Connect with us

ព័ត៌មានជាតិ

ស៊ីម៉ាក់ បើកយុទ្ធនាការបោសសំអាតមីន នៅឃុំប៉ោយចារឲ្យអស់ ក្នងរយៈពេលមួយខែ តាមអនុសាសន៍សម្តេចតេជោ

បានផុស

នៅ

​ឯកឧត្តម ហេង រតនា ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ស​កម្ម​ភាព​កម្ចាត់​មីន​ស៊ីម៉ាក់​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្លាំង​ប្រតិបត្តិការ​របស់​កងឯកភាព​​កម្ចាត់​មីន​ទី​ ១​ ទិស​បន្ទាយមានជ័យ​ និងបើកការដ្ឋានបោសសំអាតមីន នៅវត្តកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយដោះឲ្យអស់ក្នុងរយៈពេលមួយខែ តបតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ត្រូវ​ដោះមីន​ឲ្យអស់ហើយ​ប្រកាសថា​ ជា​តំបន់​គ្មាន​គ្រាប់មីន​នៅ​ចុង​ឆ្នាំនេះ ​ត្រូវធ្វើ​ឱ្យបាន​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ កាលពីរសៀល​ថ្ងៃទី​ ៤ ខែ​កក្កដា​ ឆ្នាំ ២០២២​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម វី​រះ ប្រធាន​កងឯកភាព​កម្ចាត់​មីន​ទី​ ១​ បន្ទាយមានជ័យ​ បាន​រាយការណ៍​ជូន​គណៈប្រតិភូ​ស្តីពី​ការ​បោសសំអាត​មីន​រយៈពេល​ ៦ ​ខែ​ ឆ្នាំ​ ២០២២​ គិ​ត​ចាប់ពី​ខែមករា​ ដល់​ខែមិថុនា​បាន​បោសសំអាត​មី​នបាន​ស្មើ​ ៥៩ ​ចម្ការ​មីន​នៅ​ខេត្តបន្ទាយមានជ័យ ​លើ​ផ្ទៃដី​ ៥១៣ ​ហិកតា​។​ដោយឡែក ​ចំពោះមុខ​លើ​ការងារ​បោសសំអាត​មីន​តាម​អនុសាសន៍​សម្តេច​ នៅ​ឃុំ​ប៉ោយចារ​មាន​ចម្ការ​មីន​ ៨​ ស្មើ ២៥​ ហិកតា ១៥៦៧​ ម៉ែត្រការ៉េ​ប្រើប្រាស់កម្លាំង​ចែកជា​ពីរ​ក្រុម​។​

ឯកឧត្តម ហេង រតនា ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​ស៊ីម៉ាក់​ បាន​មានប្រសាសន៍ថា​ ក្រោយ​ទទួលបាន​បទបញ្ជា​រប​ស់ស​ម្តេច​តេ​ជោ កម្លាំង​ស៊ីម៉ាក់​ប្រចាំ​ទិស​បន្ទាយមានជ័យ​ បានដាក់​ពង្រាយ​កម្លាំង​កាលពី​ថ្ងៃទី​ ៤ ខែកក្កដា ឆ្នាំ​ ២០២២​ នេះ ដោយ​អាច​ប្រើប្រាស់​រយៈពេល​តែ​មួយខែ​ប៉ុណ្ណោះ​(​ខែកក្កដា​) នឹងត្រូវ​រំដោះ​ស្រុក​ភ្នំស្រុក​ទាំងមូល​ពី​ការ​គំរាមកំហែង​ដោយសារ​គ្រាប់មីន​ និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​។​ សូម​រំលឹក​ ស្រុក​ភ្នំស្រុក​មាន​ផ្ទៃដី​មាន​បញ្ហា​គ្រាប់មីន​ ដែលមាន​កំណត់ត្រា​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​មាន​ចម្ការ​មីន​ចំនួន​ ៨​ និង​មាន​ផ្ទៃដី​សរុប​ជាង​ ២៥ ​ហិកតា​។​

ឯកឧត្តម​ក៏បាន​គោរព​ថ្លែង​ដោយ​ក្តី​រំ​ភើប​រីករាយ​ និង​អំណរគុណ​ក្រៃលែង គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ដែល​បាន​ជួយ​ចលនា​កៀរគរ​សប្បុរស​ជនជាតិ​ឲ្យជួយ​គាំទ្រ​ដល់​ការដោះមីន​រំដោះទឹកដី​នៃ​មាតុភូមិ​នេះ បានទទួល​ថវិកា​ជាង​ ១១​ លាន​ដុល្លារ​។ សម្តេច​តេ​ជោ​ បាន​ជួយសង្គ្រោះ​ជាតិ បានបញ្ចប់​សង្គ្រាម និង​បន្ត​តាម​ជួយ​ប្រជាពលរដ្ឋ​ពី​ក្តី​ទុក្ខលំបាក​វេទនា​ផ្សេងៗ ជាពិសេស​បន្ត​ជួយ​រំដោះប្រជាជន​កម្ពុជា​ពី​ការ​គំរាមកំហែង​ ដោយសារ​សំណល់​គ្រាប់​យុទ្ធភណ្ឌ​សង្គ្រាម​តាំងពី​ឆ្នាំ ​១៩៧៩ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អង្គភាព​ស៊ីម៉ាក់​ ចាប់​តាំង​ការចាប់​ផ្តើម​ដោះមីន​មនុស្សធម៌​ចាប់តាំងពី​ឆ្នាំ​ ១៩៩២ រហូតដល់​បច្ចុប្បន្ន​នេះ​។

ជា​ចុងក្រោយ​ឯកឧត្តម​បាន​ផ្តាំផ្ញើ​ដល់​កម្លាំង​កម្ចាត់​មីន​ទាំងអស់ ​ត្រូវធ្វើ​ប្រតិបត្តិការ​បោស​សំ​អាត​មី​ន​តាម​ផែនការ​ដោយ​ការទទួលខុសត្រូវ​ និង​ប្រុងប្រយ័ត្ន​ធ្វើយ៉ាងណា​ធានា​សុវត្ថិភាព​ឲ្យ​បាន​ ជូន​ប្រជាពលរដ្ឋ​ និង​ខ្លួនឯង​៕

អត្ថបទ៖ អពៅ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម