Connect with us

ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន​ បំ​ភ្លឺ​​ប​ន្ថែម​ជុំវិញ​ការ​ប្រើម៉ាស៊ីនបាញ់សារធាតុ សម្លាប់មេរោគ លើសរីរាង្គមនុស្ស មិនអាចជួយប្រឆាំងនឹងវីរុសកូវីដ-១៩ ទេ​

បានផុស

នៅ

លោ​កជំទាវ​ ឱ វណ្ឌឌីន​ រដ្ឋលេខាធិការ និង​ជាអ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបា​ល​បាន​បន្ថែម​​បកស្រាយ​បន្ថែម​​ជុំវិញ​ការបាញ់សារធាតុ ឫទឹកសម្លាប់មេរោគ លើសរីរាង្គមនុស្ស មិនអាចជួយប្រឆាំងនឹងវីរុសកូវីដ-១៩ នោះទេ​។តាមរយៈ​បណ្តាញ​សង្គ​ម​លោកជំទាវ​បានសង្កត់ធ្ងន់ថា មានការយកអត្ថបទដែល លោកជំទាវ​បាន​បក​ប្រែក្រៅផ្លូវការ​ ប្រេីប្រាស់លោកជំទាវសូមអរគុណច្រេីន​ តែក៏ស្នេីសុំមេត្តាកុំយកទៅបន្ថែម​បន្ថយអំបិល​ ប៊ីចេង​ ឫស្ករ​ ដែលហួសពីខ្លឹមសារដែលបានចែកជូនសម្រាប់ជាការយល់ដឹង​ ដេីម្បីមានការប្រុងប្រយ័ត្ន​រៀងៗខ្លួន ហេីយលោកជំទាវសុំបំភ្លឺជូនថា៖

១.​ ការលាងដៃដោយអាល់កុល​ ឫជែល​ ផលិតត្រឹមត្រូវតាមបច្ចេកទេស​ មិនប៉ះពាល់សុខភាពទេ​ ព្រោះវាបានជួយ​សម្អាតបាតដៃយេីង​ មិនដូចនឹងការបាញ់លេីដងខ្លួនឡេីយ​ ហេីយក៏ការបាញ់មួយភ្លែតលេីដងខ្លួននោះ​ ក៏មិនបានជួយអ្វីឡេីយ។ នៅអត្ថបទដែលលោក​ជំទាវបានបកប្រែមិនផ្លូវការនោះ បានដាក់ច្បាស់ហេីយដែរលេីការលាងដៃនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២.​ អាស្រ័យលេីការសម្រេចរបស់សាមីខ្លួន​ ឫស្ថាប័ន​ លេីការអនុវត្តន៌​ លោកជំទាវគ្រាន់តែចែករំលែកនូវការយល់ដឹងលេីសារប្រយោជន៍នៃការប្រេីប្រាស់ទឹកសម្លាប់មេរោគ​ ឫសារធាតុសម្លាប់មេរោគ ឫអាល់កុល​ តែប៉ុណ្ណោះ។ យេីងអាចគិតមេីលបានថា​ យេីងលាងដៃ​ យេីងមានរយ:ពេល​ និងមានការដុះលេីដៃត្រឹមត្រូវ​ ចុះបេីគ្រាន់តែដេីរបង្វិលមួយភ្លែត​ អាចសម្លាប់មេរោគបានដែរទេ? ម្យ៉ាងទៀត​ ពេលទឹកអាល់កុល​បាញ់ចេញមក​ អ្នកមិនបានប្រុងប្រយ័ត្ន​ នឹងអាចចូលភ្នែក​ ដែលអាចឲ្យមានបញ្ហាភ្នែក​ ឫប៉ះមាត់​ ច្រឡំលេបចូល​ (ក្មេងៗ)​ ឫក៏អាចប៉ះផ្លូវដង្ហេីមដោយការស្រូបចូលដោយមិនដឹងខ្លួន ក៏អាចមានបញ្ហាអ្វីមួយក៏អាចថាបានដែរ។

៣.​ ការបាញ់លេីសម្លៀកបំពាក់​ ឫស្បែកជេីង​ ឫរបស់ប្រេីប្រាស់ ដេីម្បីសម្លាប់មេរោគ​ ជាការល្អ​ មិនជាបញ្ហាអ្វីទេ​ សូមតែ​ចៀសវាងការបាញ់ផ្ទាល់លេីដងខ្លួនប្រាណ​ និងការប៉ះពាល់ដល់ភ្នែក​ ឫអាចចូលមាត់​ និងការស្រូបចូលផ្លូវដង្ហេីមដោយភ្លេចខ្លួន​ ឫដោយប្រការណាមួយ​ ដែលអាចមានផលប៉ះពាល់ដល់សុខភាព។

៤.​ សូមស្វែងយល់ទាំងអស់គ្នាលេីចំណុចនេះ​ ព្រោះ​ WHO គេមិនដែលបានណែនាំឲ្យធ្វេីបែបបាញ់​លេីខ្លួនប្រាណនោះឡេីយ។

៥.​ ក្រសួងសុខាភិបាល​ តាំងពីខែមករា​ ឆ្នាំ២០២០​ មក​ ក៏មិនដែលបានណែនាំឲ្យមានការបាញ់សម្លាប់មេរោគលេីខ្លួនប្រាណមនុស្សដែរណា​ (សូមពិនិត្យមេីលការណែនាំកន្លងមករបស់ក្រសួង)​។ ដូច្នេះ​ លោកជំទាវគ្រាន់តែចែករំលែកនូវចំណេះដឹងលេីបញ្ហានេះ​ ដោយមិនបានលេីកពីការហាមឃាត់​ ហេីយក៏ជាគោលការណ៌ស្ម័គ្រចិត្តក្នុងការអនុវត្តន៍នាពេលកន្លងមកក្នុងការប្រេីប្រាស់ម៉ាស៊ីនបាញ់សម្លាប់មេរោគលេីខ្លួនប្រាណមនុស្សនេះដែរ​ ព្រោះក្រសួង​ មិនដែលបានណែនាំឲ្យធ្វេីការបាញ់សម្លាប់មេរោគលេីខ្លួនប្រាណមនុស្សដែរក្នុងពេលកន្លងមកនេះ​ ហេីយលោកជំទាវគ្រាន់តែស្នេីសុំឲ្យមានការប្រុងប្រយ័ត្នតែប៉ុណ្ណោះឯង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម