Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ឡើង​ទៅ​លេង​ភ្នំ​ខ្នងផ្សារ ក្រោយ​គេ​ល្បីពេញ​ហ្វេសបុក

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា ទទួលបន្ទុកអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ និង​ជា​តំណាង​រាស្រ្ត​មណ្ឌល​ខេត្តកំពង់ស្ពឺ ថ្មីៗ​នេះ​បានធ្វើ​ដំណើរ​បេសកកម្ម​ទៅលេងនៅភ្នំខ្នងផ្សារ ​ជាតំបន់ប្រសព្វមុំបីរវាង​ខេត្ត​កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់។

ក្នុង​ដំណើរ​ដោយ​ថ្មើរជើង​លើ​ចម្ងាយ​ផ្លូវ​រាប់សិប​​គីឡូម៉ែត្រ និងចម្ងាយ​ពេល​រាប់​ម៉ោង ឯកឧត្តមលើក​បទពិសោធន៍សម្រាប់​ដំណើរ​កម្សាន្ត​ដ៏​គួរ​ឲ្យ​ចង​ចាំនេះ។

ឯកឧត្តម​ថ្លែង​ថា៖ “ពិតប្រាកដណាស់ យើងឮគេថាច្រើនដង ខ្ញុំបានសម្រេចបេសកកម្មឡើងទៅដល់លើកំពូលភ្នំខ្នងផ្សារ។ បេសកកម្មក្នុងការឡើងលើកំពូលភ្នំនេះ មិនជាពិបាកពេក ហើយក៏មិនងាយស្រួលពេកនោះដែរ។ មកដល់លើកំពូលភ្នំខ្នងផ្សារ ខ្ញុំ​កាន់តែមានមោទនភាពសម្រាប់ទឹកដីខេត្តកំពង់ស្ពឺ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដោយសារភ្នំខ្នងផ្សារមានទេសភាពដ៏ស្រស់ស្អាតនៅគ្រប់ជ្រុងទាំងអស់ ដែលខ្ញុំបានក្រឡេកភ្នែកដល់ អមដោយខ្យល់អាកាសត្រជាក់បរិសុទ្ធ ដែលធានាថាតំបន់ទេសចរណ៍ធម្មជាតិខ្នងផ្សារនេះ ពិតជាធ្វើឲ្យអ្នកទេសចរប្លែកភ្នែក និងស្រស់ស្រាយអារម្មណ៍ជាក់ជាមិនខាន”។

ខ្នងផ្សារ មាន​ទីតាំង​ស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប្រសព្វមុំបីគឺ​ខេត្ត​កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់។ ខ្នងផ្សារជា​ឋានសួគ៌​លាក់​ខ្លួន​សម្រាប់​អ្នក​ស្រលាញ់ធម្មជាតិ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៦ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៧ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម