Connect with us

ព័ត៌មានជាតិ

លោក​គង់​ សោភ័ណ្ឌ ​​ធ្លាប់ដឹកនាំ​​​​ស្រុក​ចំនួនពីរ មុនឡើង​ជា​អភិបា​លខេត្តកណ្តាល​

បានផុស

នៅ

លោក គង់ សោភ័ណ្ឌ ទទួល​បាន​ការ​តែងតាំង​ជាអភិបាលនៃ​គណៈអភិបាលខេត្តកណ្ដាល​នៅ​ខែ​មីនា ​ឆ្នាំ​២០២០ ជំនួស​លោក ម៉ៅ ភិរុណ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រវត្តិ​បាន​បញ្ជាក់​ថា លោក គង់ សោភ័ណ្ឌ​ បាន​ចូល​បម្រើ​ការងារ​រដ្ឋ​ក្នុង​ឆ្នាំ​១៩៩៨ ​ជា​ជំនួយការ​ខុទ្ទកាល័យ​សាលាខេត្តកណ្ដាល មុន​ទៅ​ដឹកនាំជា​​អភិបាល​ស្រុក​ខ្សាច់​កណ្តាល បន្ត​មក​ទៀត​ជា​អភិបាល​ស្រុក​ល្វាឯម។

តើអភិបាល​ខេត្ត​កណ្តាល លោក គង់ សោភ័ណ្ឌ មានប្រវត្តិ​យ៉ាងណា?

ជីវប្រវត្តិ​ផ្ទាល់ខ្លួន

លោក គង់ សោភ័ណ្ឌ កើត​នៅ​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ១៩៧៣ នៅ​សង្កាត់លេខ៣ ក្រុង​ភ្នំពេញ។ ឪពុក​ឈ្មោះ ហ៊ុន ហេងគង់ និង​ម្តាយ​ឈ្មោះ ទូច សារុន។ លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក​ស្រី ថេង ពុទ្ធិតា និង​មាន​កូនស្រី ២ នាក់។

លោក គង់ សោភ័ណ្ឌ និង​លោកជំទាវ ថេង ពុទ្ធិតា

ជីវិត​ក្នុង​សម័យ​ប៉ុលពត

ក្នុង​របប​ប៉ុលពត ក្រុមគ្រួសារ​របស់លោក​ត្រូវជម្លៀស​ទៅរស់នៅ​ខេត្ត​តាកែវ។ ក្រោយ​ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ លោក​និងក្រុមគ្រួសារ​មកវិល​មក​រស់នៅភ្នំពេញ​វិញ​ក្នុងសង្កាត់​ស្ទឹងមានជ័យ។

ការ​សិក្សា

លោក​បាន​ចូល​រៀន​នៅ​សាលា​​កម្រិត​សិក្សាទី១ ស្ទឹងមានជ័យ រួច​បន្ត​រៀន​សាលា​កម្រិត​សិក្សា​ទី​២​ សាមគ្គី ហើយ​បន្ត​រៀន​សាលាកម្រិត​សិក្សា​ទី៣ ទួលគោក (សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ១៩៩០)។

-នៅឆ្នាំ១៩៩៥ លោក​បញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (បរិញ្ញាបត្រ​រូបវិទ្យា)

-នៅឆ្នាំ១៩៩៨ លោកបានបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល ក្របខណ្ឌមន្ត្រីជាន់ខ្ពស់ (ជំនាញមន្ត្រីរដ្ឋបាលសាធារណៈ)

-នៅឆ្នាំ២០០០ លោកបានបញ្ជប់ការសិក្សាផ្នែកភាសាអង់គ្លេស នៅសាលា​ឯកជន​មួយក្នុង​រាជធានីភ្នំពេញ

-នៅឆ្នាំ២០០២ បានបញ្ចប់ការសិក្សានៅអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ (វិញ្ញាបនបត្រ​ការកសាង​ផែនការអភិវឌ្ឍន៍ឃុំ)

-នៅឆ្នាំ២០០៤ បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា (បរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាល សាធារណៈ)

-នៅឆ្នាំ២០០៦ បានបញ្ជប់ការសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ (បរិញ្ញាបត្រ​ជាន់ខ្ពស់​គ្រប់គ្រង)

-ឆ្នាំ២០០៨ បានបន្តសិក្សាថ្នាក់បណ្ឌិត​ច្បាប់ នៅសាលារាជបណ្ឌិតសភាកម្ពុជា។

បទពិសោធន៍ការងារ

លោក​បានចូលបំរើការងារនៅក្របខណ្ឌរដ្ឋនៅថ្ងៃទី១៩ ខែ​សីហា ឆ្នាំ១៩៩៨ ដោយ​ទទួល​តួនាទីជា​បន្ត​បន្ទាប់​ដូចជា៖

-ឆ្នាំ១៩៩៨-១៩៩៩ ជាជំនួយការខុទ្ទកាល័យសាលាខេត្តកណ្ដាល

-ឆ្នាំ១៩៩៩-២០០៩ ជាអភិបាលរងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

-ឆ្នាំ២០០៩-២០១៧ ជាអភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

-ឆ្នាំ២០១៧ ជាអភិបាលនៃគណៈអភិបាលស្រុកល្វាឯម ខេត្តកណ្ដាល

-ឆ្នាំ២០១៧ ជាអភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល

-ឆ្នាំ២០២០ ជាអភិបាលនៃ​គណៈអភិបាលខេត្តកណ្ដាល។

ស្នាដៃ និងការសរសើរជូនរង្វាន់

-ឆ្នាំ២០០៨ ទទួលបានមេដាយថ្នាក់ធិបឌិន្ទ ក្នុងការកសាង និងសម្រេចបាននូវស្នាដៃល្អ ក្នុងការបំពេញភារកិច្ចជូនអង្គភាព ពីក្រសួងព្រះបរមរាជវាំង

-ឆ្នាំ២០១០ ទទួលបានមេដាយ ព្រះរាជាណាចក្រកម្ពុជាថ្នាក់សេនា ក្នុងការកសាង និង​សម្រេច​ស្នាដៃល្អក្នុងការបំពេញភារកិច្ចជូនអង្គភាព ពីក្រសួងព្រះបរមរាជវាំង

-ឆ្នាំ២០១២ ទទួល​បាន​មេដាយ ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហាសេរីវឌ្ឍន៍ ក្នុងការ​កសាង​និង​សម្រេច​បាននូវស្នាដៃល្អ ក្នុងការបំពេញភារកិច្ចជូនអង្គភាព ពីរាជរដ្ឋាបាលកម្ពុជា

-ឆ្នាំ២០១៧ ទទួលបានមេដាយថ្នាក់ជាតូបការ ក្នុងការកសាង និងសម្រេចបាននូវស្នាដៃល្អក្នុងការបំពេញភារកិច្ចជូនអង្គភាព ពីក្រសួងព្រះបរមរាជវាំង

ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩ មក​ ខេត្តកណ្ដាល​មាន​អភិបាល​ខេត្ត​ចំនួន ១៣ រូប ហើយ​លោក គង់ សោភ័ណ្ឌ ជាអភិបាល​ខេត្ត​ទី១៣ ក្រោយ​ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់តែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល តាមសំណើររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

លោក Lavrov គំរាម អាមេរិក ថា រុស្ស៊ីគឺជាមហាអំណាចនុយក្លេអ៊ែរ

ព័ត៌មានជាតិ៣៥ នាទី មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ២ ម៉ោង មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម