ព័ត៌មានជាតិ
លោក ស៊ឹម សុជាតិ៖ ទុរេនលក់នៅលើទីផ្សារ នាំចូលដប់ របស់ខ្មែរតែពីរប៉ុណ្ណោះ
អ្នកលក់ទុរេនប្រកាសក្តែងៗថា ទុរេនរបស់ខ្លួនជាទុរេនខ្មែរពិតៗ នាំយកមកពីចម្ការខេត្តកំពត បាត់ដំបង ពោធិ៍សាត់ ឬកំពង់ចាមជាដើម។ ប៉ុន្តែតម្លៃដែលពួកគេអះអាងថាទុរេនខ្មែរនោះ ១គីឡូលក់ត្រឹមតែ ១ម៉ឺន ៥ពាន់រៀល ទៅ ១ម៉ឺន ៨ពាន់រៀលប៉ុណ្ណោះ។ អ្នកដាំទុរេន បានឱ្យដឹងថា ទុរេនខ្មែរ លក់នៅលើទីផ្សារមិនមានតម្លៃនេះទេ។ យ៉ាងហោចណាស់ ១គីឡូ ២ម៉ឺន ទៅ២ម៉ឺន ៥ពាន់រៀល។

លោក ស៊ឹម សុជាតិ ម្ចាស់ចម្ការបីខេត្ត គឺខេត្តកំពត ពោធិ៍សាត់ និងបាត់ដំបង បានលើកឡើងថា ទុរេនឆ្នាំនេះ បាក់តម្លៃដោយសារឈ្មួញលក់នៅតាមអនឡាញ ក្រឡុកតម្លៃ។ លោកថា ពួកគេនាំចូលទុរេនពីក្រៅប្រទេសប្រមាណ ១តោន ទៅ ២តោន ក្នុងតម្លៃធូរថ្លៃ ៨ពាន់រៀល លាយជាមួយទុរេនខ្មែរ ២០០ ទៅ ៣០០គីឡូ ហើយលក់នៅលើទីផ្សារតម្លៃក្រោម ២ម៉ឺនរៀល។ បើតាមលោក សុជាតិ បានវាយតម្លៃថា នៅលើទីផ្សារបច្ចុប្បន្ន ទុរេនខ្មែរ ២ ទុរេននាំចូល ១០ ទៅហើយ។
«ទុរេនខ្មែរ ទុកមិនបានយូរត្រឹមបីថ្ងៃខូចហើយ មិនដូចទុរេននាំចូលពីក្រៅប្រទេស អាចទុកបានរយៈពេលយូរ មិនស្វិតខូចនោះទេ»។ នេះជាការបន្ថែមរបស់លោក ស៊ឹម សុជាតិ។

អ្នកជំនាញបច្ចេកទេសដាំទុរេនរូបនេះ បានឱ្យដឹងទៀតថា ទុរេនខ្មែរ នឹងប្រមូលផលអស់នៅចុងខែ កក្កដានេះ។ លោកបន្ថែមថា ឆ្នាំនេះទិន្នផលទុរេនធ្លាក់ចុះ បើធៀបនឹងឆ្នាំមុន ដោយសារបញ្ហាអាកាសធាតុ។ ចំពោះបច្ចេក ឬរបៀបក្នុងការមើលទូរេនខ្មែរ ឬទុរេននាំចូលពីក្រៅប្រទេស នឹងមានលម្អិតនៅអត្ថបទក្រោយ៕


-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង