Connect with us

ព័ត៌មានជាតិ

លោកជំទាវ​ម៉ែន​សំអន ជំរុញ​ឲ្យ​មន្ទីរ​ចំណុះ​ខេត្តស្វាយរៀង ត្រូវ​សហការ​គ្នា​ក្នុង​ការជួយ​ពលរដ្ឋ និង​ហេដ្ឋារចនាសម្ព័ន្ធ​ពេល​ទឹក​ស្រក​ទៅវិញ​

បានផុស

នៅ

ស្វាយរៀង ៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តស្វាយរៀង បាន​ជំរុញ​ឲ្យ មន្ទីរ​ចំនួន​៤​គឺ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ និង​មន្ទីរ​ធនធានទឹក​និង​ឧតុ​និយម​ចំណុះ​ខេត្តស្វាយរៀង ត្រូវ​សហការ​គ្នា​ឲ្យ​ល្អ​ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ និង​ហេដ្ឋារចនាសម្ព័ន្ធ​ពេល​ទឹកបាន​ស្រក​ទៅវិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ថ្លែង​បែបនេះ​ ខណៈ​អញ្ជើញ​សួរសុខទុក្ខ និង​ចែក​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូន​ដល់ ១១​អង្គភាព ដែល​ជា​កម្លាំង​អន្តរា​គម​ជួយ​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ​ចំនួន ៥២​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង នៅ​ខេត្តស្វាយរៀង នា​រសៀល ថ្ងៃ​ចន្ទ ១០​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០។

ថ្លែង​ក្នុង​ឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​អង្គពិធី​នូវ​ក្តី​នឹករលឹក និង​ការ​គិតគូរ​យកចិត្ត​ទុក្ខ​ដាក់​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ជាធំ ជាពិសេស សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ចុះ​ជួប​បន្ទាន់​និង​ចែក​អំណោយ​ដោយ​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តបន្ទាយមានជ័យ ខណៈ​ដែល​ទទួលរង​គ្រោះ​ធ្ងន់ធ្ងរ​ដោយ​ទឹកជំនន់​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​ពុំបាន​ទុក្ខ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចោល​ដោយ​អត់​អាហារ និង​ពុំបាន​ដោះស្រាយ​ជូន​ពួកគាត់​នោះ​ទេ នៅក្នុង​កាលៈទេសៈ​ដែល​តំបន់​មួយ​ចំ​នួន​នៃ​ប្រទេស​កម្ពុជា​កំពុង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង និង​បាន​ជួយ​ដោះស្រាយ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វីដ​១៩ រួម​ជា​មួយ​គោលនយោបាយ​គាំពារ​សង្គម ដើម្បី​ជួយ​ដល់ក​ម្មករ កម្មការិនី ជាដើម ។​ល​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​បន្ដ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​សុខភាព និង​សុវត្ថិភាព គឺ ​ទី​១. សូម​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​ក្រុមគ្រួសារ​ដែលមាន​កូនតូចៗ និង​ចាស់ជរា ត្រូវ​យកចិត្តទុកដាក់​មើលថែទាំ​ឱ្យបាន​ល្អ និង​បង្កើន​ការប្រុងប្រយ័ត្ន​ពី​គ្រោះ​ដែល​អាច​កើតឡើង​ជាយថាហេតុ​។ ទី​២. សូម​ប្រុងប្រយ័ត្ន​ពី​សត្វ​អាសិរពិស​គ្រប់​ប្រភេទ​នាពេល​ទឹក​ឡើង និង​ពេល​ទឹក​ស្រក​ទៅវិញ ដែល​ពួកវា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​។ ទី​៣. សូម​គិតគូរ​ពី​សុខភាព និង​ការរក្សា​អនាម័យ ការពារ​នូវ​ជំងឺ​កូ​វី​១៩ ធ្វើយ៉ាងណា​គ្រប់​ក្រុមគ្រួសារ​ត្រូវ​បរិភោគ​ទឹក​ដាំ​ឆ្អិន​ល្អ ដើម្បី​ការពារ​កុំឱ្យ​កើតមាន​ជំងឺ​រាគរូស ឬ​ជំងឺ​រាតត្បាត​នានា​។

​ទី​៤. នៅពេល​ទឹក​ស្រក មុនពេល​ត្រឡប់​ទៅ​រស់នៅ​លំនៅឋាន​វិញ សូម​សម្អាតផ្ទះ ឬ​បរិស្ថាន​ជុំវិញ​ផ្ទះ​ឱ្យបាន​ស្អាត និង​មាន​អនាម័យ ហើយ​សូម​បន្ត​ប្រកប​របរ​ចិញ្ចឹមជីវិត ដើម្បី​ស្តារ​សេដ្ឋកិច្ច​គ្រួសារ​ឡើងវិញ។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ក៏បាន​ជំរុញ​ឲ្យ មន្ទីរជំនាញ​ទាំង ៤ រួមមាន មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ និង​មន្ទីរ​ធនធានទឹក និង​ឧតុ​និយម ត្រូវ​សហការគ្នា​ឲ្យ​ល្អ​ក្នុងការ​ជំរុញ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ផ្តល់​គ្រាប់ពូជ និង​ហេដ្ឋា​រចនាសម្ព័ន្ធ នៅពេលដែល​ទឹកបាន​ស្រក​ទៅវិញ។

ឆ្លៀត​ក្នុងឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ក៏បាន​ថ្លែងអំណរគុណ​ដល់​សប្បុរសជន ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ដោយ​ទឹកជំនន់ នៅពេលនេះ ក៏ដូចជា​ការចូលរួម​ចំណែក តាមរយៈ លោកជំទាវ ផ្ទាល់​និង​ថ្លែងអំណរគុណ​ដល់​អភិបាល​ខេត្ត​រាជធានី​ភ្នំពេញ កម្លាំងប្រដាប់អាវុធ ប្រជា​ការពារ​ភូមិ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​រួមដៃគ្នា​សស្រាក់សស្រាំ​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​។

អំណោយ​សម្រាប់ ៥២​គ្រួសារ​ដែល​ទទួលបាន​នាពេលនេះ រួមមាន មួយ​គ្រួសារ ទទួលបាន អង្ករ ក្រណាត់​កៅស៊ូ​តង់ ធុង​ទឹក​ជ័រ មី ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ កន្ទេល​បត់ ឃី​ត និង​ថវិកា​៥​ម៉ឺន​រៀល។ ចំណែកឯ អង្គភាព​ទាំង ១១ ទទួលបាន មី អង្ករ ទឹកដោះគោ និង​ទឹក​សុទ្ធ​ផងដែរ៕
ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម៣ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៤ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម