Connect with us

ព័ត៌មានជាតិ

លោក​ទេសរដ្ឋមន្ត្រី លី ធុជ ដឹកនាំ​គណៈប្រតិភូ​ទស្សនកិច្ច​ស្វែងយល់​អំពី​សកម្មភាព​ហ្វឹកហ្វឺន​ការងារ​បោសសម្អាត​មីន និង​សុនខ​រាវ​មីន

បានផុស

នៅ

កំពង់ឆ្នាំង ៖ នា​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០២២ អាជ្ញាធរ​មីន រួម​សហការ​ជាមួយ ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​, មូលនិធិ Sir Bobby Charlton, មូលនិធិ Prince និង​សភា​ពា​ណិ​ជ្ជក​ម្ម​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដឹកនាំ​ដោយ​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អញ្ជើញ​ទស្សនកិច្ច​ស្វែងយល់​អំពី​សកម្មភាព​ហ្វឹកហ្វឺន​ការងារ​បោសសម្អាត​មីន និង​សុនខ​រាវ​មីន នៅ​វិទ្យាស្ថាន​បច្ចេកទេស​សកម្ម​ភាព​មីន​របស់​ស៊ីម៉ាក់ ក្នុង​ខេត្តកំពង់ឆ្នាំង ។ ដំណើរ ទស្សនកិច្ច នេះ ប្រព្រឹត្តិ ទៅ ក្រោម កម្មវិធី “​ឥទ្ធិពល​ស្ត្រី​ក្នុង​វិស័យ​សកម្មភាព​មីន​”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ដំណើរ​ទស្សនកិច្ច លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែង​អំណរ​ចំពោះ​កិច្ច​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី លោក ហេង រតនា អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) និង​សហការី ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​សកម្មភាព​ហ្វឹកហ្វឺន សមត្ថភាព ជំនាញ និង​បច្ចេកទេស​របស់​អ្នកដោះមីន ដែល​ទទួល​បានមកពី​វិទ្យាស្ថាន​នេះ​។

លោក​ទេសរដ្ឋមន្ត្រី លី ធុជ បាន​លើកឡើងថា ស៊ីម៉ាក់ គឺជា​មជ្ឈមណ្ឌល​បោសសម្អាត​មីន​ជាតិ​ដ៏​លេចធ្លោ​មួយ និង​មាន​សមត្ថភាព​ខ្ពស់ ព្រមទាំង​បាន​ចូលរួម​រំដោះ​ផ្ទៃដី​ពី​ការ​គំរាមកំហែង​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ច្រើនជាងគេ​នៅ​កម្ពុជា។

ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ដល់​សុវត្ថិភាព និង​ត្រូវ​បោសសម្អាត​មីន​ឲ្យ​អស់ពី​កម្ពុជា ដើម្បី​ផ្តល់នូវ​ស្នាមញញឹម​ជូន​ប្រជាពលរដ្ឋ​។

លោក​បន្តទៀតថា ថ្មីៗ​នេះ សម្តេច​តេ​ជោ បានផ្តល់​បេសកកម្ម​ឲ្យ​អាជ្ញាធរ​មីន ដឹកនាំ និង​រៀបចំ​វិស័យ​សកម្មភាព​មីន​ជាមួយ​ប្រតិបត្តិ​ករ​ជាតិ ដើម្បី​រៀបចំ​ផែនការ និង​ដាក់ពង្រាយ​កម្លាំង​បោសសម្អាត​មីន ក្រោម “​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន​” ដំណាក់កាល​ដំបូង ក្នុងនោះ​ត្រូវការ​ជា​ចំ​បាច់​នូវ​កម្លាំង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ចូលរួម​ផងដែរ ដែល​ត្រូវ​អនុវត្តតាម​ស្តង់ដារ​សកម្មភាព​កំចាត់មីន​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៥៦ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៥៧ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា៥៨ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម៥៩ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម