ព័ត៌មានជាតិ
ព្រះសង្ឃ និងពុទ្ធបរិស័ទយកកូនឈើ៣ ពាន់ដើមដាំនៅក្នុងសង្ឃមណ្ឌលបរិស្ថាន
ព្រះសង្ឃ និងពុទ្ធបរិស័ទជាច្រើននាក់បានធ្វើដំណើរដោយរថយន្ត និងម៉ូតូនាំគ្នាទៅដាំកូនឈើចម្រុះដូចជា គ្រញូង បេង នាងនួន ធ្នង់ ឈើទាល និងគគីរចំនួន ៣០០០ ដើម នៅក្នុងសង្ឃមណ្ឌលបរិស្ថាន ក្នុងគោលបំណងដើម្បីស្តារព្រៃឈើឡើងវិញ។

ការដាំកូនឈើចម្រុះនេះដែរប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២២ ក្រោមការដឹកនាំពីព្រះគ្រូរតនមុនី អ៊ា សុផន ព្រះមេគណខេត្តជាព្រះប្រធាន។
បើតាមព្រះគ្រូរតនមុនី អ៊ា សុផន ព្រះមេគណខេត្តជាព្រះប្រធាន បានមានថេរៈដីកាថា៖ សង្ឃមណ្ឌលបរិស្ថាននេះ ព្រះអង្គបង្កើតឡើងក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថាន និងអាជ្ញាធរខេត្ត ក្នុងកិច្ចការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ហើយបច្ចុប្បន្ន ព្រះអង្គកំពុងធ្វើយុទ្ធនាការ ដាំដើមឈើប្រណិត ១លានដើមផងដែរ។

ដោយនៅថ្ងៃនេះគឺយើងបាននាំកូនឈើដូចជាប្រភេទឈើ គ្រញូង បេង នាងនួន ធ្នង់ ឈើទាល និងគគីរចំនួន៣០០០ដើម នៅក្នុងសង្ឃមណ្ឌលបរិស្ថាននេះ ដើម្បីស្តារព្រៃឈើឡើងវិញ បន្ទាប់ពីការកាប់បំផ្លាញ និងការឆេះដោយភ្លើងព្រៃមួយអន្លើៗ ក្នុងគោលបំណងបម្រើឱ្យផលប្រយោជន៍សាធារណៈ និងប្រទេសជាតិ។
ព្រះអង្គ មានថេរៈដីកា បន្តថា៖ សង្ឃមណ្ឌលបរិស្ថានប៉ៃលិន មានផ្ទៃដីជិត ៩ហិកតា ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នៅក្បែរតំបន់ទឹកធ្លាក់បយ៉ាខា ដែលមានចម្ងាយផ្លូវ ប្រមាណជាង២ គីឡូម៉ែត្រ ពីផ្លូវក្រាលកៅស៊ូ កំពុងដើរតួនាទី ចូលរួមចំណែកក្នុងការលើកកម្ពស់ការថែរក្សាបរិស្ថាន និងធនធានធម្មជាតិ តាមគោលនយោបាយ និងផែនការ យុទ្ធសាស្ត្រលើវិស័យបរិស្ថានធម្មជាតិ។

សង្ឃមណ្ឌលបរិស្ថាន ឬព្រៃសង្ឃវ័នខេត្តប៉ៃលិន ជាទីកន្លែងដ៏ស្ងប់ស្ងាត់ ហើយមានជីវៈចម្រុះ និងធម្មជាតិស្រស់បំព្រង ដែលអំណោយផលដល់ការធ្វើសមាធិ តាមបែបព្រះពុទ្ធសាសនា និងមានអាស្រមតូចមួយ ដែលតម្កល់ រូបសំណាកព្រះពុទ្ធរូបព្រះអង្គខ្មៅ សម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយគោរពបូជាទៅតាមជំនឿ។
ជាមួយគ្នានេះព្រះអង្គ ក៍បានបិណ្ឌបាតដល់ញាតិញោម និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលស្រឡាញ់បរិស្ថានធម្មជាតិ សូមចូលរួមតាមសទ្ធា និងតាមលទ្ធភាព ជាកម្លាំងក្តី ជាកូនឈើក្តី ឬបច្ច័យ ដើម្បីធ្វើឲ្យសង្ឃមណ្ឌលបរិស្ថាន ឬព្រៃសង្ឃវ័នខេត្តប៉ៃលិន មានដើមឈើប្រណិតចំនួន ១លានដើម ទុកសម្រាប់ឲ្យកូនចៅជំនាន់ក្រោយបានស្គាល់។

ចំណែកបងប្អូនពុទ្ធបរិស័ទ ដែលបានចូលរួមដាំកូនឈើ ក្នុងយុទ្ធនាការ ដាំដើមឈើប្រណិតចំនួន ១លានដើម ជាមួយព្រះសង្ឃ បានសម្តែងនូវអារម្មណ៍សប្បាយរីករាយ ក្នុងការចូលរួម ការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិនេះ ហើយបានបន្តអំពាវនាវឱ្យមានការចូលរួមកាន់តែច្រើនឡើង ដើម្បីឱ្យគម្រោង ដែលដឹកនាំដោយ ព្រះគ្រូរតនមុនី អ៊ា សុផន ព្រះមេគណខេត្ត ទទួលបានជោគជ័យ តាមផែនការគ្រោងទុក៕
អត្ថបទៈ សេង សុវណ្ណារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ