ព័ត៌មានជាតិ
អ៊ីស្រាអែល ចង់បានពលករកម្ពុជាទៅធ្វើការ លើវិស័យកសិកម្មនៅប្រទេសខ្លួន
រដ្ឋាភិបាលអ៊ីស្រាអែលមានបំណងចង់បានពលករកម្ពុជា ទៅបម្រើការងារទៅលើវិស័យកសិកម្ម នៅនៅប្រទេសអ៊ីស្រាអែល ដែលនឹងជួយផ្តល់ឱកាសការងារ និងប្រាក់ចំណូលជូនពលរដ្ឋកម្ពុជា កាន់តែប្រសើរថែមទៀត។

ការចង់បានពលករកម្ពុជាទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី០១ខែកក្កដានៅក្នុងជំនួបពិភាក្សាការងាររវាងលោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និនេសាទជាមួយលោកស្រី Orna SAGIV ឯកអគ្គរដ្ឋទូតទើបត្រូវបានតែងតាំងថ្មីនៃរដ្ឋអ៊ីស្រាអែល ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅ ទីក្រុងបាងកក ប្រទេសថៃ។
នៅក្នុងជំនួបនោះ លោកស្រី Orna SAGIVបានមានប្រសាសន៍ថា ភាគីអីស្រាអែលមានបំណងចុះ MOU រវាងរដ្ឋាភិបាលទាំងពីរ (G to G Umbralla) ដើម្បីនាំយកពលករកម្ពុជាទៅបម្រើការក្នុងវិស័យកសិកម្ម នៅប្រទេសអ៊ីស្រាអែល។
ទាក់ទងនឹងបញ្ហានេះ លោកស្រី មានក្តីសង្ឃឹមថា នឹងទទួលបានការសហការល្អពីក្រសួងការងារ ហើយនិងឈាន ចុះហត្ថលេខាក្នុងពេលដ៏ខ្លីខាងមុខនេះ ។
ជាការឆ្លើយតបលោករដ្ឋមន្ត្រីបានបង្ហាញឆន្ទ:គាំទ្រលើគម្រោងនេះ ព្រោះបើអាចកើតឡើងបាននោះវានឹងជួយពង្រឹង និងពង្រីកសមត្ថភាពកសិករកម្ពុជាទាំងផ្នែកទ្រឹស្តី និងការអនុវត្តអំពីការប្រើប្រាស់បច្ចេកទេសកសិកម្ម ទំនើបរបស់អ៊ីស្រាអែល។
នៅក្នុងជំនួបនោះដែរ លោក រដ្ឋមន្ត្រីបានស្នើបង្កើនកូតានិស្សិត ឬរក្សាឲ្យនៅត្រឹម ២០០នាក់ក្នុងឆ្នាំ ព្រោះកន្លងមក ភាគីអ៊ីស្រាអែលមានបំណងចង់កាត់បន្ថយមកនៅត្រឹម ១០០នាក់ ។
លោករដ្ឋមន្រ្តី បានរំលឹកថារដ្ឋាភិបាលអ៊ីស្រាអែល ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរក្នុងការជួយអភិវឌ្ឍធនធានមនុស្សលើវិស័យកសិកម្មតាមរយ:ការផ្តល់ឱកាសឲ្យនិស្សិតកម្ពុជាឆ្នាំទី៣ បានទៅធ្វើហាត់ការនៅប្រទេសអ៊ីស្រាអែលតាំងពីឆ្នាំ២០០៨ រហូតមកទល់បច្ចុប្បន្នមាន រយ: ពេល ១៤ឆ្នាំហើយ សរុបនិស្សិតចំនួន ១ ៤៦៩នាក់ ហើយបច្ចុប្បន្នពួកគេបាននិងកំពុងចូលរួមចំណែកយ៉ាង សកម្មក្នុងការចែករំលែកបទពិសោធន៍ល្អៗទាក់ទងបច្ចេកវិទ្យាកសិកម្មទំនើបៗ ដែលទទួលបានពីប្រទេសអ៊ីស្រា អែលដើម្បីអភិវឌ្ឍវិស័យនេះឲ្យកាន់តែរីកចម្រើនស្របតាម ផែនការជាយុទ្ធសាស្រ្តក្នុងការធ្វើទំនើបកម្មកសិកម្ម។
លោកស្រី ឯកអគ្គរដ្ឋទួតបានបញ្ជាក់ថា តាមរយៈការប្រឹងប្រែងរបស់លោកស្រីតាមការស្នើសុំរបស់ភាគីកម្ពុជា រដ្ឋាភិបាលអីស្រាអែលថានឹងពិនិត្យ ពិចារណារក្សាតាមការស្នើសុំរបស់កម្ពុជា។
ក្រៅពីការងារខាងលើនេះភាគីទាំងពីរក៏បានពិភាក្សាលើ ការបង្កើតកសិដ្ឋានបង្ហាញ (Demonstration Farm) នៅកម្ពុជាដែលករណីនេះ អាចសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលរួមចំណែកធ្វើការផ្សព្វផ្សាយ បច្ចេកវិទ្យាកសិកម្មឲ្យកាន់តែទូលំទូលាយដល់កសិករ និងនិស្សិត។លើកកម្ពស់កិច្ចសហការលើវិស័យសន្តិសុខស្បៀង និងសន្តិសុខទឹក នៅតាមសហគមន៍ព្រៃឈើ។ ពង្រឹងការងារកសិធុរកិច្ចឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសសម្រាប់ និស្សិតដែលបានបញ្ចប់កម្មសិក្សាពីប្រទេសអ៊ីស្រាអែលនិងពង្រឹង និងពង្រីកបច្ចេកវិទ្យា ក្រោយពេលប្រមូលផល (Post Harvest Technology)។
តបតាមការអញ្ជើញរបសើលោកស្រីឯកអគ្គរដ្ឋទួត លោករដ្ឋមន្ត្រីនឹងដឹកនាំគណប្រតិភូកម្ពុជា រួមទាំងវិស័យឯក ជនផងដែរ ទៅបំពេញទស្សនកិច្ចសិក្សានៅប្រទេសអ៊ីស្រាអែល នាពេលអនាគតដ៏ខ្លី ដើម្បីសិក្សា ស្វែងយល់ និងដកស្រង់បទពិសោធន៍បន្ថែមទាក់ទងការអភិវឌ្ឍវិស័យកសិកម្ម និងកសិធុរកិច្ច ជាពិសេសអនុវិស័យសាកវប្បកម្ម និងប្រព័ន្ធដំណក់ទឹក រួមទាំងការកែច្នៃ៕ សំអឿន

-
សន្តិសុខសង្គម៥ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់