ព័ត៌មានជាតិ
ក្រសួងជំរុញឲ្យមន្ត្រីពាក់ព័ន្ធផ្តល់ភាពងាយស្រួលបន្ថែមទៀត សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ
លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញឲ្យក្រុមការងារជំនាញពាក់ព័ន្ធ ផ្តល់ភាពងាយស្រួលបន្ថែមទៀត សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។ ដោយឡែក ក៏ត្រូវបន្តគាំទ្រការទទួលចាក់វ៉ាក់សាំងកូរី-១៩ ដល់ជនងាយរងគ្រោះបានគ្រប់ៗគ្នានៅទូទាំងខេត្តក្រចេះ។

លោក ឈួរ សុបញ្ញា បានជំរុញបែបនេះ ខណៈអញ្ជើញជាអធិបតីភាពក្នុងការបើកកិច្ចប្រជុំបូកសរុបការងារឆមាសលើក ទី ១ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កម្មវិធីកំណត់អត្តសញ្ញាណជនមានពិការភាព ការចាក់វ៉ាក់សាំងកូវីដ-១៩ និងលើកទិសដៅអនុវត្តបន្តឆមាសទី២ នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២២នេះ ដោយមានការអញ្ជើញចូលរួមពីលោកស្រី ប៊ុន ស៊ីថូត ប្រធាន គ.ក.ស.ក ខេត្តក្រចេះ លោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរង នៃគណៈអភិ បាលខេត្តក្រចេះ មន្ទីរ ស.អ.យ.ខេត្ត មន្ទីរសុខាភិបាលខេត្ត មន្ទីរផែនការខេត្ត លើសពីនេះមាន ៦ស្រុកក្រុង ១២ឃុំសង្កាត់ ៦ មណ្ឌលសុខាភិបាល សរុប ៤០នាក់ នៅសាលាខេត្តក្រចេះ។

លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម បានថ្លែងថា កិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆមាសទី ១ និងទិសដៅបន្តឆមាសទី ២ ឆ្នាំ ២០២២ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំនេះ គឺជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូរីដ-១៩ និងការអត្តកំណត់សញ្ញាណកម្មពិការភាព និងគម្រោងគាំទ្រកម្មវិធីចាក់វ៉ាក់សាំងកូរី-១៩ ដល់ជនងាយរងគ្រោះ និងជនមានពិការភាពនៅខេត្តឲ្យបានគ្រប់ៗគ្នា តាមការណែរនាំរបស់ក្រសួងសុខាភិបាល៕
អត្ថបទ៖ វិមាន


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់