ព័ត៌មានជាតិ
អាជីវករលក់ដូរតាមអនឡាញជាង ១០០ នាក់ស្នើសុំចុះបញ្ជី នៅមន្ទីរពាណិជ្ជកម្មខេត្តកោះកុង
ត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះ មន្រ្តីនៃមន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានទទួលពាក្យសំណើសុំចុះបញ្ជីតាមប្រព័ន្ធអេឡិចត្រូនិចបជាង ១០០ នាក់ ដោយសន្ទុះការយល់ដឹងអំពីច្បាប់ថ្មីដែលតម្រូវនេះពលរដ្ឋជាអាជីវករហាក់ចូលរួមអនុវត្តច្រើន។
លោក សាលីម ហ្វារីត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ថា ក្រុមការងារមន្ទីររបស់លោកបម្រើការងារចុះបញ្ជីពាណិជ្ជកម្មលក់ដូរតាមអនឡាញនេះចាប់ពីថ្ងៃទី៣០ មិថុនា ដល់ថ្ងៃទី១កក្កដាម្សិលមិញ តបតាមការណែនាំរបស់ក្រសួងដើម្បីសម្របសម្រួលផ្តល់សេវាជូនប្រជាពលរដ្ឋអាជីវករនិយមធ្វើអាជីវកម្មតាមអេឡិចត្រូនិច។
លោក ហ្វារីត បន្ថែមថា សន្ទុះនៃការចូលរួមរបស់អាជីវករ និងពាណិជ្ជករនៅក្នុងខេត្តកោះកុង ហាក់មានច្រើនតាមការបណ្តាញសារព័ត៌មាន និងផេកក្រសួងពាណិជ្ជកម្ម ទោះបីជាពួកគេពុំមានកាតព្វកិច្ចចុះបញ្ជីក៏ដោយ ក៏ត្រូវប្រមូលទិន្នន័យជាក់លាក់ដាក់ជូនក្រសួងពាណិជ្ជកម្ម។ គ្រាច្បាប់ថ្មីទើបតែប្រកាសឱ្យអនុវត្តធរមាន។
បើតាមលោក ហ្វារីត មន្ទីរពុំមានតួនាទីផ្តល់សេវានេះទេ ប៉ុន្តែយោងតាមការែណនាំរបស់ក្រសួងជំរុញឱ្យមន្ទីរទទួលសម្របសម្រួលលើកិច្ចការនេះ ខណៈនៅរាជធានីភ្នំពេញមានក្រុមអាជីវករ និងពាណិជ្ជករជាច្រើននាក់សម្រុកទៅចុះបញ្ជីច្រើនលើសលុប។
យោងតាមច្បាប់ក្រសួងពាណិជ្ជកម្មនឹងចាប់ផ្ដើមផាកពិន័យ ចំពោះអ្នករកស៊ីធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (អនឡាញ) ដែលមិនបានចុះបញ្ជីពាណិជ្ជកម្ម ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ។ ដោយមើលឃើញពីតម្រូវការ និងការចូលរួមរបស់អាជីវករ ពាណិជ្ជករ គឺក្រសួងក៏សម្រេចពន្យារដល់ក្រុមអាជីវករដល់ថ្ងៃទី៣ ខែកក្កដា មុននឹងឈប់ទទួលពាក្យ។
លោក បញ្ញា និងកញ្ញា សុដា តំណាងអាជីវករនិយមលក់ដូរតាមអនឡាញយល់ថា មូលហេតុការដែលពួកគេស្មោះចិត្តមកចុះបញ្ជីអាជីវករតាមប្រព័ន្ធអេឡិចត្រូនិចនៅមន្ទីរពាណិជ្ជកម្មបែបនេះ ព្រោះដឹងថាច្បាប់កំណត់ឱ្យអនុវត្តដើម្បីធានាបានភាពត្រឹមត្រូវតាមច្បាប់ ធ្វើអាជីកម្មប្រកបដោយសុវត្ថិភាពមិនរងការពិន័យជាទោសទណ្ឌណា។
តំណាងអាជីករបន្ថែមថា ពួកគេដឹងព័ត៌មានតាមរយៈសារព័ត៌មានផ្សព្វផ្សាយ ផេកក្រសួងពាណិជ្ជកម្មជូនដំណឹង និងតាមមិត្តភក្តិប្រាប់តៗគ្នា ទើបប្រញាប់មកបំពេញបែបបទសុំចុះបញ្ជីតាមប្រព័ន្ធអេឡិចត្រូនិចតែម្តង។ លក្ខខណ្ឌតម្រូវមានការថតចម្លងអត្តសញ្ញាណបណ្ណ ផេកហ្វេសប៊ុកលក់ដូរផលិតផល ឬបណ្ណធ្វើអាជីវកម្មផ្សេងៗ។
គួរកត់សម្គាល់ថា អាជីករណាដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដោយពុំមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម អាជីកម្មនោះនឹងត្រូវទទួលការផាកពិន័យជាទឹកប្រាក់ និងអាចមានការផ្តន្ទាទោសដូចមានចែងក្នុងច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច៕
អត្តបទ៖ សិរីវឌ្ឍន់)
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង