Connect with us

ព័ត៌មានជាតិ

អ្នកវិនិយោគជប៉ុន ចង់​អភិវឌ្ឍអគារចាស់ៗនៅរាជធានីភ្នំពេញ ជាអគារលំនៅឋានតម្លៃសមរម្យ

បានផុស

នៅ

អ្នកវិនិយោគក្រុមហ៊ុនជប៉ុនមួយ ដែលបច្ចុប្បន្នកំពុងវិនិយោគលើគម្រោងលំនៅឋានដ៏ធំចំនួន ២ គម្រោង នៅរាជធានីភ្នំពេញបានអះអាងពី​ផែនការអភិវឌ្ឍអាគារចាស់ៗនៅរាជធានីភ្នំពេញ ឱ្យក្លាយទៅជាអគារលំនៅឋានដែលមានតម្លៃសមរម្យ តាមការស្នើសុំរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែ​ក្រុមហ៊ុន​មិនអាចបង្ហាញថា មានអគារចាស់ៗណាខ្លះដែលស្ថិតនៅក្នុងគម្រោងរបស់លោកនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អាឡិច យ៉ាស៊ូម៉ូតូ (Alex Yasumoto) ដែលជាម្ចាស់គម្រោងលំនៅឋានអារ៉ាខាវ៉ា ហើយដែលបានប្រើទុនប្រមាណ ១០០ លានដុល្លារអាមេរិក សម្រាប់គម្រោងលំនៅឋានអារ៉ាខាវ៉ា ចំនួន២ដំណាក់កាលនោះ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី០៥ ខែកក្កដា នេះថា លោកមានផែនការអភិវឌ្ឍអាគារចាស់ៗនៅរាជធានីភ្នំពេញឱ្យក្លាយទៅជាអគារ លំនៅឋានដែលមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋ។

“ខ្ញុំទទួលបានសំណើជាច្រើនពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងអគារចាស់ៗនៅរាជធានីភ្នំពេញ ដូច្នេះផែនការរបស់ខ្ញុំ បន្ទាប់ពីបញ្ចប​គម្រោង​អារ៉ាខាវ៉ាទី២​នេះ ខ្ញុំនឹងចាប់ផ្ដើមអភិវឌ្ឍឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ក្នុងការអភិវឌ្ឍន៍អាគារចាស់ៗនៅរាជធានីភ្នំពេញ ឱ្យក្លាយទៅជាអគារមួយដែលមានតម្លៃសមរម្យ”។

លោក Alex Yasumoto បានអះអាងដែរថា ការដែលលោកចាប់អារម្មណ៏មកវិនិយោគលើវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ជាពិសេសនៅទីក្រុងភ្នំពេញនេះ ដោយសារតែលោកយល់ឃើញថា គ្រួសារដែលមានចំណូលមធ្យមមួយចំនួនធំ ត្រូវការផ្ទះដែលមានតម្លៃសមរម្យ ដូច្នេះហើយបានជាលោកផ្ដោតការវិនិយោគនៅខុនដូប្រភេទនេះ។

លោកថា ដោយសារការបញ្ហារីករាលដាលនៃជំងឺកូវីដ១៩ជាសកល ក៏បានបណ្ដាលឱ្យមានផលប៉ះពាល់ទៅលើពេលវេលាបញ្ចប់ការសាងសង់ផងដែរ ប៉ុន្តែដោយសារតែបញ្ហានេះក្រុមហ៊ុនក៏បានសម្រួលនៅក្នុងការបងថ្លៃសម្រាប់អតិថិជន ដែលចូលទៅទិញលំនៅឋានអារ៉ាខាវ៉ា សម្រាប់គម្រោងទី២ផងដែរ។

លោកជឿជាក់លើសេដ្ឋកិច្ចកម្ពុជា បើទោះបីជាស្ថិតក្នុងបញ្ហាប្រឈមជាសកលនៃកូវីដ-១៩ក៏ដោយ។ ស្ថានភាពកូវីដ១៩ ប៉ះពាល់ពិភពលោក តែកម្ពុជាមិនប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរនោះទេ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម