Connect with us

ព័ត៌មានជាតិ

​គម្រោង​សាងសង់​រូប​សំណាក​ពង​ទាកូន និង​បង្កង​​ខេត្ត​តាកែវ​បាន​ផ្អាកហើយ

បានផុស

នៅ

គម្រោង​សាងសង់​រូប​សំណាក​ពង​ទា​កូន​ស្រែ​រនោង​ និង​បង្កងនៅ​ខេត្តតាកែវ បាន​ផ្អាក​ហើយ​ក្រោយ​មាន​ប្រតិកម្ម​ពី​មហាជន។ ខេត្តតាកែវមានផលិតផលល្បីល្បាញ និងសក្តានុពលតាមរយៈភូមិមួយផលិតផលមួយ គឺ បង្កង និង​ពងទាកូន។

លោក លី សាវ៉េត អ្នក​នាំ​ពាក្យ​រដ្ឋបាល​ខេត្ត​តាកែវ​បាន​ប្រាប់​កម្ពុជា​ថ្មី​តាម​ទូរសព្ទ​ថា គម្រោង​សាងសង់​រូប​សំណាក​ពង​ទា​កូនស្រែរនោង​ និង​បង្កង​ទឹកសាប​តាកែវ មក​ដល់​ពេល​នេះ​បាន​ផ្អាក​ហើយ។ កន្លង​ទៅ​អាជ្ញាធរ​​ខេត្ត​មាន​បំណង​សាងសង់​រូប​សំណាក​ពង​ទា​កូន​ស្រែ​រនោង និង​បង្ក​ទឹក​សាប​ដែល​ជា​អាហារ​ប្រចាំ​តំបន់​របស់​ខេត្ត​តាកែវ តែ​ក្រោយ​មាន​ប្រតិកម្ម​ពី​មហាជន គម្រោង​នេះ​ក៏​បាន​ផ្អាក​ទៅ​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “គម្រោង​នេះ​បាន​ផ្អាក​សិន​​ មិន​ដឹង​រដ្ឋបាល​ខេត្ត​នៅ​ថ្ងៃ​ខាងមុខ​ មាន​​ផែនការ​នឹង​សាងសង់​បន្ត​ទៀត​ឬ​យ៉ាងណាទេ”។

លោក​ថា ពង​ទា​កូនឃុំ​ស្រែ​រនោង ជា​កន្លែង​ដែល​កសិករ​បាន​ចាប់ផ្ដើម​ភ្ញាស់​ពងទា​របៀប​សិប្បនិមិត្ត​មុនគេ ​តាម​រយៈ​ជន​ជនជាតិ​ចិន​មក​រស់នៅ​ស្រុក​ខ្មែរ​ក្នុង​សម័យ​អាណានិគម​បារាំង។ ដោយឡែក​បង្កង​ទឹក​សាប​ខេត្ត​តាកែវ ជា​អាហារ​ដ៏ពិសេស​​ ហេតុ​នេះ​បាន​ជា​ដល់​រដូវ​បង្កង​ម្តង​ៗចាប់​ពី​ខែ​វិច្ឆិកា ពលរដ្ឋ​គ្រប់​ទិសទី​បាន​មក​សាក​រសជាតិ​បើ​ទោះ​បី​តម្លៃ​ថ្លៃ​ក៏ដោយ​។

លោក​បន្ត​ថា ពង​ទា​កូន​ស្រែង​រនោង និង​បង្កង​ទឹកសាប​គឺជា​ផលិតផល​ម្ហូបអាហារ​ប្រចាំនៅ​ខេត្ត​តាកែវ​ ហើយ​ភាព​ល្បីល្បាញ​នៃ​បង្កង​ខេត្ត​តាកែវ ក៏​ជា​ផ្នែក​មួយ​ដែល​បាន​ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​ចង់​មក​លេង​ខេត្ត​ចំណាស់​មួយ​នេះ។

ភ្ញៀវ​ទេសចរណ៍​មួយ​ចំនួន ដែល​មក​ខេត្ត​តាកែវក្រៅពី​កម្សាន្ត​តាម​តំបន់​រមណីយដ្ឋាន​នានា ការ​ធ្វើ​ទេសចរណ៍​ម្ហូប​អាហារ​ក៏​មាន​ប្រជាប្រិយភាព​ និង​មាន​ការ​គាំទ្រ​ច្រើន។

លោក​ លី សាវ៉េត​បាន​បញ្ជាក់​ថា នៅទូទាំងរាជធានីខេត្តមានរូបតំណាងផ្សេងៗគ្នាដូចជា ខេត្តកំពត​មាន​ទុរេន និង​ខេត្ត​កំពង់ស្ពឺ​មានស្ករ​ត្នោតជា​ដើម។ ដោយឡែក​រូបសំណាកបង្កង និងពងទាកូននេះ ពុំមែនជារូបតំណាងឱ្យខេត្តតាកែវនោះទេ ប៉ុន្តែជារូបតំណាងឱ្យផលិតផលដែលមានសក្តានុពលប្រចាំខេត្តតាកែវ ឯរូបតំណាងឱ្យខេត្តតាកែវ គឺរូបព្រះវិស្ណុ។

លោក​បញ្ជាក់​ថា ប្រតិកម្ម​ពីមហាជនដែល​​លើក​ឡើង​កន្លងទៅ​ថា ការ​សាងសង់​រូប​សំណាក​បង្កង និង​ពងទាន​កូនជា​រូប​តំណាង​ឲ្យ​ខេត្ត​គឺ​ជា​ការយល់ច្រឡំ​ប៉ុណ្ណោះ។

កន្លងទៅ​នេះ អាជ្ញាធរ​ខេត្ត​តាកែវ​បាន​លើក​គម្រោង​ស្ថាបនា​រូបសំណាកបង្កង និង​រូបសំណាកពង​ទា​កូន ដែល​ជា​មុខម្ហូប​ដ៏​មាន​សក្កា​នុ​ពល​ប្រចាំ​ខេត្ត​តាកែវ។ ក្រោយ​លេច​ឮ​ពី​គម្រោង​សាងសង់​រូបសំណាក​ទាំង​២​ ក៏​ទទួល​រង​ការ​រិះគន់​ពី​មហាជន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសបុក ដែល​ថា​ការ​យក​ពង​ទា​កូន និង​បង្ក​មិន​សមស្រប​ជា​សំណង់​និមិត្តរូប​ខេត្តតាកែវ ដោយ​សារ​​​ភូមិសាស្ត្រ​ ប្រវត្តិសាស្រ្ត​ និង​មិន​មានគុណ​ស​ម្ប​ត្តិ​តំណាង​​ជា​អត្តសញ្ញាណ​​ខេត្ត​នោះទេ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជន​តាំងពីខែមីនា ឆ្នាំ២០២៤

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ពាក់មី ហួសចិត្តនឹងអ្នកប្រើរូបខ្លួន ប្រកាសលក់ផ្ទះបន្ទាន់ និងស្នើសាធារណជន កុំគាំទ្រទង្វើរកសុីបែបនេះ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សូម្បី​នាយករដ្ឋមន្ត្រីថៃ​ក៏ស្ទើរតែចាញ់​បោក​​ក្រុម​ចោ​រ​បច្ចេកវិទ្យា ដោយ​ប្រើ​ AI ​​ធ្វើត្រាប់សំឡេង​​

ជីវិតកម្សាន្ដ២២ ម៉ោង មុន

នាយព្រីង ត្រូវកាត់ជេីង ដោយសារទទួលទានភេសជ្ជៈប៉ូវកម្លាំងរាល់ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម