Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ ព្រមានចាត់វិធានការចំពោះអ្នកប្រើប្រាស់អាវុធកែច្នៃ ដោយគ្មានការលើកលែងឡើយ

បានផុស

នៅ

​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាល​ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ព្រះសីហនុ បានធ្វើការព្រមានតាមផ្លូវច្បាប់ចំពោះអ្នកប្រើប្រាស់អាវុធកែច្នៃ ដោយគ្មានការលើកលែងឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត​ កាលពី​ថ្ងៃទី​ ៣០ ខែមិថុនា ឆ្នាំ ​២០២២ លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា​« រាល់​ការគ្រប់គ្រង ប្រើប្រាស់ អាវុធ​កែច្នៃ​មានដូចជា អាវុធ​ប្រើ​ខ្យល់ ប្រើ​ហ្គាស អាវុធ​ធ្វើ​ពី​ឈើ និង​ដែក​ផ្សេងៗ ដែល​អាច​សម្លាប់​មនុស្ស​បាន គឺ​ចាត់ទុកជា​អាវុធ​ខុសច្បាប់​ទាំងអស់ ​គ្មាន​ការលើកលែង​នោះឡើយ គឺ​ត្រូវ​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​ជា​ធរមាន​»​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ​លោក​លោក គួច ចំរើន​ បានដាក់​ចេញ​នូវ​វិធា​នក​ចំនួន​ ៤ ​ចំណុច​ ដើម្បី​ការពារ ថែរក្សា​សន្តិសុខ​ជូន​ពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

​បើតាម​លោក​អភិបាលខេត្ត​វិធានការ​ ៤ ​ចំណុច​មាន​ជាអាទិ៍​៖ ១-​ការទប់ស្កាត់​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ២-​ការទប់ស្កាត់ និង​ចាត់វិធានការ​នូវ​ការប្រើប្រាស់​រថយន្ត​ចង្កូត​ស្តាំ​ ៣-​ការទប់ស្កាត់ និង​ចាត់​វិធាន​ប្រឆាំង​ការជួញដូរ និង​ប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និ​ក និង​៤-​ការទប់ស្កាត់ វិធានការ​លើ​ការ​ចោរលួច​ខ្សែ​ភ្លើង​ ដែលជា​ប្រធានបទ​សំខាន់​ដែល​ជំរុញ​ឱ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ និង​ចូលរួម​ដោះស្រាយ​រួមគ្នា​ជា​ចាំបាច់​។

​យ៉ាងណាក៏ដោយ​ លោកប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ បាន​ថ្លែង​ការកោតសរសើរ​ដល់ក​ង​កម្លាំង​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមអ្នកច្បាប់​ទាំងអស់ ដែល​បាន​សហការគ្នា សស្រាក់សស្រាំ ហ្មត់ចត់ និង​ការចុះ​បង្ក្រាប​នានា​បាន​យ៉ាង​ល្អប្រសើរ ជាពិសេស​ការបង្ក្រាប​ការគ្រប់គ្រង ប្រើប្រាស់ ដឹកជញ្ជូន និង​ស្តុក​ទុក​អាវុធ​ខុសច្បាប់​។

​ជាថ្មី​ម្តងទៀត លោក​អភិបាលខេត្ត​បានស្នើ​សុំឱ្យ​កងកម្លាំង​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមអ្នកច្បាប់​ទាំងអស់​បន្ត​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​បន្តទៀត និង​ដាក់​វិធានការ​ស្រាវជ្រាវ​បន្ថែម​លើ​ការងារ​នេះ​ឱ្យ​កាន់តែ​តឹងរឹង ធ្វើយ៉ាងណា ការពារ ថែរក្សា​សន្តិសុខ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ឱ្យ​អស់ពី​លទ្ធភាព​តាមតែ​អាចធ្វើ​ទៅបាន​៕

​អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម