Connect with us

ព័ត៌មានជាតិ

បច្ចុប្បន្នភាពចុងក្រោយ ១ សប្ដាហ៍ នៃការរកឃើញករណីឆ្លង កូវីដ-១៩ ឡើងវិញ

បានផុស

នៅ

ត្រឹមតែរយៈពេល ១សប្ដាហ៍ចុងក្រោយនេះ តាមរយៈម៉ាស៊ីន PCR ព្រះរាជាណាចក្រកកម្ពុជា បានរកឃើញប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង នៅក្នុងសហគមន៍ ចំនួន ៣៦ ករណី ក្នុងចំណោម ករណីឆ្លងសរុបចំនួន ៣៩ ករណី ដែលការឆ្លងពីក្រៅប្រទេស មានចំនួន ៣ ករណី។ ចំពោះករណីក្នុងសហគមន៍នោះ ត្រូវបានរកឃើញពេលពួកគេទៅសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជារៀងរាល់ថ្ងៃ បន្ទាប់ពីប្រមូលទិន្នន័យឆ្លងជំងឺកូវីដ-១៩ ទូទាំងប្រទេស ត្រឹមយប់ថ្ងៃម្សិលមិញ ក្រសួងសុខាភិបាលតែងបានបង្ហាញទិន្នន័យ។ ជាក់ស្ដែង នៅថ្ងៃទី ៥ ខែកក្កដានេះ ក្រសួងបានបង្ហាញ៖

១. នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២២ នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ៣ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៣ នាក់។

ជាមួយគ្នានេះ តួលេខឆ្លង រយៈពេល ៦ ថ្ងៃទៀត មានដូចជា៖

២. នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២២ នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ២ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ២ នាក់។

៣. នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២២ នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ៥ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៦ នាក់។

៤. នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ៨ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៨ នាក់។

៥. នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ៣ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៣ នាក់។

៦. នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២២ នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ៧ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៧ នាក់។

៧. នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ៨ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ១០ នាក់។

គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៦ ៣០១ នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣ ២០៦ នាក់, ស្លាប់សរុបចំនួន ៣ ០៥៦ នាក់។

គួររំលឹកថា វីរុសកូវីដ-១៩បំប្លែងថ្មី​ អូមីក្រុង ត្រូវបានរកឃើញឆ្លងរាល​ចូលក្នុង​សហគមន៍​ជាលើកដំបូង នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។ បន្ទាប់ពីមិនមានរកឃើញអ្នកឆ្លងចំនួន ៥២ ថ្ងៃជាប់គ្នារួចមក សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​យប់មិញ ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២ បានចេញសារជាសំឡេង​បាន​បញ្ជាក់ថា ​កម្ពុជា​បាន​ពិនិត្យឃើញ​អំពី​ការឆ្លង ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគម​ន៍​ឡើងវិញ​។ ជាមួយគ្នា​នោះ​សម្ដេច​តេជោ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឱ្យ​មានការ​ប្រុងប្រយ័ត្ន ក្នុងការ​ការពារ​សុខ​ភាព​ផ្ទាល់ខ្លួន នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ហើយ​ត្រូវមាន​វិធានការ​ហ្មត់ចត់ ដើម្បី​បញ្ចៀស​នូវ​ការរីក​រាលដាល ចូលទៅក្នុង​សហគមន៍ និង​ចូលទៅក្នុង​គ្រួសារ។ រដ្ឋាភិបាលបានជ្រើសរើស​យក​ការចាក់វ៉ាក់សាំងកូវីដ-១៩ និងការអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ជាមធ្យោបាយ​ចម្បងក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ នឹង​ចាប់​ផ្ដើម​ប្រកួតថ្ងៃទី៨មីនា ជា​មួយ​អ្នកទស្សនា​ជាង៣ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ​ស្នើ​សង់របង​តាម​ព្រំដែនជាមួយ​កម្ពុជា បង្ការការឆ្លងដែនខុសច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក ចូល​ចត​នៅ​កូរ៉េ​ខាង​ត្បូង បង្ហាញ​សាច់ដុំកម្លា​កូរ៉េ​ខាង​ជើង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សាលាជាងពាក់កណ្ដាលបិទ​ក្នុងរដ្ឋធានីម៉ានីលដោយអាកាស​ធាតុក្ដៅខ្លាំង

ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម៩ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ចរាចរណ៍៣ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម