Connect with us

ព័ត៌មានជាតិ

ផ្លូវជាតិ​ត​ភ្ជាប់​ពី​ខេត្តបាត់ដំបង​មកដល់​ខេត្តសៀមរាប ប្រវែង ៧២,១៥៤​គីឡូម៉ែត្រ​ កំពុង​សិក្សា ដើម្បី​រៀបចំ​ធ្វើការ​សាងសង់

បានផុស

នៅ

សៀមរាប ៖ នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ១៤និង៣០​នាទី​រសៀល នៅ​សាលប្រជុំ​ធំ​សាលាខេត្ត បាន​បើ​កិច្ចប្រជុំ​សិក្ខាសាលា​ផ្សព្វផ្សាយ​លទ្ធផល​ការសិក្សា​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ពេញលេញ (​វ​.​ហ​.​ប​.​ស​.​ព​) លើ​គម្រោង​សាងសង់​ផ្លូវជាតិ​ត​ភ្ជាប់​បាត់ដំបង​-​សៀមរាប ប្រវែង ៧២,១៥៤​គីឡូម៉ែត្រ ស្ថិតក្នុង​ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង​ខេត្តសៀមរាប របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សហការ​ជាមួយ​ក្រុមហ៊ុន CHINA ROAD AND BRIDGE CORPORATION ក្រោម​ការដឹក​របស់លោក ង៉ាន់ ភិ​រុណ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត តំណាង​ឯកឧត្តម អភិបាលខេត្ត ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួងបរិស្ថាន តំណាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រដ្ឋបាល​ស្រុក​ពួក រដ្ឋបាល​ស្រុក​ក្រឡាញ់ មន្ទីរ​បរិស្ថាន​ខេត្ត មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត មន្ទីរ​ទេសចរណ៍​ខេត្ត មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត មន្ទីរ​កិច្ចការនារី​ខេត្ត មន្ទីរ​ផែនការ​ខេត្ត មន្ទីរ​សុខាភិបាល​ខេត្ត មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត អង្គភាព​កំចាត់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​អ្នកពាក់ព័ន្ធ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់​រួចមក អង្គ​ប្រជុំបាន​ឯកភាពគ្នា​នូវ​ចំណុច​មួយចំនួន​ដូចជា ១-​រដ្ឋបាលខេត្ត មន្ទីរ​-​អង្គភាព និង​រដ្ឋបាល​ស្រុក​ពាក់ព័ន្ធ ឯកភាព និង​សូម​គាំទ្រ​ចំពោះ​គម្រោង​សាងសង់​ផ្លូវជាតិ​ត​ភ្ជាប់​បាត់ដំបង​-​សៀមរាប ប្រវែង ៧២,១៥៤​គីឡូម៉ែត្រ ស្ថិតក្នុង​ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង​ខេត្តសៀមរាប របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សហការ​ជាមួយ​ក្រុមហ៊ុន CHINA ROND AND DRIDGE CORPORATION​។

២-​ក្រុមហ៊ុន PPIC ត្រូវ​រៀបចំ​និង​ប​ញ្ជូ​ល​នូវ​ធាតុ​ចូល​ទាំងអស់​ដែល​នៅក្នុង​អង្គប្រជុំ​បានលើកឡើង ដើម្បី​អាច​បន្ត​នីតិវិធី​ប្រជុំ​នៅ​ក្រសួងបរិស្ថាន និង​កិច្ចប្រជុំ​អន្តរក្រសួង​ដែល​រៀបចំ​ដោយ​ក្រសួងបរិស្ថាន​។

៣-​ស្នើ​សុំ​ឲ្យ​ម្ចាស់​គម្រោង និង​ក្រុមហ៊ុន CHINA ROND AND DRIDGE CORPORATION ធ្វើការ​ពិចារណា​រាល់​មតិយោបល់ និង​សំណូមពរ​រាល់​ធាតុ​ចូល​ដែល​លើកឡើង​ក្នុង​អង្គប្រជុំ​ទាំងមូល៕
ប្រភព ៖ រដ្ឋបាល​ខេត្ត​សៀមរាប​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម