Connect with us

ព័ត៌មានជាតិ

សិស្ស​ថ្នាក់​​ទុតិយភូមិ​ជាង ៩៥% នៅ​ខេត្ត​រតនគីរី​ មាន​ទូរសព្ទ​ប្រើប្រាស់

បានផុស

នៅ

ការ​ប្រើប្រាស់​ទូរសព្ទ​ក្នុង​ចំណោម​សិស្ស​ថ្នាក់​កម្រិត​ទុតិយភូមិ​នៅ​ខេត្ត​រតនគីរី​មាន​ជាង ៩៥ ភាគរយ​ ដែល​បាន​សម្រួល​ការ​សិក្សា​ពី​ចម្ងាយ​​បានមួយផ្នែកធំ​ក្នុង​បរិបទជំងឺ​កូវីដ។

ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​រតនគិរី​លោក ខាត់ សាម៉ាល់ បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា សិស្ស​នៅ​កម្រិត​មធ្យម​សិក្សា​ទុតិយភូមិ​ភាគច្រើន ៩៥ ភាគរយ​មាន​ទូរសព្ទ ដែល​អាច​សិក្សា​តាម​ប្រព័ន្ធ​អនឡាញ​។ ដោយសារ​មាន​ការ​គាំទ្រ​យ៉ាង​ពេញ​​ទំហឹង​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត អាជ្ញាធរ​ដែនដី ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​ដៃគូបាន​ជំរុញ​ការ​បង្រៀន​និង​រៀន​តាម​ប្រព័ន្ធ​ឌីជីថល​តាម​បែប​ចម្រុះ ដើម្បី​​រៀបចំកញ្ចប់សិក្សាតាមមុខវិជ្ជាគោលក្នុងបរិបទកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើមឆ្នាំសិក្សា២០២១-២០២២ គ្រប់គ្រឹះស្ថានមធ្យមសិក្សាក្នុង​ខេត្ត​រតនគិរី​បាន​ដំណើរការព្រមៗគ្នា ចាប់ពីថ្ងៃបើកបវេសនកាលមក។ យ៉ាងណា​បញ្ហា​សកល​នៃ​ជំងឺ​កូវីដ១៩ ក៏​បាន​ធ្វើ​ឲ្យ​សិស្ស​មួយ​ចំនួន​បោះបង់​ការសិក្សា​។

ជុំវិញបញ្ហា​នេះ លោកប្រធានមន្ទីរ​ខេត្ត​រតនគីរី​បានបញ្ជាក់​ថា ​“ការសិក្សាមានលក្ខណៈបត់បែនតាមបរិបទឱ្យស្របកម្មវិធីសិក្សា ដែល​សិស្សខ្លះ​រៀនយឺត រៀនពុំទាន់បណ្តាល​ឲ្យ​បោះបង់ ឬផ្ទះឆ្ងាយពីសាលាគ្មានប្រព័ន្ធអ៊ីនធឺណែត ដើម្បីសិក្សាតាមអនឡាញ។ ជាមួយគ្នានេះ អាណាព្យាបាលបារម្ភពីកូន (ជំងឺ​កូវីដ១៩) ស្ទាក់ស្ទើរក្នុងបញ្ជូនកូនមកសិក្សា”។

ខេត្ត​រតនគិរី​មាន​គ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ​សរុប​ចំនួន ៣៤ ក្នុង​នោះ​អនុវិទ្យាល័យ ២២ និង​វិទ្យាល័យ ១២។ ក្នុងនោះ​ឃុំ​ចំនួន ២១ ក្នុង​ចំណោម​ ៥០ឃុំ/សង្កាត់ នៅ​ពុំទាន់​មាន​អនុវិទ្យាល័យ​នៅឡើយ​ទេ។

ទាក់ទង​​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០២០-២០២១ នា​សម័យ​ប្រឡង ២៧ ធ្នូ ២០២១ ទូទាំង​ខេត្តមាន​បេក្ខជន​ប្រឡង​ជាប់ចំនួន ៨៧២ នាក់ ស្មើនឹង ៦៧.៥៤% ក្នុង​នោះ​បេក្ខជន​ជនជាតិ​ដើម​ភាគតិច​មាន​ចំនួន ២៨.៤២%។

​វិទ្យាល័យទាំង ១២ ​នៅ​ខេត្ត​រតនគីរី​មាន​ឈ្មោះដូចជា៖

ក្រុង​បានលុង

-វិទ្យាល័យ អន្តេវាសិកដ្ឋាន​ក្រុង​បានលុង

-វិទ្យាល័យ​ សម្តេច​ឪ សម្តេច​ម៉ែ

-វិទ្យាល័យ​ ហ៊ុន សែន ភូមិ​ថ្មី

ស្រុក​កូនមុំ

-វិទ្យាល័យ​ត្រពាំងក្រហម

ស្រុក​តាវែង

-វិទ្យាល័យ ​តាវែង

ស្រុក​បរកែវ

-វិទ្យាល័យ​ បរកែវ

ស្រុក​លំផាត់

-វិទ្យាល័យ​ លំផាត់

-វិទ្យាល័យ​ សមុត្រ​សេដា

ស្រុក​វ៉ឺនសៃ

-វិទ្យាល័យ​ វីរៈជ័យ

ស្រុក​អណ្តូង​មាស

-វិទ្យាល័យ​ អណ្តូងមាស

ស្រុក​អូរជុំ

-វិទ្យាល័យ​ ប៊ូថង អូរជុំ

ស្រុក​អូរយ៉ាដាវ

-វិទ្យាល័យ សោមធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី ៖ ​ការ​សម្រេច​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន គឺ​ជា​ការ​សម្រេច​មួយ​ដ៏​ឆ្លាត​វៃ​ និង​ត្រឹម​ត្រូវ​

ព័ត៌មានជាតិ១ ម៉ោង មុន

វិហារ​អ៊ិស្លាម​តម្លៃ ​៧ ម៉ឺនដុល្លារ​​​​ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់​​ ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្រ្តីកសិកម្ម៖ បន្តធ្វើដើម្បីប្រជាជនយើង កុំខ្វល់ពីអ្នករិះគន់អគតិទាំងនោះ

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី៖ ប្រតិភូបណ្តាញយុវជនលើកទី៤ បានចាកចេញពីកម្ពុជាពោរពេញដោយស្នាមញញឹម ភាពស្ញប់ស្ញែង

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មីនៅ​ចុង​ឆ្នាំ២០២៥

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រោយស្ថាបនារួច ផ្លូវជាតិលេខ២៣ នឹងជំរុញសេដ្ឋកិច្ចស្រុកកោះធំ និងស្រុកលើកដែក

ព័ត៌មានជាតិ៩ ម៉ោង មុន

លើកនេះ! អង្គរវត្ត វ៉ាដាច់ បារាំង និងអូស្រ្តាលី ក្លាយជាទីកន្លែងទស្សនាដ៏ល្បីបំផុតក្នុងពិភពលោក

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហ្សេលេនស្គី៖ ការ​ចរចា​រវាង​រុស្ស៊ី-អាមេរិក​ ដោយ​គ្មាន​វត្តមាន​អ៊ុយក្រែន គឺ​គ្រោះថ្នាក់ណាស់

Sokha Hotels

ព័ត៌មានពេញនិយម