ព័ត៌មានជាតិ
ខេស៊ី គ្រុប បើកសម្ពោធជាផ្លូវការនូវផ្សារទំនើប ខេស៊ី អ៉ិចស្ព្រេស និងបញ្ចុះតម្លៃ ១០% រហូតដល់ ៣ ខែ
នាព្រឹកថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២២នេះ ខេស៊ី គ្រុប បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវផ្សារទំនើបខេស៊ី អ៉ិចស្ព្រេស (KC Express) ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ លោក ឃិត ឈឿន អគ្គនាយកនៃក្រុមហ៊ុនខេស៊ីគ្រុប។ ពិធីសម្ពោធនេះ គឺប្រារព្ធធ្វើឡើង ដើម្បីណែនាំភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួមកម្មវិធីក៏ដូចជា អតិថិជនគ្រប់រូបអំពីផ្សារទំនើប ខេស៊ី អ៉ិចស្ព្រេស ដែលមានដាក់តាំងលក់ផលិតផលគ្រឿងបរិភោគ និងឧបភោគជាច្រើនប្រភេទ សម្រាប់ជាតម្រូវការបរិភោគប្រើប្រាស់ប្រចាំថ្ងៃរបស់អតិថិជន ដែលរស់នៅជុំវិញតំបន់ផ្សារខេស៊ី ក៏ដូចជា អតិថិជនទូទាំងខេត្ដក្រុង ដែលមានតម្រូវការចំពោះផលិតផលទាំងឡាយ។

នៅក្នុងវិធីសម្ពោធដ៏នក្ខត្តឫក្ស ដែលមានភ្ញៀវកិត្ដិយសចូលរួមយ៉ាងច្រើនកុះករ ដើម្បីអបអរសាទរការបើកដំណើរការជាផ្លូវការនូវផ្សារទំនើប ខេស៊ីអ៉ិចស្ព្រេសនេះដែរ អ្នកស្រី ឃិត យាន អគ្គនាយិកានៃក្រុមហ៊ុន យានមង្គល ឯ.ក ក៏បានណែនាំនូវផលិតផលល្មើរថ្មី ដែលមានវត្ដមានដំបូងគេ នៅកម្ពុជា ក្នុងនោះមាន ទឹកល្មើរសូដា ភេសជ្ជៈប៉ូវកម្លាំងល្មើរ ទឹកល្មើរសុទ្ធ និងដំណាប់ល្មើរ ដែលផលិតផលសុខភាពទាំងនេះ នាំចូលផ្ដាច់មុខ ពីប្រទេសថៃ ដោយក្រុមហ៊ុន យានមង្គល ឯ.ក។


ថ្លែងសំណេះសំណាល នៅក្នុងកម្មវិធីសម្ពោធនេះ លោក ឃិត ឈឿន បានមានប្រសាសន៍ថា៖ “ យើងស្ថាបនា ផ្សារទំនើបខេស៊ី អ៉ិចស្ព្រេសឡើង ក្នុងគោលបំណង ដើម្បីបង្កភាពងាយស្រួល ដល់អតិថិជនគ្រប់រូបក្នុងតំបន់ផ្សារខេស៊ី ដែលមានតម្រូវការនូវគ្រឿងបរិភោគ និងឧបភោគប្រចាំថ្ងៃ ហើយមិនចង់ធ្វើដំណើរឆ្ងាយ។ ដើម្បីឱ្យអតិថិជន ទទួលបានផលិតផលគុណភាពល្អឱ្យសមនឹងតម្លៃ ដែលគាត់បានចំណាយ យើងនាំយកតែផលិតផលគុណភាពខ្ពស់រាប់ពាន់មុខ មកដាក់តាំងលក់ជូនពួកគាត់”។

លោកបានមានប្រសាសន៍បន្ថែមថា៖ “ យើងមានបេសកម្មជាចម្បង ដើម្បីផ្ដល់ជូនអតិថិជនរបស់យើងនូវផលិតផលគុណភាពខ្ពស់ និងតម្លៃសមរម្យ ដូច្នេះយើងយកចិត្ដខ្លាំងបំផុត ទៅលើផ្នែកសំខាន់ៗដូចជា(១) ជ្រើសរើសសម្រិតសម្រាំងផលិតផលបន្លែផ្លែឈើសរីរាង្គក្នុងស្រុក ដើម្បីធានាបាននូវអាហារសុខភាពសម្រាប់អតិថិជនរបស់យើង,(២) ត្រួតពិនិត្យគុណភាពយ៉ាងផ្ចិតផ្ចង់ មុននឹងដាក់លក់ជូនអតិថិជន, (៣) រៀបចំទុកដាក់ផលិតផលយ៉ាងត្រឹមត្រូវ ស្របតាមមាត្រដ្ឋានកំណត់ដោយស្ថាប័នពាក់ព័ន្ធ, (៤) រក្សាអនាម័យខ្ពស់ចំពោះផលិតផលម្ហូបអាហារ និងភេសជ្ជៈ ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់បំផុត, (៥)រៀបចំរចនាសម្ព័ន្ធផ្ដល់សេវាកម្មរួសរាយរាក់ទាក់ និងរហ័សទាន់ចិត្ដដល់អតិថិជន, (៦)មានចម្ការដំណាំបន្លែផ្លែឈើផ្ទាល់ខ្លួន ដែលដាំដុះប្រកបដោយបច្ចេកទេសខ្ពស់ និងគ្មានជាតិគីមី, (៧) ផ្ដល់ជូនគុណភាពផលិតផល ឱ្យសមនឹងតម្លៃ ដែលអតិថិជនចំណាយ”។



ឆ្លៀតក្នុងឱកាសនោះផងដែរ អ្នកស្រី ឃិត យាន អគ្គនាយិកា នៃក្រុមហ៊ុន យានមង្គល ឯ.ក បានមានប្រសាសន៍ថា៖ “ នាងខ្ញុំ សូមណែនាំភ្ញៀវកិត្ដិយសទាំងអស់ ដែលអញ្ជើញចូលរួមកម្មវិធីសម្ពោធផ្សារទំនើបរបស់យើង ក៏ដូចជាអតិថិជនទាំងអស់ នូវផលិតផលសុខភាពថ្មី គឺភេសជ្ជៈ និងដំណាប់ល្មើរ ដែលជាផលិតផលចម្រាញ់ចេញពីផ្លែល្មើរធម្មជាតិ ១០០% ។ ដូចភ្ញៀវកិត្ដិយស បានជ្រាបហើយ ផ្លែល្មើរ មានគុណប្រយោជន៍ច្រើនដល់សុខភាព ហើយជាផ្លែដ៏កម្រ ប៉ុន្ដែជាសំណាងល្អ ផ្លែល្មើរនេះ ត្រូវបានចម្រាញ់ចេញជាភេសជ្ជៈសុខភាព ដែលភ្ញៀវកិត្ដិយស ក៏ដូចជាអតិថិជនកាន់តែមានភាពងាយស្រួល ក្នុងការស្វែងរកមកពិសាដើម្បីប៉ូវសុខភាព” ។


គួរបញ្ជាក់ផងដែរថា ខេស៊ីអ៉ិចស្ព្រេស គឺជាផ្សារទំនើប ដែលនឹងនាំមកជូនលោកអ្នក កាន់តែច្រើននូវផលិតផលគុណភាពខ្ពស់ ជាពិសេស គឺផលិតផលបន្លែផ្លែឈឺ ដែលត្រូវបានដាំដុះ ដោយមិនប្រើសារធាតុគីមី ដោយកសិដ្ឋានរបស់ខេស៊ីគ្រុបផ្ទាល់ មិនតែប៉ុណ្ណោះដើម្បីអបអរសាទរការសម្ពោធលក់ជាផ្លូវការ KC Express ផ្ដល់ជូនកាតបញ្ចុះតម្លៃ ១០% រយៈពេល ៣ ខែដល់រាល់អតិថិជន ដែលជាវផលិតផលអស់ចាប់ពី $30 ឡើងទៅ ។ ផ្សារទំនើប ខេស៊ី អ៉ិចស្ព្រេស សូមស្វាគមន៍ការតាំងលក់រាល់ផលិតផលក្នុង និងក្រៅប្រទេស ដែលទទួលបានការត្រួតពិនិត្យត្រឹមត្រូវ ពីក្រសួងពាក់ព័ន្ធ ។ ផ្សារទំនើប ខេស៊ី អ៉ិចស្ព្រេស មានទីតាំងស្ថិតនៅ ផ្លូវ ១០៥K ភូមិចម្ការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
ទំនាក់ទំនងផ្សារទំនើប ខេស៊ី អ៉ិចស្ព្រេស៖
លេខទូរស័ព្ទ៖ : 010 494 448/012 336 641/ 099 542 122/096 710 63 37
តេឡេក្រាម៖ https://t.me/KC_Skybar
ហ្វេសប៊ុកឆាត: https://m.me/welovekcfamilyandkcgroups
ទំព័រហ្វេសប៊ុក: https://www.facebook.com/welovekcfamilyandkcgroups
គេហទំព័រ: kcgroup-cambodia.com
អ៉ីមែល៖ [email protected]
ទំនាក់ទំនងជាវដុំ និងរាយនូវផលិតផលល្មើរ៖
លេខទូរស័ព្ទ៖ 012 336 641/010 494 448
តេឡេក្រាម៖ https://t.me/Datepalmjuice100natural
ហ្វេសប៊ុកឆាត៖ https://m.me/healthydatedrinks
ទំព័រហ្វេសប៊ុក៖ https://www.facebook.com/healthydatedrinks

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ