Connect with us

ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់​សុខាភិបាលកម្ពុជា និយាយ​ពីការ ផ្ទុះ​ជំងឺ​ថ្មី “កូវីដ​ក្លាយ​ពូជ” ដែល​ឆ្លង​ខ្លាំង​ជាង​កូវីដ-១៩

បានផុស

នៅ

លោកជំទាវ ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នក​នាំពាក្យក្រសួង​សុខាភិបាល​តាមរយៈទំព័រហ្វេសបុក​ក្រសួង​សុខាភិបាល​​​​បានអធិប្បាយពីការរកឃេីញវីរុសកូវីដ-១៩​ បំលែងខ្លួនថ្មីនៅប្រទេសអង់គ្លេស​ ដែលគេកំពុងបន្តការសិក្សាពីភាពឆ្លង​លឿន​ ភាពធ្ងន់ធ្ងរគ្លីនិក​ ភាពផ្លាស់ប្តូរអង់ទីគ័រ​ និងផលប៉ះពាល់នានា​៖ដោយសង្កេតឃេីញមានការលេីក​ឡេីងពីការរកឃេីញវីរុសកូវីដ-១៩​ ប្រភេទថ្មី​ (new strain) នៅប្រទេសអង់គ្លេសក្នុងពេលថ្មីៗនេះ​ និងក្រោយពីបានពិភាក្សាជាមួយអង្គការសុខភាពពិភពលោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​បាន​គូស​បញ្ជាក់ថា នូវចំណុចសំខាន់ៗ ក៏ដូចជាផ្តល់នូវការឆ្លេីយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានមួយចំនួន​ មានដូចតទៅ៖១.​ ការរកឃេីញវីរុសកូវីដ-១៩​ ប្រភេទថ្មី​ (new strain) គឺអ្នកវិទ្យាសាស្ត្រកំពុងតែធ្វេីការសិក្សាលេីប្រភេទវីរុសកូវីដ-១៩​ ដែលបានបំលែងខ្លួន (Mutation) នេះ​ ដែលធ្លាប់មានការចុះផ្សាយកន្លង​មកដែរ​ លេីការបំលែងខ្លួនរបស់វីរុសកូវីដ-១៩​ នេះ។ ២.​ វីរុសកូវីដ-១៩​ មានការផ្លាស់ប្តូរជាបន្តបន្ទាប់ ដែលនាំឱ្យមានការលេចឡើង​នូវបំលែងវីរុស ឫ​ វ៉ារ្យ៉ង់ថ្មី។​ វ៉ារ្យ៉ង់ SARS-Cov-2 ថ្មីមួយដែលត្រូវបានគេហៅថា SARS-CoV-2 VUI 202012/01 មាន​ដើមកំណើតនៅភាគអាគ្នេយ៍នៃប្រទេសអង់គ្លេសក្នុងខែកញ្ញា​ ហេីយឥឡូវនេះ​ កំពុងរីករាលដាលយ៉ាងឆាប់រហ័ស​ និងមានភាពលេចធ្លោនៅក្នុងចក្រភពអង់គ្លេស​ ដែលត្រូវបានគេរកឃើញផងដែរ​ នៅក្នុងប្រទេសដាណឺម៉ាក​ អូស្ត្រាលី​ និងហូឡង់។

៣.​ លទ្ធផលសិក្សាបឋមនៅចក្រភពអង់គ្លេស​ បង្ហាញថា​ ប្រភេទវ៉ារ្យ៉ង់ថ្មីនៃវីរុសនេះ​ អាចឆ្លងបានច្រើនជាងវ៉ារ្យ៉ង់ដែលបានចរាចរពីពេលមុនៗ​ ហេីយរហូតមកដល់បច្ចុប្បន្ននេះ​ មិនទាន់មានការបង្ហាញពីការកើនឡើងនៃភាពធ្ងន់ធ្ងរនៃការឆ្លង​នេះនៅឡេីយ។

ការស៊ើបអង្កេតកំពុងបន្តធ្វេីនៅចក្រភពអង់គ្លេស​ និងសហភាពអឺរ៉ុប​ សម្រាប់ស្វែងរកព័ត៌មានបន្ថែមអំពីភាពធ្ងន់ធ្ងរនៃគ្លីនិក​ ការឆ្លង​ ការផ្លាស់ប្តូរអង់ទីគ័រ​ និងផលប៉ះពាល់ដែលអាចនឹងកើតមានលើប្រសិទ្ធភាពវ៉ាក់សាំង​ និងការតាមដានករណីឆ្លងឡើងវិញ​ (re-infection)​ផងដែរ។៤.​ លោកជំទាវបញ្ជាក់ថា​ ការផ្លាស់ប្តូរនៃប្រភេទវីរុសលេីវ៉ារ្យ៉ង់នេះ​ មិនប៉ះពាល់ដល់តេស្តធ្វេីរោគវិនិច្ឆ័យ ដែលត្រូវបានប្រើនៅក្នុងប្រទេសកម្ពុជាឡេីយ។ ៥.​ អ្វីដែលសំខាន់នៅពេលនេះ​ គឺនៅពេលដែលយេីងកំពុងរងចាំនូវលទ្ធផលសម្រេចនៃវ៉ាក់សាំងកូវីដ-១៩​ ដែលនឹងត្រូវចែកចាយមកបណ្តាប្រទេសជាសមាជិក​ ដោយមជ្ឈមណ្ឌលកូវ៉ាក់​ និងការវាយតម្លៃជាមុននូវប្រសិទ្ធិភាព​ និងគុណភាពវ៉ាក់សាំង​ មុនការប្រេីប្រាស់នៅកម្ពុជានោះ​ ដេីម្បីការពារខ្លួនអ្នកពីការចម្លងវីរុសកូវីដ-១៩​ (បំលែងបែបណាក៏ដោយ)​ យេីងត្រូវនាំគ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ​ការពារខ្លួនដែលបានណែនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ដែលបានថ្លែងទៅកាន់ជនរួមជាតិនាថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០២០​ ដោយគ្រប់ៗគ្នា​ ត្រូវចូលរួមអនុវត្តវិធានការ​ ៖-​ ៣ការពារ៖​ ពាក់ម៉ាស់​ លាងដៃញឹកញាប់​ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡេីង។ ​-​ ៣កុំ​៖​ កុំទៅកន្លែងមនុស្សច្រេីនកុះករ​ កុំទៅកន្លែងបិទជិត​ គ្មានខ្យល់ចេញចូល​ ប្រេីម៉ាស៊ីនត្រជាក់ច្រេីន​ និងកុំប៉ះពាល់គ្នា​ ពេលជួបគ្នាកុំចាប់ដៃគ្នា​ កុំកៀកស្មាគ្នា​ ឫកុំឱបគ្នា​ ជាដេីម។ -​ ត្រូវបន្តការរស់នៅធម្មតាតាមបែបគន្លងថ្មី​ ដោយចេះកែប្រែឥរិយាបទ​ និងទម្លាប់នៃការរស់នៅ​ ដោយប្រកាន់យកនូវការការពារការឆ្លងវីរុសកូវីដ-១៩​ តាមការណែនាំខាងលេីនេះ។ -​ ការប្រហែសខ្លួន​ ដោយមេីលស្រាលលេីលទ្ធភាពនៃការចម្លងរបស់វីរុសកូវីដ-១៩​ គឺជាការមេីលងាយខ្លួនឯង​ ដោយទុកខ្លួនឯង​ ឲ្យវីរុសកូវីដ-១៩​ សប្បាយចិត្ត​ អាចវ៉ៃលុកដោយសេរីមកលេីសរីរាង្គខ្លួនឯង​ ធ្វេីឲ្យធ្លាក់ខ្លួនឈឺ​ និងអាចមានសភាពធ្ងន់ធ្ងរ​ អាចស្លាប់បាត់បង់ជីវិតបាន​ ប្រសិនបេីនៅតែប្រហែសខ្លួន​ មេីលស្រាលលេីលទ្ធភាពនៃការបង្កជាជំងឺកូវីដ-១៩​ នេះ​។

លោកជំទាវបាន​ជូនពរឆ្នាំថ្មីសាកល​ ២០២១​ សូមបងប្អូនប្រជាពលរដ្ឋកម្ពុជា​ មានសុខភាពល្អ​បរិបូណ៌​ ចៀសផុតនូវការឆ្លងវីរុសកូវីដ-១៩​ និងជំងឺដង្កាត់ផ្សេងៗទៀត​ ព្រមទាំងមានសុខសុភមង្គលក្នុងក្រុមគ្រួសាររៀងៗខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម