Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី ជំរុញ​ការ​ស្ដារ​ប្រឡាយ​បឹងត្របែក​ឲ្យ​បាន​លឿន ដើម្បី​កាត់បន្ថយ​ការលិចលង់​លំនៅឋាន​ប្រជាពលរដ្ឋនៅក្នុង​រដូវ​វស្សា​នេះ

បានផុស

នៅ

ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង បាន​ជំរុញ​ឱ្យ​ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​រាជធានី​ភ្នំពេញ​ពន្លឿ​ន​នៃ​ការស្ដារ​ប្រឡាយ​បឹងត្របែក​អោយបាន​លឿន ដើម្បី​បើកទឹក​ហូរ​ឲ្យ​បាន​លឿង​ទៅដល់​ស្ថានីយ​បឹងត្របែក ដើម្បី​ឲ្យ​ស្ថានីយ​នេះ អាច​បូមទឹក​ចេញ​បាន​ឆាប់រហ័ស កាត់បន្ថយ​បាន​នូវ​ការ​លិចលង់​លំនៅឋាន​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​រដូវ​វស្សា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញ​របស់​លោក​ឃួ​ង ស្រេង បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​០៥ ខែកក្កដា ២០២២​នេះ ខណៈដែល​លោក ដឹកនាំ​មន្ត្រី​ជំនាញ ដូចជា​អាជ្ញាធរ​ខណ្ឌចំការមន ចុះ​ពិនិត្យមើល​ស្ថានភាព​នៃ​ការស្ដារ​បឹងត្របែក​ដែលមាន​ចម្ងាយ​ប្រមាណ​ជិត​មួយ​គីឡូម៉ែត្រ ចាប់ពី​ប្រឡាយ​បឹងត្របែក​ដល់​ស្ថានីយ​បឹងត្របែក​ផ្លូវ​២៧១។

នៅក្នុង​ឱកាស​នៃ​ការ​ចុះពិនិត្យ​នោះ​លោក​ឃួ​ង ស្រេង បាន​ណែនាំ​ឲ្យ​ក្រុមការងារ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ក៏​ដូច​មន្ទីរ​ធនធានទឹក​និង​ឧ​ត្តុ​និយម​រាជធានី​ភ្នំពេញ​កាយ​សំរាម ភក់ និង​ស្មៅ​ដែលជា​រនាំង​ឃាំង​ទឹក​ក្នុង​ប្រឡាយ​បឹងត្របែក​នេះ​អោយអស់ ពោលគឺ​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ម្តងៗ ទឹក​អាច​ហូរ​បាន​លឿន​ទៅដល់​មុខ​ស្ថានីយ ដែល​អាច​ឲ្យ​ស្ថានីយ​បឹងត្របែក អាចមាន​សមត្ថភាព បូមទឹក​បាន​លឿន កាត់បន្ថយ​បាន​នូវ​ការលិចលង់​លំនៅឋាន​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​រដូវ​វស្សា​នេះ។

បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជំនាញ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ផង​ដែរ​ថា ប្រឡាយ​បឹងត្របែក​ត្រូវបាន លោក​ឃួ​ង​ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជំរុញឱ្យមាន​ការស្តារ​ឡើងវិញ ជាមួយនឹង​ការចាក់​ទំនប់​តាម​មាត់​ប្រឡាយ​ទទឹង១០​ម៉ែត្រ​និង​បណ្តោយ​មាន​ប្រវែង​ជាង​៨២៧ ម៉ែត្រ​។ ជា​គម្រោង​ទំនប់​ជាប់​នឹង​ប្រឡាយ​នេះ គ្រោង​និង​ចាក់​បេតុង​ដើម្បី​ធ្វើជា​ផ្លូវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បា​ន​ហើយក៏​ជា​ផ្លូវ​មួយ​ដើម្បី​ងាយស្រួល​ដាក់​គ្រឿងចក្រ​ធ្វើការ​ស្តារ​ប្រឡាយ​បឹងត្របែក​ជាប្រចាំ ផងដែរ ។ បន្ថែម​ពីលើ​នេះ​ទៀត ក្រោយពី​ការកាយ​ប្រឡាយ ដូចជា​ស្ដារ​ប្រឡាយ​នេះ​ឱ្យមាន​លំហូរ​ទឹកបាន​ល្អ​ហើយ ជា​គម្រោង​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​បុក​ស៊ី​ផាវ នៅតាម​ជញ្ជាំង​ប្រឡាយ​បឹងត្របែក​នេះ​ផងដែរ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ណែនាំអធិការកិច្ច ត្រូវអនុវត្តកាតព្វកិច្ចដោយភាពម៉ឺងម៉ាត់ ពេលចុះតាមសហគ្រាស

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ត្រាំ ទាមទារ​​ឱ្យ​បញ្ចុះអត្រាការប្រាក់​ តម្លៃប្រេង​ នៅ​វេទិកាសេដ្ឋកិច្ចពិភពលោក ក្រុងដាវូស

ជីវិតកម្សាន្ដ២១ នាទីutes មុន

តារាកំប្លែងនាយ ផ្លក់ ចយ មានជំងឺច្រើនមុខ ចូលសង្គ្រោះនៅមន្ទីរពេទ្យ

ព័ត៌មានជាតិ២៦ នាទីutes មុន

ផែ​កំពង់​កណ្តាល​​កណ្តាល​ក្រុង​កំពត​ ជា​ទីតាំង​បោះ​ដុំ​និង​ចែកចាយ​គ្រឿង​សមុទ្រ​ដ៏​ធំ​បំផុត​នៅ​ខេត្ត​កំពត

ព័ត៌មានជាតិ២៧ នាទីutes មុន

ស្ថាប័នហិរញ្ញវត្ថុពីរសហការគ្នា​ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម