Connect with us

ព័ត៌មានជាតិ

ទស្សនកិច្ច​៤​ថ្ងៃ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ស្ទាបស្ទង់​សភាពការណ៍​នៅ​មី​យ៉ាន់​ម៉ា​បាន​កាន់តែច្រើន

បានផុស

នៅ

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មី​យ៉ាន់​ម៉ា បាន​អះអាងថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៤ ថ្ងៃ​នៅ​មី​យ៉ាន់​ម៉ា លោក​បាន​ស្ទាបស្ទង់​សភាពការណ៍​បាន​កាន់តែច្រើន តាមរយៈ​ការប្តូរ​យោបល់​ជាមួយ​តួអង្គ​ផ្សេងៗ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​ បាន​បញ្ជាក់​ថា ដំណើរ​ទស្សន​កិច្ចការ​ងារ​លើក​ទី​ពីរ​របស់លោក ក្នុងនាម​ជា​ប្រេសិត​ពិសេស​នៅ​មី​យ៉ាន់​ម៉ា​បានបញ្ចប់​ហើយ​។ លោក​បញ្ជាក់ថា “​លើក​នេះ ខ្ញុំ​បាន​ស្ទាប់ស្ទង់​សភាពការណ៍​ក្នុងស្រុក​បាន​កាន់តែច្រើន ដោយ​ផ្អែកលើ​ការផ្លាស់ប្តូរ​យោបល់​ជាមួយ​តួអង្គ​ផ្សេងៗ​ស្តីពី​វឌ្ឍនភាព និង​ឧបសគ្គ​នានា​ជុំវិញ​ការអនុវត្ត​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​”​។

​បើតាម​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទស្សនកិច្ច​រយៈពេល​បួន​ថ្ងៃនេះ បាន​ផ្តោត​សំខាន់​លើ​ការផ្តល់​ជំនួយ​មនុស្សធម៌ និង​កិច្ចខិតខំ​គាំទ្រ​មី​យ៉ាន់​ម៉ា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។ លោក​ថា កត្តា​ទាំងនេះ នឹងចូលរួម​ចំណែក​ដ​ល់​ការ សម្រេចបាន​នូវ​គោលបំណង​ស្នូល​នៃ “​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្តីពី​ជំនួយ​មនុស្សធម៌​អាស៊ាន​ជូន​មី​យ៉ាន់​ម៉ា​” នៅ​ភ្នំពេញ កាលពីដើម​ខែឧសភា​នេះ​។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ដែរថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​បាន​បន្ត​ជំរុញ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ឱ្យមាន ការយោគយល់​គ្នា​ទៅវិញទៅមក​កាន់តែ​ស៊ីជម្រៅ និង​ធ្វើ​ការចរចារ​សម្របសម្រួល​បន្ថែមទៀត ដោយសារ​នេះ គឺជា​មាគ៌ា​ជាក់ស្តែង​បំផុត ដើម្បី​វិល​ទៅរក​ភាពប្រក្រតី ព្រមទាំង​ស្វែងរក​នូវ​សន្តិភាព និង​ស្ថិរភាព​យូរអង្វែង​។​

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​សម្តែង​ក្តី​សង្ឃឹមថា ខណៈ​ស្នាក់នៅ​ប្រទេស​មី​យ៉ាន់​ម៉ា លោក​នឹង​បាន​យល់​ពី​ប្រវត្តិសាស្ត្រ វប្បធម៌ និង​ប្រជាជន​មី​យ៉ាន់​ម៉ា កាន់តែ​ច្រើនជាង​មុន ខណៈដែល​ថ្ងៃស្អែក លោក​នឹងត្រូវ​បន្តធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​បាកាន​ដ៏​អស្ចារ្យ ហើយ​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​៧៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម