Connect with us

ព័ត៌មានជាតិ

បិទ​ផ្លូវសាធារណៈជាង 4 គីឡូម៉ែត្រ ជំនាញនឹង​ចាត់វិធានការតាមផ្លូវច្បាប់

បានផុស

នៅ

ខេត្តកំពង់ឆ្នាំង៖ លោក កុយ សារ៉ន អនុប្រធានការិយាល័យសុរិយោយដីស្រុកទឹកផុស បានបញ្ជាក់ថា លោក ខូវគាត មានទីលំនៅក្នុងភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ពិតជាបានបិទ​ផ្លូវសាធារណៈក្នុងភូមិខ្វិតទួលឃ្លាំង ដែលមានទទឹង5ម៉ែត្រ និងបណ្តោយ​ជាង 4 គីឡូម៉ែត្រពិតមែន ។ ករណីបិទផ្លូវសាធារណៈនេះ តាមច្បាប់មន្ត្រីជំនាញនឹងឱ្យលោក ខូវ គាត់ បើកផ្លូវនេះឡើងវិញក្នុងពេលខាងមុខនេះ ដោយគ្មានលក្ខខណ្ឌ បើពុំនោះទេមន្ត្រីជំនាញនឹងចាត់វិធានការតាមផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ សុន្ធី អភិបាលរងស្រុកទឹកផុស បានបញ្ជាក់ថា កាលពីថ្ងៃទី 7 ខែធ្នូ ឆ្នាំ 2020 ក្នុងកិច្ចប្រជុំនៅសាលាឃុំក្បាលទឹក លោកមេភូមិទាំងបីនៅឃុំអមលាំង ស្រុកថ្ពងខេត្តកំពង់ស្ពឺ តំណាងប្រជាពលរដ្ឋបីភូមិ ដែលបានដាក់ពាក្យប្តឹងសុំបើកផ្លូវនោះ គឺបានមកសុំបញ្ចប់ដកពាក្យប្តឹងសុំបើកផ្លូវនេះ ក្រោយពីក្រុមការងារចំរុះបានបញ្ជាក់ថា ផ្លូវដែលសុំបើកនោះជាផ្លូវទ័លមិនអាចទំលាយបើកបានទៅកាន់ផ្លូវ53បានទេ ព្រោះតែប៉ះពាល់ដីកម្មសិទ្ធប្រជាពលរដ្ឋ ចំនួន5ប័ណ្ណផ្សេងទៀត។ ដូច្នេះបើចង់បើក ទាល់តែមានការចរចាឬទិញដូរ និងមានការយល់ព្រមពីម្ចាស់ប័ណ្ណក្បាលដី5ទាំងបណ្ណ័ខាងលើនេះ ។ ដូច្នេះបើប្រជាពលរដ្ឋ ដាក់ពាក្យបណ្ដឹងជាថ្មីសុំបើកផ្លូវខាងលើនេះវិញ ដែលលោក ខូវ គាត បានបិទនោះគ្មានបញ្ហាទេ អាជ្ញាធរនិងចាត់ការភ្លាម។

ដោយឡែកលោក ខូវ គាត វិញកាលពីល្ងាចថ្ងៃទី 21 ខែធ្នូនេះ បាននិយាយតាមទូរស័ព្ទឲ្យក្រុមអ្នកយកព័ត៌
មានដឹងថា គាត់ពិតជាបានបិទផ្លូវ 01នៅក្នុងប្លង់ដីរបស់គាត់មែន ប្រមាណពី 500ទៅ 600 ម៉ែត្រតែប៉ុណ្ណោះ ដែលផ្លូវនោះជាផ្លូវទ័លពុំមានផ្លូវបន្តទៅកាន់ផ្លូវ 53 បាននោះឡើយ ដូច្នេះបើពួកគាត់សុំបើកតើបើកទៅណា បើជាផ្លវទ័លនោះ ។

សូមបញ្ជាក់ផងដែរថា តាមបណ្ដឹងចុះថ្ងៃទី 20 ខែមីនាឆ្នាំ 2020 របស់ប្រជាពលរដ្ឋ ចំនួន 3 ភូមិនៅក្នុងឃុំអមលាំង និងតាមការសម្ភាសន៍ ដោយផ្ទាល់ជាមួយក្រុមអ្នកសារព័ត៌មាន​លោកខូវ គាត បានបិតផ្លូវសាធារណៈក្នុងភូមិខ្វិតទួលឃ្លាំង ជិត 5 គីឡូម៉ែត្រអស់រយៈពេលជាង 5 ឆ្នាំមកហើយ ដែលក្រុមនិសិ្សតបានវាស់វែងទុកអោយ ។ ដូចនេះទើបពួកគាត់សុំអន្តរាគមន៍ ដល់អាជ្ញាធរខេត្តកំពង់ឆ្នាំង ឲ្យបើកផ្លូវខាងលើនេះវិញ នឹងបើបើកមិនបានទេនោះ ពួកគាត់មានតែស្នើសុំទៅថ្នាក់លើបន្តទៀតតែប៉ុណ្ណោះ៕

ឈៀង ថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ វិនាទី មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម