Connect with us

ព័ត៌មានជាតិ

ស្ត្រីមានផ្ទៃពោះ​ និងស្ត្រី​ក្រោយ​សម្រាលកូន​ចំនួន៣២​នាក់​ទទួលបានអំណោយ​ពីសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន

បានផុស

នៅ

កន្សែង មុង ភួយ សារុង សាប៊ូ២ ជែលលាងដៃ ម៉ាស អាល់កុល និងថវិកាមូយចំនួន ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានលោក​ ជិន​ ប៊ុនធឿន​ នាយកប្រតិបត្តិសាខា​ តំណាងលោកឃួង ស្រេង អភិបាលរាជធានីនិងជាប្រធានគណៈកម្មាធិការ​សាខា​ និងជា​ប្រធានក្រុមការងារឥស្សរជន​ឆ្នេីម​ថ្នាក់ជាតិ​ ថ្នាក់សាខា​រាជធានីភ្នំពេញនោះយកទៅចែកជូន​ស្ត្រីមានផ្ទៃពោះ​ និងស្ត្រីក្រោយសម្រាលកូន​ ចំនចំនួន​៣២នាក់នៅខណ្ឌច្បារអំពៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ការផ្តល់អំណោយនេះបានធ្វើឡើងនាព្រឹកថ្ងៃទី​ ០៤​ ខែ​ កក្កដា ឆ្នាំ​ ២០២២នេះ​ នាបរិវេណមន្ទីរពេទ្យបង្អែកច្បារអំពៅ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ ក្នុងពិធីអប់រំផ្សព្វផ្សាយ​សារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ​ ផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងទិវាឆ្មបជាតិ​ ០៥ ឧសភា ឆ្នាំ២០២២​ ក្រោមប្រធានបទ​” វិនិយោគលើឆ្មបដើម្បីពង្រឹងការថែទាំសុខភាពបឋម​ សំដៅឈានទៅដល់ការគ្រប់ដណ្តប់សុខភាពជាសកល”។

លោក​ ជិន​ ប៊ុនធឿន​ នាយកប្រតិបត្តិសាខា​ នាឱកាសនោះ​ បានផ្សព្វផ្សាយពីសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន​ ដែលពោរពេញទៅដោយអត្ថន័យ​ និងខ្លឹមសារយ៉ាងសំខាន់​ ក្នុងនោះសម្តេចប្រធាន​ បានកោតសរសើរ និងថ្លែងអំណរគុណដល់ឆ្មបកម្ពុជាទាំងអស់ ដែលលះបង់គ្រប់បែបយ៉ាង ដើម្បីរក្សាបានការថែទាំសុខភាពជូនស្ត្រីទូទៅ ស្ត្រីមានផ្ទៃពោះ ទារក និងកុមារ ឱ្យមានដំណើរការល្អជាប្រចាំ ព្រមទាំងបានអំពាវនាវសូមឱ្យឆ្មបទាំងអស់បន្តអនុវត្តការងារដូចខាងក្រោម៖
១-ផ្តល់ប្រឹក្សា អប់រំ​ ដល់បុរស នារី ដែលជិតរៀបការអំពីសុខភាពបន្តពូជ ការបង្ការជំងឺឆ្លង ពិសេសទប់ស្កាត់ជំងឺឆ្លងនានាពីម្តាយទៅកូន​។
២-ផ្តល់សេវាថែទាំក្នុងពេលមានផ្ទៃពោះ បង្ការ និងរកឃើញទាន់ពេលវេលានូវផលវិបាកនានា​។
៣-ផ្តល់សេវាថែទាំក្នុងពេលឈឺពោះសម្រាលកូន និងការថែទាំក្រោយសម្រាល​។
៤-ផ្តល់សេវាពន្យារកំណើត និងសេវាចាំបាច់ដទៃទៀតដែលពាក់ព័ន្ធនឹងការងារឆ្មប​។

ជាមួយគ្នានេះ​ សម្តេចប្រធាន​ ក៏បានអំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់ សូមទៅពិនិត្យសុខភាពតាមកាលកំណត់របស់គ្រូពេទ្យ, សូមទៅសម្រាលកូននៅមណ្ឌលសុខភាព​ ឫមន្ទីរពេទ្យបង្អែក ត្រូវពិនិត្យតាមដានសុខភាពក្រោយសម្រាល និងយកទារកទៅចាក់ថ្នាំបង្ការ១១មុខតាមកាលកំណត់​ និងយកកូនទៅមន្ទីរពេទ្យជិតបំផុតឱ្យបានឆាប់នៅពេលទារក​ ឬកូនតូចគ្រុនក្តៅ​ ឬមានអាការៈខុសប្រក្រត្រី​ ឬពិបាកដកដង្ហេីម​។

សូមបញ្ជាក់ថា​៖​ ស្ត្រីមានផ្ទៃពោះ​ ស្ត្រីមានកូនតូច​ និងស្ត្រីក្រោយសម្រាលកូន ដែលបានចូលរួមចំនួន​៣២នាក់​ ក្នុង១នាក់ៗទទួលបាន​៖​ កន្សែងពោះគោធំ១​ កន្សែងជូតខ្លួនទារក១​ មុង១ ភួយ១ សារុង១ សាប៊ូ២ដុំ ជែលលាងដៃ២ដប ម៉ាស២០បន្ទះ អាល់កុល១ដប និងថវិកាចំនួន៥ម៉ឺនរៀល​៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២៧ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ៤ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍៥ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១០ ម៉ោង មុន

គ្រោះថ្នាក់ចរាចរណ៍រថយន្ត៣គ្រឿងបង្កជាអគ្គិភ័យ​​ស្លាប់មន្ត្រីនគរបាលម្នាក់ និងរបួស៦នាក់

វប្បធម៌ ជំនឿ១០ ម៉ោង មុន

​ម្ហូបនាំ​សំណាង​៥​មុខ ​អាច​ជួយ​ម្ចាស់​ផ្ទះ​រាសីឡើងខ្ពស់ត្រដែតក្នុងឆ្នាំចិន ២០២៥

ចរាចរណ៍៥ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម