Connect with us

ព័ត៌មានជាតិ

គ្រឹះស្ថាន​ឧ​ត្ត​មសិក្សា​រដ្ឋ​មួយចំនួន​ចាប់ផ្តើម​ប្រកាស​ជ្រើសរើស​និស្សិត​ចូលរៀន​ឆ្នាំ​សិក្សា​ថ្មី​

បានផុស

នៅ

ភ្នំពេញ ​៖ ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ​មួយចំនួន​បានចាប់ផ្តើម​ប្រកាស​ជ្រើសរើស​និស្សិត​ឲ្យ​ចូលរៀន​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​២០២០ ២០២១​។

បើ​តាម​លោក វ៉ា​ស៊ី​ហេង ប្រធាន​ដេ​ប៉ា​តឺ​ម៉​ង់​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​នៃ​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​បាន​ឲ្យ​ដឹង​ថា ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​២០២០ ២០២១​នេះ​សាកលវិទ្យាល័យ​ត្រូវការ​ជ្រើសរើស​និស្សិត​ឲ្យ​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​ជំនា​ន់ទី​២៩​ចំនួន​៣៨០០​នាក់​លើ​គ្រប់​មុខជំនាញ​និង​គ្រប់​វេន​សិក្សា​ដោយ​ចាប់ផ្តើម​ចុះឈ្មោះ​ពីថ្ងៃ​ទី​២១​ខែធ្នូ​ឆ្នាំ​២០២០​នេះ​តទៅ​និង​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃទី​២៥​ ខែ​កុ​ម្ភៈ​ឆ្នាំ២០២១​។

នៅក្នុង​នោះ​ថ្នាក់​បរិញ្ញាបត្រ​កម្មវិធី​ជាតិ​ដែល​មាន​ជំនាញ​ចំនួន​១៥​មាន​ថ្លៃ​សិក្សា​ចំនួន​៣០០​ដុល្លារ​ក្នុង​១​ឆមាស​និង​ថ្នាក់​បរិញ្ញាបត្រ​អន្តរជាតិ​ដែលមាន​៦​មុខជំនាញ​មាន​ថ្លៃ​សិក្សា​ចំនួន​៦០០​ដុល្លារ​ក្នុង​១​ឆមាស​។

ចំណែក​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​វិញ​ត្រូវការ​ជ្រើសរើស​និស្សិត​ចូលរៀន​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​កម្រិត​វិស្វករ​សម្រាប់​ឆ្នាំ​សិក្សា ២០២០ ២០២១​តាម​ប្រព័ន្ធ​អន​ឡាញ​ចំនួន​១៥០០​នាក់​ ក្នុង​នោះ​មាន​អាហារូបករណ៍​១០០% ឥតគិតថ្លៃ​សិក្សា​ចំនួន​៨០​នាក់​សម្រាប់​សិក្សា​រយៈពេល​៥​ឆ្នាំ​តាម​នីតិវិធី​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​អាហារូបករណ៍​ប្រមាណ ២៥%​សម្រាប់​និស្សិត​នារី​គ្រប់រូប​និង​អាហារ​រូបករណ៍​ពី​ដៃគូ​នានា​។​អាហារូបករណ៍​ទាំងអស់​ខាងលើ​នឹង​ត្រូវ​កាត់ផ្ដាច់​ក្នុងករណី​រៀន​ត្រួតថ្នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស​ប្រឡង​បេក្ខជន​ត្រូវមាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​សញ្ញាបត្រ​សមមូល​ហើយ​បេក្ខជន​អាច​ផ្ដល់​សញ្ញាបត្រ​ថតចម្លង​ក្រោយពេល​ប្រឡង​ជាប់​។

កាលបរិច្ឆេទ​ទទួល​ពាក្យ​ប្រឡង​ចាប់ពី​ជូនដំណឹង​នេះ​រហូតដល់​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ​២០២១​ដោយ​បេក្ខជន​អាចមក​ដាក់ពាក្យ​ដោយ​ផ្ទាល់​នៅ​វិទ្យាស្ថាន​តែ​ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុខាភិបាល​ដូចជា​វាស់​កំដៅ ការអនុវត្ត​អនាម័យ​ដៃ​ស្អាត​និង​ការ​ពាក់​ម៉ាស​និង​គម្លាត​សុវត្ថិភាព​សង្គម​យ៉ាងតិច​១​ម៉ែត្រ​កន្លះ​ជាដើម​។

រីឯ​សម័យ​ប្រលង​នឹង​ធ្វើ​ទៅ​ថ្ងៃទី​១៩​ខែមករា​ចាប់ពី​ម៉ោង​៧​ព្រឹក​ដែល​ប្រឡង​លើ​វិញ្ញាសា​ភាសា​ខ្មែរ​គណិតវិទ្យា តក្ក​វិទ្យា រូបវិទ្យា​និង​គីមីវិទ្យា​ហើយ​ការ​ប្រឡង​នឹង​ប្រព្រឹត្ត​ទៅតាម​ប្រព័ន្ធ​អន​ឡាញ​និង​វិទ្យាស្ថាន​នឹង​បិទ​បញ្ជី​ឈ្មោះ​បេក្ខជន​នៅ​ថ្ងៃទី​១៧​និង​១៨​ខែមករា​ឆ្នាំ ២០២១​នៅ​វិទ្យាស្ថាន​និង​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​វិទ្យាស្ថាន​។ ចំពោះ​ការប្រកាស​លទ្ធផល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២២​ខែមករា​ឆ្នាំ២០២១​វេលា​ជា​ម៉ោង​៤​រសៀល​នៅ​វិទ្យាស្ថាន​និង​តាម​ហ្វេ​ស​ប៊ុ​ក​ផង​។

​ទាក់ទិន​ការ​ដាក់​ពាក្យសុំ​ចូលរៀន​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​កម្រិត​វិស្វករ​ចាប់ពី​ថ្ងៃទី​២៥​ ខែមករា​ ឆ្នាំ២០២១​តទៅ​រហូតដល់​គ្រប់​ចំនួន​ហើយ​តម្លៃ​សិក្សា​សម្រាប់​និស្សិត​ចូលរៀន​ថ្នាក់​ឆ្នាំ​សិក្សា​កម្រិត​មូលដ្ឋាន​វិស្វករ​ឆ្នាំ​សិក្សា​២០២០ ២០២១​និស្សិត​ប្រុស ឆ្នាំ​ទី​១​ដល់​ឆ្នាំ​ទី ៥​តម្លៃ​៦០០​ដុល្លារ​ក្នុង​មួយឆ្នាំ​និង​និស្សិត​នារី​ពី​ឆ្នាំ​ទី ១ ដល់​ឆ្នាំ​ទី​៥ តម្លៃ​៤៥០​ដុល្លារ​ឆ្នាំ​មួយឆ្នាំ​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម១៨ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ក្រោយនិយាយចប់​ជាមួយពូទីន លោក ត្រាំ ក៏ភ្ជាប់​ទូរស័ព្ទ​ទៅ​លោក​ហ្សេលេនស្គី​ភ្លាម​

សុខភាព២១ ម៉ោង មុន

ការផឹកទឹកមួយប្រភេទ អាចបំផ្លាញខួរក្បាល ថ្លើម តម្រងនោម និងជាមេបង្កកោសិកាមហារីក

Sokha Hotels

ព័ត៌មានពេញនិយម