ព័ត៌មានជាតិ
អាជ្ញាធរមីនចាប់ផ្ដើមបែងចែកកម្លាំង និងថវិកាចុះបោសសម្អាតមីនដើម្បីដាក់ខេត្តមួយចំនួនជាខេត្តគ្មានមីន
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីននៅថ្ងៃទី ៦ ខែកក្កដានេះ បានដឹកនាំកិច្ចប្រជុំបន្ទាន់ជាមួយប្រតិបត្តិករបោសសម្អាតមីន ដោយបានធ្វើការបែងចែកការងារបោសសម្អាតដោយប្រើប្រាស់ថវិកាជំនួយពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ដោយបញ្ចប់តាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ក្នុងការបោសសម្អាតមីនឲ្យអស់ពីខេត្តមួយទៅខេត្ត។
ក្នុងនោះរាជធានី ខេត្តចំនួន ០៨ នឹងត្រូវប្រើប្រាស់កញ្ចប់ថវិកាពីម្ចាស់ជំនួយ៖
– រាជធានីភ្នំពេញ កណ្តាល និងខេត្តព្រះសីហនុ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២២ បោសសម្អាតប្រតិបត្តិករ CMAC ។
– ខេត្តរតនគិរី គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២២ គាំទ្របោសសម្អាតដោយប្រតិបត្តិករ NPA និងអង្គការ MAG
– ខេត្តសៀមរាប ទទួលការបោសសម្អាតដោយអង្គការ HALO Trust
– ខេត្តកំពង់ចាម ប្រតិបត្តិករ CMAC កំពុងពិភាក្សាជាមួយអង្គការ NPA
– ខេត្តពោធិ៍សាត់ ប្រតិបត្តិករ CMAC កំពុងពិភាក្សាជាមួយប្រទេសជប៉ុន
– ខេត្តបាត់ដំបង ប្រតិបត្តិករ CMAC កំពុងបោសសម្អាត និងប្រកាសជាខេត្តអស់មីនក្នុងឆ្នាំ២០២៥ ដោយប្រើប្រាស់ថវិការបស់ប្រទេសជប៉ុន។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ខេត្តចំនួន ១៤ ទៀត នឹងត្រូវរៀបចំផែនការបោសសម្អាត និងពង្រាយកម្លាំងប្រតិបត្តិករជាតិ ដោយប្រើប្រាស់ថវិការពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដែលការរៀបចំផែនការនេះ ផ្តោតលើទីប្រជុំជន ការអភិវឌ្ឍ វប្បធម៌ និងទេសចរណ៍។
លោកបន្តទៀតថា ការអនុវត្តដំណាក់កាលដំបូង នៃគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន នឹងត្រូវបោសសម្អាតគ្រាប់មីនឲ្យអស់ដែលយើងបានដឹងក្នុងរយៈពេល ០៦ ខែ ក្នុងខេត្តចំនួន ០៣ និងស្រុក/ក្រុងចំនួន ០៩ ទំហំផ្ទៃដីប្រមាណ ២០,៧ គីឡូម៉ែត្រក្រឡា រួមមនា៖ ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តតាកែវ និងក្រុង/ស្រុក ០៩ ស្រុកស្រែអំបិល (ខេត្តកោះកុង) ស្រុកឆ្លូង ស្រុកចិត្របុរី (ខេត្តក្រចេះ) ក្រុងព្រះវិហារ ស្រុកត្បែងមានជ័យ (ខេត្តព្រះវិហារ) ស្រុកឧត្តុង្គ (ខេត្តកំពង់ស្ពឺ) ក្រុងសេរីសោភ័ណ្ឌ ស្រុកមង្គលបុរី (ខេត្តបន្ទាយមានជ័យ) និងស្រុកចុងកាល់ (ខេត្តឧត្តរមានជ័យ)។
សូមបញ្ជាក់ថា កម្ពុជានៅសល់ ២២ រាជធានី-ខេត្ត (ខេត្តកែប ខេត្តព្រៃវែង និងខេត្តស្ទឹងត្រែង ជាខេត្តអស់មីន) បន្តរងផលប៉ះពាល់ដោយសារមីន (មិនរាប់បញ្ចូលគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាមផ្សេងទៀត) ក្នុងទំហំផ្ទៃដីសរុប ៧១៦.០៣៩.៧១២ ម៉ែត្រក្រឡា (៧១.៦០៣,៩ ហិកតា)៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ