ព័ត៌មានជាតិ
ថ្មីប្លែក ឆ្ញាញ់ជាប់មាត់ ជាមួយមីជាតិ ខគោគ្រឿងខាប់ រសជាតិដើម រសជាតិសម្រាប់ប្រជាជនខ្មែរ!
ពិតជាថ្មី ហើយប្លែក ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ដែលជាក្រុមហ៊ុនចែកចាយមីជាតិ បានសម្ពោធដាក់ឱ្យប្រើប្រាស់មីជាតិរសជាតិថ្មី “មីជាតិខគោគ្រឿងខាប់ រសជាតិដើម” ដែលបានចរាចរក្នុងទីផ្សារកម្ពុជាចាប់ពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២២ នេះតទៅ។

មីជាតិខគោគ្រឿងខាប់ រសជាតិដើម ត្រូវបានសម្រិតសម្រាំងឡើងយ៉ាងល្អឥតខ្ចោះគ្រប់ដំណាក់កាល ដោយប្រើប្រាស់នូវរាល់វត្ថុធាតុដើមមានគុណភាពខ្ពស់។ ជាមួយនឹងសម្បកវេចខ្ចប់ថ្មី រូបរាងកាន់តែទាក់ទាញ មីជាតិខគោគ្រឿងខាប់ បានបន្ថែមគ្រឿងខាប់ បន្ថែមបន្លែ និង សម្បូរជីវជាតិបំប៉ន។

លោក ពៅ កាំង ប្រធាន ផ្នែកទីផ្សារនៃក្រុមហ៊ុនវ័ន ហ្វ្រេតធើនីធី បានមានប្រសាសន៍ថា “ដោយឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារ និងអតិថិជន ជាពិសេសមើលឃើញពីភាពសំខាន់នៃរសជាតិ យើងបានបង្កើតនូវមីជាតិដែលមានរសជាតិថ្មី ស័ក្ដិសមទៅនឹងតម្រូវការ ការពេញចិត្ត ក៏ដូចបង្កភាពងាយស្រួលក្នុងការជ្រើសរើសរសជាតិ និងសមស្របទៅតាមរសនិយមរបស់ប្រជាជនខ្មែរ ។”
គួរបញ្ជាក់ផងដែរថា មីជាតិខគោគ្រឿងខាប់ រសជាតិដើម បានបន្ថែមគ្រឿងខាប់ សម្រិតសម្រាំងដោយគ្រឿងផ្សំស្រស់ៗដូចជា សាច់គោ ឆ្អឹងស៊ុបគោ ឈើអែម ផ្កាចន្ទន៍ ម្ទេសផ្លោក ស្លឹកក្រូចសើច និងរំដេង រួមបញ្ចូលគ្នាក្នុងកញ្ចប់គ្រឿងខាប់តែមួយ រួមទាំងគ្រឿងផ្សំបន្ថែមជាច្រើនទៀត ដោយមានការបន្ថែមបន្លែ ការ៉ុត ស្លឹកខ្ទឹម ខ្ទឹមស ខ្ទឹមក្រហម និងខ្ទឹមបារាំង ដើម្បីឱ្យក្លិនកាន់តែឈ្ងុយ និងសម្បូរទៅដោយជីវជាតិបំប៉នដូចជាថាមពល សារធាតុដែក និងកាកសរសៃផងដែរ។


ជាមួយគ្នានេះ សម្បកវេចខ្ចប់ត្រូវបានរចនាឡើងជាមួយរូបរាងដ៏ទាក់ទាញ ដោយប្រើប្រាស់ពណ៌ខ្មៅលាយក្រហមក្រម៉ៅទាំងនៅលើកញ្ចប់ និងលើកេស ។ លើសពីនេះទៅទៀត យើងក៏បានធ្វើការបន្ថែមទម្ងន់ឱ្យកាន់តែធ្ងន់ជាងមុននៅលើរសជាតិថ្មីរបស់យើង ។ មីជាតិខគោគ្រឿងខាប់ រសជាតិដើម មានរសជាតិឆ្ងាញ់ជាប់មាត់ ហើយរសជាតិបែបខ្មែរពិតៗ “មីជាតិខគោគ្រឿងខាប់ ញ៉ាំម៉េច ក៏ជាតិដែរ” ។
មីជាតិ ជាប្រភេទមីកញ្ចប់ឆ្អិនស្រាប់ផលិតឡើងមានការត្រួតពិនិត្យត្រឹមត្រូវស្របតាមស្តង់ដារអន្តរជាតិ ដោយប្រើប្រាស់ម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបចុងក្រោយពីប្រទេសជប៉ុន។ មីជាតិ ត្រូវបានទទួលស្គាល់ដោយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធនានានៃព្រះរាជាណាចក្រកម្ពុជា។

មីជាតិ ក៏ត្រូវបានទទួលស្គាល់ និងត្រូវបានដាក់បញ្ចូលជាសមាជិកនៃសមាគមមីកញ្ចប់ឆ្អិនស្រាប់ពិភពលោក ដែលតំណាងឲ្យប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងជាមីកញ្ចប់ខ្មែរដំបូងគេ ទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិផ្នែកប្រព័ន្ធគ្រប់គ្រងគុណភាព (ISO9001:2015) ពីចក្រភពអង់គ្លេសផងដែរ ។ លោកអ្នកអាចរកជាវមីជាតិបាននៅតាមដេប៉ូចែក ចាយតូចធំ ផ្សារទំនើប ម៉ាត និងផ្ទះលក់ចាប់ហួយដែលនៅជិតផ្ទះរបស់លោកអ្នក ៕





-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍