Connect with us

ព័ត៌មានជាតិ

ធនាគារ អេស៊ីលីដា ផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់អតិថិជនតាមរយៈទទួល និងផ្ទេរប្រាក់ទូទាំងពិភពលោកតាមប្រព័ន្ធ SWIFT ដោយឥតគិតថ្លៃ

បានផុស

នៅ

​ធនាគារ អេស៊ីលីដា ជា​ប្រជា​ធនាគារដែល​តែងតែ​យកចិត្តទុកដាក់ និង​ផ្តល់​អ្វី​ថ្មីៗ ជាពិសេស​សេវា​នានា​កាន់តែ​ងាយស្រួល ជូន​អតិថិជន ដើម្បី​បំពេញ​ត​ម្រូវ​ការឱ្យ​ស្របតាម​សម័យ​បច្ចេកវិទ្យា​ក្នុងពេល​បច្ចុប្បន្ន និង​អនាគត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្តែង ថ្មីៗធនាគារ អេស៊ីលីដា បានប្រកាសឲ្យដឹងពីការបម្រើសេវាកម្មសម្រាប់អតិថិជនរបស់ខ្លួន ដែល​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន នៅ​ក្នុងនោះ​ការទទួលប្រាក់​ពី​បងប្អូន​សាច់ញាតិ​ដែល​ផ្ញើ​មកពី​ក្រៅប្រទេស​ទូទាំង​ពិភពលោក គ្រប់​ប្រភេទ​រូបិយប័ណ្ណ តាម​ប្រព័ន្ធ SWIFT ដោយ​មិន​អស់ថ្លៃ​សេវា ដែលមាន​រហូតដល់​ដំណាច់ឆ្នាំ​ ២០២២។

​ក្រៅពី​ទទួលបាន​អត្ថប្រយោជន៍​ទទួល​ប្រាក់​ដែល​ផ្ញើ​មកពី​ក្រៅប្រទេស​ទូទាំង​ពិភពលោក មិន​អស់ថ្លៃ​សេវា អតិថិជន​ក៏មាន​ឱកាស​ប្រើប្រាស់​សេវាកម្ម​ធនាគារ ផ្សេងៗ​ទៀត​ដែរ​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​របស់ខ្លួន ដូចជា​ការដក​ប្រាក់​ពី​ម៉ាស៊ីន​អេ​ធី​អឹម​រាប់ពាន់​គ្រឿង នៅ​ទូទាំងប្រទេស និង​ការប្រើប្រាស់​សេវា​អេស៊ីលីដា​ម៉ូ​បាល សម្រាប់ផ្ទេរប្រាក់ទទួល​ប្រាក់ ក្នុងស្រុក​មិន​អស់ថ្លៃ​សេវា ការ​ស្កេ​ន​ទូទាត់​ទំនិញ​ទទួលបាន​បញ្ចុះតម្លៃ​រហូត​ដល់ ៣០% បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ ការបង់ថ្លៃ​ទឹក​ភ្លើង និង​ការទូទាត់​ប្រាក់​តាម Pay Me ជាដើម ។

​តាមរយៈ​សេវាកម្ម​ថ្មីៗ​របស់​ធនាគារ​អេស៊ីលីដា​ធ្វើឱ្យ​អតិថិជន​ទទួល​ប្រាក់​ដោយមាន​សុវត្ថិភាព ហើយ​ទទួល​ប្រាក់​កាន់តែ​រហ័ស និង​ទាន់ពេលវេលា កាត់បន្ថយ​ហានិភ័យ​ក្នុងការ​ដឹកជញ្ជូន​សាច់ប្រាក់​តាម​ខ្លួន និង​មាន​លក្ខណៈ​ងាយស្រួល គ្មាន​តម្រូវការ​ឯកសារ​ច្រើន​ដែល​ទាំងអស់នេះ គឺ​បង្ហាញថា ធនាគារ អេស៊ីលីដា បាន​យកចិត្ត​ទុកចិត្ត​ចំពោះ​អតិថិជន​របស់ខ្លួន ជាពិសេស​លោកអ្នក​ដែលមាន​តម្រូវការ​ចំ​បាច់​ទទួល​ប្រាក់ និង​ផ្ទេរប្រាក់​ទៅ​ក្រៅប្រទេស​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម