ព័ត៌មានជាតិ
អាជ្ញាធរមីនដាក់ពង្រាយកម្លាំងបោសសម្អាតមីននៅឃុំប៉ោយចារនៅថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយ
ក្នុងនាមប្រជាពលរដ្ឋស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវសុខសុវត្ថិភាព និងជួយសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋស្ថិតក្នុងតំបន់អាងទឹកត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ឲ្យរួចផុតពីគ្រោះថ្នាក់ដោយសារមីន និងប្រែក្លាយតំបន់នេះ ទៅជាតំបន់អស់មីន និងផ្តល់សុវត្ថិភាពដល់ការអភិវឌ្ឍ លើផ្ទៃដីមានមីនចំនួន ២៤,៥ ហិកតា នារយៈពេលប៉ុន្មានខែដ៏ខ្លីខាងមុខនេះ។

បន្ទាប់ពីទទួលនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នៅព្រឹកថ្ងៃទី ១ ខែមិថុនានេះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានធ្វើការទំនាក់ទំនងជាមួយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា សហការជាមួយអាជ្ញាធរមីន ចាត់វិធានការដោះស្រាយភ្លាមៗ និងដាក់ពង្រាយកម្លាំងបោសសម្អាតនាថ្ងៃចន្ទទី០៤ ខែកក្កដា ឆ្នាំ២០២២ សប្តាហ៍ក្រោយនេះ។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀត “មិនត្រឹមតែតំបន់អាងទឹកត្រពាំងថ្ម អស់មីនប៉ុណ្ណោះទេ គឺត្រូវបោសសម្អាត និងប្រកាសស្រុកភ្នំស្រុកទំាំងមូល ជាស្រុកអស់មីន តែម្តង លើផ្ទៃដីមានមីនចំនួន ២៥,១ ហិកតា”។
លោកទេសរដ្ឋមន្រ្តី បន្តទៀតថា សម្តេចតេជោ មិនត្រឹមតែរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ និងផ្តល់សុខសន្តិភាពជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ សម្តេចតេជោ ថែមទាំងតែងតែយកចិត្តទុកដាក់អំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងចង់ឃើញប្រជាពលរដ្ឋទាំងអស់ទាំងនៅក្នុងទីប្រជុំជន និងជនបទរស់នៅប្រកបដោយសុវត្ថិភាពគ្រប់គ្នា រួចផុតពីគ្រោះថ្នាកដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ