Connect with us

ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា-ចិន ប្តេជ្ញាបន្តធ្វើឲ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅថែមទៀត

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងរដ្ឋមន្ត្រីក្រសួងការបរទេសចិន បានប្ដេជ្ញាបន្តធ្វើឲ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជា-ចិន កាន់តែស៊ីជម្រៅបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោកឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរ​ទេស នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃអាទិត្យម្សិលមិញ ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី ៧ នៅទីក្រុងបាហ្កាន ប្រទេសមីយ៉ាន់ម៉ា។

តាមព័ត៌មានពីក្រសួងការបរទេស បានឲ្យដឹងថា នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាប្រកប​ដោយផ្លែផ្កាលើប្រធាន បទផ្សេងៗ និងបានបន្តប្តេជ្ញាចិត្តក្នុងការធ្វើឲ្យទំនាក់ទំនងទ្វេភាគី របស់ប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត ខណៈដែលទំនាក់ទំនងនាពេលបច្ចុប្បន្ននេះ កំពុងស្ថិតនៅចំណុចខ្ពស់បំផុត។ ជាមួយគ្នានោះ ប្រមុខការទូតទាំងពីរ ក៏បានឆ្លៀតឱកាសផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ផងដែរ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម