ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ៖ មានមនុស្សខ្លះចង់បង្អាប់ ចង់រិះគន់សម្តេច តែបែរជាផ្តល់ពិន្ទុឲ្យសម្តេចទៅវិញ
មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាល និងផ្តល់នូវដំបូន្មានដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុនចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី ១១ នៅព្រឹកថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា មានមនុស្សមួយចំនួនចង់រិះគន់សម្ដេច បែរជាវ៉ៃខុសរឿងខុសទិស ដែលការធ្វើបែបនេះមិនចំណេញទេ ហើយជាការដាក់ពិន្ទុឲ្យសម្តេចទៅវិញ។

បើតាមសម្ដេចតេជោ ហ៊ុន សែន មានមនុស្សខ្លះ ដើម្បីបន្ទុះបង្អាប់សម្តេចបានផលិតវីដេអូ ប្រើប្រាស់រូបភាពទឹកលិចនៅពេលភ្លៀង ហើយស្រែកពាក្យជយោសម្ដេចតេជោ មានសម្តេចតេជោ មានការអភិវឌ្ឍ…មួយទៀតប្រើរូបភាពម៉ូតូថ្មីជាប់ភក់នៅលើផ្លូវលំ។ សម្តេចតេជោ បានថ្លែងថា ការធ្វើបែបនេះមិនត្រូវទេ ដោយសារប្រើរូបភាពខុស ពីព្រោះនៅលើផ្លូវលំនោះ គេបានដាក់ម៉ូតូថ្មី ដែលជាប់ផុង ដូច្នេះមានន័យថា ជាប់ផុងនៅលើផ្លូវលំ ហើយម៉ូតូថ្មីទៀត។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាសម័យមុន ជាកម្ពុជាប្រើផ្លូវរទេះ មិនមែនជាផ្លូវលំទេ ហើយប្រើកង់ទៀត។ សម្ដេចតេជោ ផ្ដល់ជាអនុសាសន៍ថា បើចង់រិះគន់សម្ដេច គួរតែប្រើរូបភាពជិះកង់វិញ ហើយស្រែកទៅ (មានសម្ដេចតេជោ មានសន្តិភាព មានការអភិវឌ្ឍ…។ បើធ្វើបែបនេះមានន័យថា សម័យតេជោ អ្នកក្រមានម៉ូតូថ្មីជិះ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ការធ្វើបែបនេះ ជាការដាក់ពិន្ទុឲ្យសម្ដេចទៅវិញទេ ហើយក៏ជាការធ្វើឲ្យចំណេញដល់សម្ដេចផងដែរ។ ម្យ៉ាងទៀត ការប្រើរថយន្តលិចទឹកនៅពេលភ្លៀង ដូច្នេះមានន័យថា គ្រាន់បើជាងសម័យមុនឆ្ងាយណាស់ ពីព្រោះសម័យតេជោមានឡានលិចទឹក។ សម្ដេចតេជោ បានប្រាប់ទៅក្រុមអ្នករិះគន់ទាំងនោះវិញថា «អ្នកឯងធ្វើបែបនេះ មិនចេះឃោសនា ហើយក៏មិនចេះរិះគន់ដែរ»៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច