Connect with us

ព័ត៌មានជាតិ

គិតត្រឹមរសៀលនេះ រាជរដ្ឋាភិបាលទទួលបានថវិកាពីសប្បុរសជន ដើម្បីបោសសំអាតមីនជាង ១៥លានដុល្លារ និងជាង ១៩០លានរៀល

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានថវិកាពីសប្បុរសជនជាង ១៥លានដុល្លារអាមេរិក និងជាង ១៩០លានរៀល ដើម្បីបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរថា «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! គិតមកដល់ពេលនេះសប្បុរសជន ដែលបានចូលរួមសម្រាប់បំផ្លាញចោ​ល​គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះមានចំនួនទឹកប្រាក់ 15,614,910ដុល្លារ និងប្រាក់រៀលចំនួន 190.​800.000រៀល»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបន្តថា នេះជាចលនាជាតិដ៏ធំ ដើម្បីឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ ២០២៥។ ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា «ដើម្បីសម្រួលដល់ការចូលរួម របស់បងប្អូនជាបន្តទៀតអាជ្ញាធរមីនកម្ពុជា បានបើកគណនីនៅធនាគារ ABAធនាគារ អេស៊ីលីដា និងធនាគារកាណាឌីយ៉ាដូចមានភ្ជាប់មកជាមួយ។ ខ្ញុំសង្ឃឹមថា ជនរួមជាតិយើងទាំងក្នុង និងក្រៅប្រទេសនឹងបន្តចូលរួម ក្នុងយុទ្ធនាការឈានទៅបញ្ចប់សោកនាដកម្ម លើទឹកដីដ៏កំសត់របស់យើងត្រឹមឆ្នាំ ២០២៥»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សមាជិកណាតូមួយប្រទេស កំពុងភ័យថា រុស្ស៊ី នឹងវាយប្រហារខ្លួន ២-៣ឆ្នាំទៀត

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី ចោទ អ៊ុយក្រែន រំលោភបទឈប់បាញ់បុណ្យ Easter ជាង ១ ៣០០ដង ឯអ៊ុយក្រែន ចោទរុស្ស៊ីវិញ រំលោភ ជិត៣ ០០០ដង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន អង្វរអាល្លឺម៉ង់ សុំឲ្យផ្តល់៣០%នៃអាវុធដែលមានក្នុងឃ្លាំង មកឲ្យខ្លួនមក

Sokha Hotels

ព័ត៌មានពេញនិយម