណើត លោកអូន ព័ន្ធមុនីរ័ត្ន ក៏អាចប្រើប្រាស់បានទាំងភាសាអង់គ្លេស និងភាសារុស្សី។
តួនាទីបច្ចុប្បន្នក្នុងស្ថាប័នរដ្ឋ
បច្ចុប្បន្ននេះក្រៅពីមុខនាទីជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកក៏មានតួនាទីជាច្រើនទៀត ក្នុងការដឹកនាំការងាររៀបចំគោលនយោបាយ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ការងាររៀបចំកំណែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការងារជំរុញផលិតភាពរបស់កម្ពុជា។
-ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
-ប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
-ប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ
-ប្រធានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
-ប្រធានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
-ប្រធានគណៈកម្មាធិការផលិតភាពកម្ពុជា
-ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល
-ប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម
-ប្រធានគណៈកម្មការមូលបត្រកម្ពុជា
-ទេសាភិបាលនៃកម្ពុជា ប្រចាំធនាគារពិភពលោក (WB), ធនាគារអភិវឌ្ឍន៏អាស៊ី (ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)
-ទេសាភិបាលនៃកម្ពុជា ប្រចាំទីភ្នាក់ងារធានាការវិនិយោគពហុភាគី (MIGA)
បទពិសោធន៍វិជ្ជាជីវៈ
២០១៨-បច្ចុប្បន្ន ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានឧត្តមក្រុមប្រឹក្សា
២០១៦ – ២០១៨ ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានឧត្តមក្រុមប្រឹក្សា
២០១៣ – ២០១៦ ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
២០០៨ – ២០១៣ ៖ ប្រតិភូអមនាយករដ្ឋមន្រ្តី, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទីប្រឹក្សាសម្តេចនាយករដ្ឋមន្រ្តី, និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
២០០៣ – ២០០៨ ៖ ទីប្រឹក្សាសម្តេចនាយករដ្ឋមន្រ្តីនិងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
២០០៣ ៖ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
២០០២ ៖ ប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
១៩៩៩ – ២០១៣ ៖ សមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារជាតិនៃកម្ពុជា
១៩៩៩ – ២០០៣ ៖ អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឋានៈស្មើរដ្ឋលេខាធិការ
១៩៩៨ – ២០១៣ ៖ ទីប្រឹក្សាសេដ្ឋកិច្ចសម្តេចនាយករដ្ឋមន្ត្រី
១៩៩៤-១៩៩៩ ៖ នាយកខុទ្ទកាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
១៩៩៣-១៩៩៤ ៖ ជំនួយការសម្តេចនាយករដ្ឋមន្រ្តី
ស្នាដៃ
បន្ថែមលើទំនួលខុសត្រូវដឹកនាំការងារប្រចាំថ្ងៃ លោកអូន ព័ន្ធមុនីរ័ត្ន ក៏ជាកុលបុត្រខ្មែរស្រឡាញ់ការសិក្សាស្រាវជ្រាវ តាមរយៈសមិទ្ធផលនិងស្នាដៃស្រាវជ្រាវបោះពុម្ពផ្សាយជាច្រើនដូចជា៖
-សៀវភៅ «គ្រប់គ្រងការប្រកួតប្រជែងនៃសកលភាវូបនីយកម្ម»,
-សៀវភៅ «ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជានៅក្នុងបរិការណ៍អាស៊ាន: គោលនយោបាយ និងយុទ្ធសាស្រ្ត»,
-សៀវភៅ «ការបង្កើនល្បឿន AFTA និងបច្ច័យរបស់វាសម្រាប់កម្ពុជា»,
-សៀវភៅ «យុទ្ធសាស្រ្តរបស់កម្ពុជាសម្រាប់ការចូលរួមនៅក្នុងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន», -សៀវភៅ «ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា: បញ្ហាប្រឈម និងកាលានុវត្តភាព»
ស្នាដៃទាំងនេះជាសមិទ្ធផលស្រាវជ្រាវដ៏វិសេសវិសាល មានតម្លៃទទួលស្គាល់ទាំងកម្រិតជាតិ និងអន្តរជាតិបន្ថែម។
ការទទួលបានគោរមងារជាបណ្ឌិតសភាចារ្យពីរាជបណ្ឌិត្យសភាកម្ពុជា
ដោយមើលឃើញពីសមិទ្ធផលនិងស្នាដៃក្នុងការបំពេញភារកិច្ច និងការអភិវឌ្ឍការស្រាវជ្រាវវិទ្យាសាស្ត្រ លោកអូន ព័ន្ធមុនីរ័ត្ន បានទទួលគោរមងារជា «បណ្ឌិតសភាចារ្យ» និងក្លាយជាថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា។
គោរមងារ «អគ្គបណ្ឌិតសភាចារ្យ» ជាគោរមងារតែមួយគត់ សម្រាប់ប្រគល់ជូនតែប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជាប៉ុណ្ណោះ៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ