ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុង ប្រាប់ដល់មេឃុំទួលគគីរបន្តពិនិត្យដោះស្រាយគម្រោងអភិវឌ្ឍន៍ដែលសេសសល់ពីអាណត្តិមុន
លោកអភិបាលរងខេត្តកោះកុង បានប្រាប់ដល់លោកមេឃុំថ្មីនៅឃុំទួលគគីរ ចាំបាច់បន្តត្រួតពិនិត្យដោះស្រាយរាល់គម្រោងអភិវឌ្ឍន៍ និងសេវាកម្មនានាដែលនៅសេសសល់ពីអាណត្តិមុន ដើម្បីសំដៅធានាឱ្យមាននិរន្តរភាពក្នុងកិច្ចការរដ្ឋបាល។

នេះជាការពន្យល់ណែនាំរបស់លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង ដែលធ្វើឡើងនៅក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំទួលគគីរ រសៀលថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២២។
បើតាមលោកលោក អ៊ុក ភ័ក្ត្រា ក្រុមប្រឹក្សាឃុំទួលគគីរ ដែលបានជាប់ឆ្នោតនៅក្នុងអាណត្តិទី៥នេះ ត្រូវបន្តនិរន្តរភាព នៃការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍នៅមូលដ្ឋានក្នុងអាណត្តិ ៥ឆ្នាំបន្តទៀត។ ទោះបីជាក្រុមប្រឹក្សា ដែលប្រកាសទទួលស្គាល់នាឱកាសនេះ ជាក្រុមប្រឹក្សាអាណត្តិថ្មីក៏ពិតមែន ប៉ុន្តែពុំមែនបានសេចក្តីថា ការងារគ្រប់គ្រង និងការងារអភិវឌ្ឍន៍មូលដ្ឋានដែលក្រុមប្រឹក្សា បានអនុវត្តកន្លងមកត្រូវបានបញ្ចប់នោះទេ។

ដូច្នេះក្រុមប្រឹក្សាអាណត្តិថ្មី ត្រូវបន្តគ្រប់គ្រង និងការអភិវឌ្ឍមូលដ្ឋានពីក្រុមប្រឹក្សា អាណត្តិចាស់ សំដៅធានាឲ្យមាននិរន្តរភាពក្នុងកិច្ចការរដ្ឋបាល និងការផ្តល់សេវា ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋានជាបន្តទៀត។
ទន្ទឹមនោះ លោកអភិបាលរងខេត្តកោះកុង ក៏បានជំរុញលើកទឹកចិត្តដល់មេឃុំទួលគគីរ ស្រុកមណ្ឌលសីមា ដែលទើបឡើងកាន់តំណែងត្រូវខិតខំបំពេញតួនាទីភារកិច្ចក្នុងការគ្រប់គ្រងក្នុងមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការដោយមិនត្រូវប្រកាន់និន្នាការនយោបាយ។ ចំពោះពលរដ្ឋណាមិនទាន់បានទៅចាក់វ៉ាក់សាំងឱ្យគ្រប់ដូស ត្រូវគៀគរបំផុសស្មារតីចូលរួមកាន់តែច្រើនបន្ថែម។

រាល់ការណែនាំរបស់លោក អ៊ុក ភ័ក្ត្រា ត្រូវបានលោក ឡេក សុធន់ ដែលមេឃុំជាប់ឆ្នោតថ្មីរបស់ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ទទួលយកគ្រប់ការណែនាំរបស់ថ្នាក់ដឹកនាំខេត្តទៅអនុវត្តឱ្យចំគោលដៅ តម្លាភាព មិនប្រកាន់និន្នាការគណបក្សនយោបាយ និងពង្រឹងការអភិវឌ្ឍន៍គ្រប់វិស័យដែលជាសេចក្តីការរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។

លោក ឡេក សុធន់ បន្ថែមដែរថា គម្រោងអភិវឌ្ឍន៍ដែលសេសសល់ពីអាណត្តិទី៤ គឺលោក និងសមាជិកក្រុមប្រឹក្សាអាណត្តិថ្មីរបស់លោក បង្កើនការត្រួតពិនិត្យមើលគម្រោងអភិវឌ្ឍន៍ និងគម្រោងសេវាកម្មនានាដែលនៅសេសសល់ពីអាណត្តិមុន។
ដោយឡែកការចាក់ថ្នាំវ៉ាក់សាំងវិញ លោកជំរុញដល់ប្រជាពលរដ្ឋបន្តទៅចូលរួមទទួលវ៉ាក់សាំងបង្ការការពារជំងឺកូវីដ១៩ឱ្យដូសតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ខណៈបញ្ហាកូវីដ១៩ នៅតែជាក្តីព្រួយបារម្ភពីសុវត្ថិភាពនៃការឆ្លងរីករាលឡើងវិញ។
យោងតាមរបាយការណ៍របស់មេឃុំទួលគគីរ បង្ហាញថា ពលរដ្ឋប្រមាណ១.៩៧៣នាក់ បានចាក់វ៉ាក់សាំងដូសទី៤រួចរាល់ហើយ ដោយបន្តទៅចាក់វ៉ាក់សាំងដូសទី៥៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?