ព័ត៌មានជាតិ
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក ប្រគល់រង្វាន់ម៉ូតូកង់បី ៩ គ្រឿងដល់ដៃគូចែកចាយបន្តរបស់ខ្លួន
កាលពីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បានរៀបចំកម្មវិធី “ពិធីប្រគល់រង្វាន់ម៉ូតូកង់បី” ចំនួន០៩គ្រឿង ដល់ដៃគូសហការទាំង៦តំបន់ នៅរោងចក្រផលិតស្រាបៀរហនុមាន ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៤ ស្រុកអង្គស្នួល ខេត្តកណ្តាល។ កម្មវិធី ប្រគល់រង្វាន់ម៉ូតូកង់បី ត្រូវបានរៀបចំឡើង ដើម្បីលើកទឹកចិត្តដល់អ្នកលក់ស្រាបៀរហនុមាន ក្នុងដំណើរការចែកចាយបន្តទៅដល់អតិថិជនទូទាំងប្រទេស ក៏ដូចជាប្រសិទ្ធិភាពនៃកិច្ចសហការឆ្ពោះទៅភាពជោគជ័យប្រកបដោយនិរន្តរភាពរួមគ្នា។

តាមរយៈប្រសាសន៍របស់លោក Geschke Charles Winston ជានាយកប្រតិបត្តិនៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក្នុងពិធីចាប់រង្វាន់ម៉ូតូកង់បីដល់អ្នកលក់បន្ត ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស នារសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២២-“ដៃគូលក់រាយទាំងអស់របស់យើងបានទទួលឱកាសក្លាយជាមនុស្សដំបូងគេក្នុងការទិញស្រាបៀរហនុមាន និងគាំទ្រការចែកចាយរបស់យើង ហើយយើងយល់ថា ការកសាងទំនាក់ទំនងដ៏រឹងមាំជាមួយដៃគូលក់រាយ និងចែកចាយបន្តរបស់យើង គឺពិតជាមានសារៈសំខាន់បំផុតចំពោះភាពជោគជ័យរបស់យើង។ ហេតុដូច្នេះហើយយើងសូមយកឱកាសនេះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ដៃគូលក់បន្តរបស់យើងទាំងអស់ និងផ្តល់ឱកាសដើម្បីទទួលបានរង្វាន់នាថ្ងៃនេះ ដើម្បីជាប្រយោជន៍សម្រាប់ អាជីវកម្មរបស់អ្នកអ្នកលក់បន្តទាំងអស់ដូចគ្នាដែលអ្នកទាំងអស់គ្នាមានសារៈសំខាន់សម្រាប់អាជីវកម្មរបស់យើងដែរ។”

ក្រុមហ៊ុនហនុមានសូមអបអរសាទរដល់អ្នកដែលឈ្នះរង្វាន់ម៉ូតូកង់បីទាំង៩ រួមមាន:
១. ចេង គុយលាង (ភ្នំពេញ) ២. ប៉េន រដ្ឋា (ចាក់អង្រែក្រោម) ៣. ហ៊ា សេង (ច្រាំងចំរេះ) ៤. រ៉េត សូរិយ៉ា (ភូមិលេខ២ ស្វាយរលំ) ៥. ជា ស៊ីមប៉ា អេនណា (ស្រុកឈូក ខេត្តកំពត) ៦. ហួយ ង៉ា (ស្រុកបរវេល ខេត្តបាត់ដំបង) ៧. ប៊ន ពិសី ចែចន្ថា (ខេត្តសៀមរាប) ៨. កូនហ៊ា ហួ (ក្រុងស្វាយរៀង ខេត្តស្វាយរៀង) ៩. ឯក សុវណ្ណមុន្នីរៈ (ព្រែកខ្សោយ ពារមក៏ ខេត្តព្រៃវែង) គួរបញ្ជាក់ថា ដៃគូសហការ ដែលបានឈ្នះរង្វាន់ទាំង០៩នាក់ខាងលើនេះ គឺឈ្នះពី “កម្មវិធីចាប់រង្វាន់ម៉ូតូកង់បី ដល់អ្នកលក់បន្ត”កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ។ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះដៃគូសហការក្នុងការចែកចាយនូវផលិតផល ស្រាបៀរ ហនុមាន ទៅដល់ អតិថិជនគ្រប់គោលដៅទាំង៦តំបន់របស់ខ្លួន។









ក្នុងឱកាសនេះដែរ ដើម្បីជំរុញឲ្យអ្នក ដែលមានបំណងធ្វើជាអ្នកលក់បន្ត ឲ្យបានជ្រាបពី ស្រាបៀរ ហនុមាន ទទួលបានការគាំទ្រពេញចិត្ត និងកោតសរសើរមិនដាច់ពីមាត់ ពីសំណាក់បងប្អូនប្រជាជនកម្ពុជា និងភ្ញៀវអន្តរជាតិ ពីរសជាតិដ៏ឆ្ងាញ់ គុណភាពល្អ និងមានរូបរាងគួរឲ្យទាក់ទាញ ដែលនេះជាសមិទ្ធផលផ្លែផ្កាដ៏វិសេសវិសាល របស់ក្រុមហ៊ុនហនុមាន។ ហើយគួរបញ្ជាក់ផងដែរថាចាប់តាំងពីឆ្នាំ ២០២០ មក ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស មានទស្សនៈវិស័យវែងឆ្ងាយ ក្នុងការកសាងស្លាកសញ្ញាហនុមាន ដែលផ្តោតសំខាន់លើគុណភាពផលិតផល ស្របតាមស្តង់ដារអន្តរជាតិជាចម្បង ក៏ដូចជាយុទ្ធសាស្ត្រផ្សេងៗដែលនឹងនាំស្លាកសញ្ញានៃផលិតផលខ្មែរទៅលើឆាកអន្តរជាតិ។
ម្យ៉ាងវិញទៀត ក្រុមហ៊ុន ហនុមានប៊ែវើរីជីស ( Hanuman Beverages) បានធ្វើបទបង្ហាញនូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ជូនដល់ដៃគូចែកចាយស្រាបៀរហនុមាន ដែលឈ្នះរង្វាន់ទាំង០៩គ្រឿង។ ចំណុចពិសេសដែលធ្វើអោយ ស្រាបៀរ ហនុមាន ពិតជាវិសេសវិសាល គឺ ស្រាបៀរហនុមាន ជាស្រាបៀរ ដែលផលិតយ៉ាងសម្រិតសម្រាំង ហើយផ្តោតសំខាន់ លើគុណភាព និងរសជាតិឆ្ងាញ់វិសេសវិសាល ដែលបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ Monde Selection ជាមួយមេដាយមាស។ ស្រាបៀរ ហនុមាន ផលិតឡើងដោយវត្ថុធាតុដើមល្អៗពីអ៊ឺរ៉ុប ដែលបានសម្រិតសម្រាំងយ៉ាងពិសេស ដោយបច្ចេកវិទ្យាផលិតទំនើបចុងក្រោយបង្អស់ ស្របទៅតាមស្តង់ដារអន្តរជាតិ។




លើសពីនេះ ស្រាបៀរ ហនុមាន ត្រូវបានផលិតឡើងពីផ្កាហប់ពិសេសម្យ៉ាង ដែលធ្វើឲ្យរសជាតិលេចធ្លោខុសប្លែកពីស្រាបៀរដទៃទៀត។ ដៃគូអាជីវកម្មដែលមានវត្តមាននៅទីនោះ បានធ្វើការកោតសរសើរចំពោះទំនើបកម្ម និងភាពសម្រិតសម្រាំងយ៉ាងហ្មត់ចត់ដ៏ល្អឥតខ្ចោះ នៃការផលិតស្រាបៀរហនុមាន ដែលរាប់ចាប់តាំងពីការជ្រើសរើសគ្រឿងផ្សំ រហូតដល់ការវេចខ្ចប់ផលិតផលសម្រេច ដោយបានឆ្លងកាត់នូវដំណាក់កាលផលិត ក៏ដូចជាការពិសោធន៍ ត្រឹមត្រូវតាមបទដ្ឋានស្តង់ដារ មុននឹងចែកចាយនៅលើទីផ្សារ។
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចខ្សែសង្វាក់ផលិតកម្មស្រាបៀរហនុមានរួចមក លោក Keekong Ong ប្រធានផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានប្រកាសអំពីកម្មវិធីថ្មីមួយទៀត ដែលចាប់ផ្តើមពីខែកក្កដា ដល់ ខែធ្នូ ឆ្នាំ២០២២ គឺកម្មវិធី៖ “រង្វាន់ដ៏មហិមាពី ហនុមាន សម្រាប់អ្នកលក់បន្ត” ដែលសរុបជាទឹកប្រាក់រហូតដល់ទៅ 3,000,000,000 លានរៀល សម្រាប់អតិថិជនលក់បន្ត នឹងមានឱកាសទទួលបានសន្លឹកឆ្នោតផ្សងសំណាង ដែលមហារង្វាន់ទាំងអស់នោះមានដូចជា៖
ផ្ទះអាជីវកម្ម ចំនួន ០២ រង្វាន់ រថយន្ត Ford Eco-Sportចំនួន ០៦ រង្វាន់ ម៉ូតូ កង់បី ចំនួន ១២ រង្វាន់ម៉ូតូ Honda Dream 2023 ចំនួន ១៨ រង្វាន់ ទូរសព្ទដៃ iPhone 13 Pro Max ចំនួន ៣៦ រង្វាន់

ដៃគូអាជីវកម្មទាំងអស់មានក្តីរំភើបរីករាយ និងសប្បាយចិត្តជាខ្លាំងក្រោយបានទទួលដំណឹងអំពីកម្មវិធីឈ្នះមហារង្វាន់ដល់មហិមាមួយនេះ។ ពិតជាអស្ចារ្យខ្លាំងណាស់ សម្រាប់អ្នកលក់បន្តរបស់ ស្រាបៀរ ហនុមាន នេះជាលើកទីមួយហើយ ដែលមានផ្តល់នូវការឈ្នះរង្វាន់ដ៏ធំមហិមា ជាផ្ទះអាជីវកម្ម ពិតជាសាកសមនូវពាក្យស្លោកប្រចាំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស នោះគឺ “វិសាលភាពគ្រប់ពេល” ដែលផ្តល់ជូនដល់អ្នកលក់បន្តរបស់ខ្លួននូវអ្វីដែលនឹកស្មានមិនដល់។ សម្រាប់អ្នកចង់ធ្វើជាអ្នកបន្ត និងចង់ជ្រាបច្បាស់ព័ត៌មានលម្អិតអំពីកម្មវិធីនេះ សូមទំនាក់ទំនងទៅកាន់លេខ 023 933 338៕






-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ