Connect with us

ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន​ ហាមកីឡាករចេញប្រកួត ប្រើប្រាស់សារធាតុ ដែល​​មានការហាមឃាត់​​

បានផុស

នៅ

សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​បាន​ផ្តាំ​ផ្ញើ​​​ដល់កីឡាដែល​នឹង​ចេញ​​ទៅ​ប្រគួតប្រទេសឥណ្ឌូនេស៊ី ធ្វើ​យ៉ាងណា​ហាម​​ដាច់​ខាត​​​នូវការប្រើប្រាស់​​​សារធាតុ ដែល​​មានការហាមឃាត់​សម្រាប់​កីឡា​ ពីព្រោះវាជាការបំផ្លាញមុខមាត់ប្រទេសជាតិដ៏ធំ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ មានប្រសាសន៍បែបនេះ នៅក្នុង​ពិធីសំណេះសំណាល និងផ្តល់ដំបូន្មាន​ដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុន​ចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី​ នា​ព្រឹក​​ថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២២។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល​បានបញ្ជាក់ថា៖ “អ្វីដែលសំខាន់​របស់​យើង គឺធ្វើយ៉ាងណា​ធានា​ក្រឹត្យក្រម​ នៃការប្រកួត​ក្បួនខ្នាត​​ នៃការ​ប្រកួត ចៀសវាងការបំពានណាមួយ​ទៅលើលក្ខន្តិកៈ នៃការប្រកួត នេះជាចំណុចទី១។ ចំណុចទី២ គឺហាមដាច់ខាតកុំឱ្យមានការប្រើប្រាស់​រឿងអ្វី ដែលហាមឃាត់សារធាតុ ដែល​មានការហាមឃាត់​សម្រាប់​កីឡា ដែលនោះ​គឺជាការធ្វើឱ្យបាត់បង់កិត្តិយសជាតិ មេដាយមាស ឬមេដាយប្រាក់ ឬអត់មេដាយ មិនសំខាន់ទេ តែការបំផ្លាញដោយការប្រើប្រាស់នូវសារធាតុដែលហាមឃាត់ គឺជាការបំផ្លាញមុខមាត់ប្រទេសជាតិដ៏ធំ។ មេ​​ដាយ​​ដែល​ក្រុមទាំង​មូលបាន​ទទួល​មិនគ្រប់គ្រាន់ ដើម្បីនឹងប៉ះប៉ូវមុខមាត់ដែលខូចខាត ដោយសារការប្រើប្រាស់នូវសាធាតុញៀន ឬសារធាតុដែលហាមឃាត់កីឡានោះទេ”។

ទាក់ទងទៅនឹងការប្រកួតកីឡា​អាស៊ានប៉ារ៉ាហ្គេម​នេះដែរ ​សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា យើងគួរតែអរគុណប្រទេសឥណ្ឌូនេស៊ី ដែលព្រមទ​ទួលធ្វើជាម្ចាស់ផ្ទះ​ ដើម្បីបង្កើតឱ្យមានព្រឹត្តិការណ៍​នេះ សម្រាប់ជនពិការរបស់យើង ចៀសវាងនូវការខកខាន ពីព្រោះយើងបានខកខាននៅហ្វីលីពីន និងវៀតណាមរួចមកហើយ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទីutes មុន

ប្រជាពលរដ្ឋភ្ញាក់ផ្អើលឃើញសាកសពបុរសម្នាក់ដេកស្លាប់កណ្តាលវាល

សន្តិសុខសង្គម២ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតី៖ លោក សម រង្ស៊ី ស្រេកឃ្លានតំណែងនាយករដ្ឋមន្ត្រីណាស់ តែមិនបានធ្វើ ក៏តាំងខ្លួនជានាយករដ្ឋមន្ត្រីតែម្ដង

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរ​រាជធានី​នឹង​បិទ​ផ្លូវ​បេតុង​លូប្រាំ ឆ្លង​កាត់​ប្រឡាយ​ភូមិ​ម័ល​ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៧ កុម្ភៈ ដល់ថ្ងៃទី៣០ ខែមេសា

សន្តិសុខសង្គម៣ ម៉ោង មុន

ករណីជនជាតិចិនផ្ទុះអាវុធ នៅអគាររតនៈសម្បត្តិ ខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចឃាត់បានជនសង្ស័យ២នាក់ អាវុធAK២ដើម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម២ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម១១ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា៩ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

Sokha Hotels

ព័ត៌មានពេញនិយម