ព័ត៌មានជាតិ
តំណាងគណបក្សចំនួន៥ នៅមីយ៉ាន់ម៉ា សុទ្ធតែព្រួយបារម្ភ អំពីផលប៉ះពាល់នៃអំពើហិង្សាលើជនស៊ីវិល និងការដុតបំផ្លាញផ្ទះ
ការសម្តែងក្តីព្រួយបារម្ភ ពីផលប៉ះពាល់លើជនស៊ីវិលនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រេសិតពិសេសប្រធានអាស៊ាន ជាមួយតំណាងគណបក្សនយោបាយចំនួន៥ ដែលបានឈ្នះអាសនៈនៅមីយ៉ាន់ម៉ា។

យោងតាមលទ្ធផល នៃដំណើរ ទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលផ្សព្វផ្សាយដោយ ក្រសួងការបរ ទេសកម្ពុជាកាលពីយប់មិញបានឱ្យដឹងថា នៅក្នុងជំនួបនោះ តំណាងគណបក្សនយោបាយទាំងនោះ បានរាយការណ៍សង្ខេបជូនប្រេសិតពិសេសអំពីការវិវត្តនៃស្ថានការណ៍នយោបាយ និងមនុស្សធម៌ក្នុងរដ្ឋ និងតំបន់នីមួយៗ។ ពួកគេទាំងអស់សុទ្ធតែព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់នៃអំពើហិង្សាលើជនស៊ីវិល រួមទាំងការដុតបំផ្លាញផ្ទះសម្បែងតាមភូមិ ដោយគ្មានអង្គការចាត់តាំងណាមួយទទួលខុសត្រូវច្បាស់លាស់ឡើយ។

ពួកគេក៏មានសេចក្តីប្រាថ្នារួមចង់បានសន្តិភាព និងអហិង្សា ហើយគណបក្សនយោបាយមួយចំនួនបានជម្រាបអង្គប្រជុំអំពីវិធីដែលពួកគេបានជួយដល់ជនភៀសខ្លួនផ្ទៃក្នុង (IDPs) ដែលមកពីតំបន់ផ្សេងទៀតផងដែរ។ គណបក្សទាំងនោះបានអំពាវនាវឱ្យមានការផ្តល់ជំនួយមនុស្សធម៌ឱ្យបានឆាប់ទៅកាន់តំបន់របស់គាត់រៀងៗខ្លួន។

ឆ្លើយតបចំពោះការ ព្រួយបារម្ភនេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងការប្តេជ្ញាចិត្តក្នុងការជួយពន្លឿនការផ្តល់ជំនួយមនុស្សធម៌ និងបង្កើតបរិយាកាសអំណោយផលដល់ការចាប់ ផ្ដើមកិច្ចសន្ទនានយោបាយ៕
អត្ថបទ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?