ព័ត៌មានជាតិ
រដ្ឋាភិបាលម៉ាឡេស៊ី កាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរពីបរទេស មកត្រឹម៧ថ្ងៃ
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី លោក ចឺយ វិចិត្ត បានឲ្យដឹងនៅថ្ងៃទី២២ ខែធ្នូ នេះថា រដ្ឋាភិបាលម៉ាឡេស៊ី បានប្រកាសកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកពីបរទេស មកត្រឹម៧ថ្ងៃវិញ ដោយអនុវត្តចាប់ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ តទៅ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ទៅដល់ប្រជាពលរដ្ឋ សិស្ស និស្សិត និងពលករខ្មែរ ដែលរស់នៅ និងធ្វើការនៅម៉ាឡេស៊ី។
បើតាមសេចក្តីជូនដំណឹងដដែលនោះបានឲ្យដឹងថា លក្ខខណ្ឌដែលជនបរទេសត្រូវគោរពរួមមាន ទី១, ត្រូវមានវិញ្ញាបនបត្របញ្ជាក់ថា អវិជ្ជមានកូវីដ-១៩ (Negative RT-PCR COVID-19) ដែលមានសុពលភាពរយៈពេល៣ថ្ងៃ មុនចាកចេញដំណើរមកកាន់ប្រទេសម៉ាឡេស៊ី ហើយត្រូវបង្ហាញដល់អាជ្ញាធរនៅពេលចូលដល់ប្រទេសម៉ាឡេស៊ី។
ទី២, ក្នុងករណីពុំមានវិញ្ញាបនបត្របញ្ជាក់ថា អវិជ្ជមានកូវីដ-១៩ អ្នកដំណើរត្រូវធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃ។ ទី៣, នៅពេលមកដល់ប្រទេសម៉ាឡេស៊ី អ្នកដំណើរត្រូវទទួលបន្ទុករាល់ការចំណាយផ្សេងៗដោយខ្លួនឯង រួមទាំងការពិនិត្យរកមើលមេរោគកូវីដ-១៩ ការធ្វើចត្តាឡីស័ក និងការព្យាបាលជំងឺ ក្នុងករណីមានផ្ទុកមេរោគកូវីដ-១៩៕
ដោយ ៖ កោះកែវ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ