ព័ត៌មានជាតិ
អភិបាលខេត្តស្ទឹងត្រែងឲ្យរួមគ្នារក្សាភ្នំនិងធនធានធម្មជាតិទុកបម្រើឲ្យវិស័យទេសចរណ៍
លោកស្វាយ សំអ៊ាង បានជំរុញឱ្យមន្ត្រីជំនាញពាក់ព័ន្ធ រួមទាំងសហគមន៍ព្រៃឈើ និងប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាធនធានធម្មជាតិដែលមានស្រាប់នៅទីនេះសម្រាប់បម្រើឲ្យវិស័យទេសចរណ៍។

អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា ធនធានធម្មជាតិ ក៏ដូចជាសក្កដានុពលនៅទីនេះ ដែលមានស្រាប់ត្រូវនាំគ្នាថែរក្សាឱ្យគង់វង្ស ចៀសវាងមានជនខិលខូចចូលកាប់រៀនយកដីធ្វើជាកម្មសិទ្ធិព្រោះតំបន់នេះ មានភ្នំច្រើន ព្រៃជាធនធានធម្មជាតិដ៏ល្អ ដែលប្រជាពលរដ្ឋយើងអាចរកប្រាក់ចំណូលបានលើវិស័យទេសចរណ៍។
លោកអភិបាលខេត្តបានបន្តថា ធនធានដែលយើងមានមន្ត្រីពាក់ព័ន្ធត្រូវរួមគ្នាថែរក្សាការពារព្រោះពេលនេះ លោកមានដំណឹងថាមានក្រុមជនខិលខូច បានមកដល់ខេត្តស្ទឹងត្រែងហើយ ដែលដើរតែកាប់រៀនយកដីព្រៃរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ មិនមែនតិចតួចនោះទេ សឹតតែរាប់រយរាប់ពាន់ហិចតា ហើយដាំដុះដំឡូងត្រឹមតែមួយឆ្នាំ រួចលក់ទៅឱ្យអ្នកមានលុយ ហើយដើរកាប់រៀនបន្តទៀត សម្រាប់តែផលប្រយោជន៍បុគ្គលតែប៉ុណ្ណោះ។

លោកទុំនីរ៉ូប្រធានមន្ទីរកសិកម្មខេត្តបានបញ្ជាក់ថា:ក្នុងពិធីបុណ្យរុក្ខទិវាថ្ងៃនេះ គឺក្នុងគោលបំណងដើម្បីធ្វើការស្ដារនិងដាំដុះព្រៃឈើឡើងវិញជាពិសេសគឺបំផុសទៅដល់ផ្នត់គំនិតឲ្យចេះស្រឡាញ់និងចូលរួមថែរក្សាការពារធនធានព្រៃឈើរបស់យើងសម្រាប់កូនចៅជំនាន់ក្រោយ។
លោកប្រធានមន្ទីរបានបន្តថា សហគមន៍ព្រៃឈើភ្នំឈ្ងោកបង្កើតឡើងនៅឆ្នាំ២០១៤ដោយមានការទទួលស្គាល់ជាផ្លូវការនៅឆ្នាំ ២០១៧សហគមន៍មានផ្ទៃដីចំនួន៤១៥៣ហិតា។ ក្រោមការជួយជ្រោមជ្រែងពីមន្ត្រីរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មខេត្តសហការជាមួយអង្គការដៃគូសហគមន៍នេះ មានទេសចរណ៍មកទស្សនាច្រើនឡើងច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

សូមបញ្ជាក់ថា ក្នុងពិធីរុក្ខទិវានេះយើងបានដាំនៅកូនឈើចំនួន ១០៨០ ដើមរួមមានក្រញូងចំនួន ៥០០ ដើមបេងចំនួន ១៨០ ដើមក្ងោកចំនួន 300 ដើមនិងស្វាយកែវល្មៀតចំនួន ១០០ ដើម។ ក្រៅពីនេះខណ្ឌរដ្ឋបាលព្រៃឈើក៏បានប្រគេនកូនឈើដល់ព្រះសង្ឃនិងចែកជូនកូនឈើដល់សហគមន៍សាលារៀននិងប្រជាពលរដ្ឋចំនួន ៥.០០០ដើម ដើម្បីធ្វើការដាំដុះដែរ៕

អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ