Connect with us

ព័ត៌មានជាតិ

គ.ជ.ប រៀបចំសន្និបាតកំណត់បញ្ហាប្រឈម ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី ៥ ដើម្បីកែលម្អការបោះឆ្នោតលើកក្រោយ

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ.ប) បានរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ៦ ដល់ទី ៧ ខែកក្កដា ឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៧ ខែកក្កដានេះថា នៅក្នុងសន្និបាតនេះ គ.ជ.ប បានកំណត់ទៅលើកិច្ចការធំៗចំនួន ៤ អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ គឺទី ១.ការរៀបចំបញ្ជីបោះឆ្នោត, ទី ២.ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត, ទី ៣. ការឃោសនាបោះឆ្នោត, ទី ៤. ការបោះឆ្នោត ការាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត។

លោកបន្តថា សម្រាប់គោលបំណងសំខាន់នៃការរៀបចំសន្និបាតនៅពេលនេះ គឺការប្រមើលមើល និងកំណ​ត់នូវបញ្ហាប្រឈមទាំងឡាយ ដែលកើតមានឡើងនៅក្នុងដំណើរការរៀបចំ​ ការបោះឆ្នោតរបស់ គ.ជ.ប ទៅតាមដំណាក់កាលទាំង ៤ ខាងលើ និងរកដំណោះស្រាយ ដើម្បីជាធាតុចូលយ៉ាងសំខាន់មួយ ក្នុងការកែលម្អបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៦ ឆ្នាំ ២០២៧ខាងមុខ។

អ្នកនាំពាក្យ គ.ជ.ប បានលើកឡើងថា បទពិសោធន៍ និងភាពជោគជ័យ នៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២នេះ ក៏អាចជាមូលដ្ឋាននៃការរៀបចំសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី ៧ ឆ្នាំ ២០២៣ខាងមុខដែរ។ លោក សោម សូរីដា បានបញ្ជាក់ថា «ការបោះឆ្នោតមួយ មិនអាចរៀបចំឡើងដោយល្អឥតខ្ចោះនោះទេ ចឹងអ្វីដែលសន្និបាតពិនិត្យនៅក្នុងកិច្ចពិភាក្សានេះ គឺការរកឲ្យឃើញនូវបញ្ហាប្រឈម ដែលកើតឡើងនៅក្នុងដំណាក់កាលសំខាន់ទាំង ៤»។

ជាក់ស្ដែងនៅក្នុងដំណាក់កាលចុះបញ្ជីបេក្ខជនឈរឈ្មោះ មានបញ្ហាប្រឈមជាច្រើនពាក់ព័ន្ធទៅនឹងសមត្ថភាពរបស់គណបក្សនយោបាយ នៅក្នុងការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដោយបេក្ខជនមួយចំនួន ជាបេក្ខជនដែលមិនអាចគោរព ឬក៏បំពេញបានតាមលក្ខខ័ណ្ឌសម្រាប់ការឈរឈ្មោះជាបេក្ខជន។ ក្នុងនោះ មានគណបក្សនយោបាយមួយចំនួន បានជ្រើសរើសយកបេក្ខជនដែលមិនចេះអាន មិនចេះសរសេរភាសាខ្មែរ ដែលនាំទៅដល់ការបដិសេធបេក្ខជន ឬនាំទៅដល់ការបដិសេធបញ្ជីបេក្ខជនគណបក្សនយោបាយ មិនឲ្យចូលរួមប្រកួតប្រជែងការបោះឆ្នោត ហើយក៏មានភាពចន្លោះប្រហោង នៅក្នុងការអនុវត្តនីតិវិធីពាក់ព័ន្ធទៅ នឹងការពិនិត្យពាក្យសុំចុះបញ្ជី របស់គណបក្សនយោបាយផងដែរ។

អ្នកនាំពាក្យ គ.ជ.ប លោក សោម សូរីដា បានលើកឡើងទៀតថា ជារឿងល្អហើយ ដែលប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង ៨០ភាគរយ បានចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-ស​ង្កា​​ត់អាណត្តិទី ៥កន្លងទៅនេះ។ ប៉ុន្តែមានប្រជាពលរដ្ឋមួយចំនួន នៅតែមិនមានឯកសារប្រើប្រាស់សម្រាប់ការបោះឆ្នោត។ លោកបញ្ជាក់ថា «អញ្ចឹងករណីនេះ អង្គពិភាក្សាអង្គសន្និបាត បានរកឃើញនូវដំណោះស្រាយមួយចំនួន ដែលនៅឆ្នាំ ២០២៣នេះ អាចកើតឡើងគឺការអស់សុពលភាព នៃអត្តសញ្ញា​ណប័ណ្ណសញ្ជាតិខ្មែរ ដែលបងប្អូនប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវប្រើសម្រាប់ការបោះឆ្នោត»។

លោក សោម សូរីដា បានគូសបញ្ជាក់ថា នៅក្នុងអង្គសន្និបាត គ.ជ.ប បានលើកឡើងអំពីការស្នើសុំឲ្យក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ពន្យាសុពលភាពនៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលអស់សុពលភាពជាង ២លានសន្លឹក ដើម្បីឲ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អាចប្រើអត្តសញ្ញាណប័ណ្ណដែលអស់សុពលភាពនោះ សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៣។

នៅក្នុងសន្និបាតដដែល គ.ជ.ប ក៏បានលើកឡើងអំពីការពង្រឹងកម្មវិធីទំនើបកម្ម នៃការរៀបចំការបោះឆ្នោតសម្រាប់ឆ្នាំ ២០២២ កន្លងមកនេះ ហើយ គ.ជ.ប ក៏បានដាក់ចេញនូវកម្មវិធីចំនួន ៣សំខាន់ៗ ដោយអង្គសន្និបាតបានស្នើសុំឲ្យមានការពង្រឹង ការអនុវត្តកម្មវិធីទាំងនោះ ដែលរួមមាន៖ កម្មវិធីគ្រប់គ្រងការចុះបញ្ជីគណបក្សនយោបាយ ដោយកុំព្យូទ័រ, កម្មវិធីផ្ដល់ឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត, និងកម្មវិធីត្រួតពិនិត្យផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣០ នាទី មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៥០ នាទី មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ៥៦ នាទី មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ព័ត៌មានជាតិ១ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ចរាចរណ៍២០ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តម្លៃប្រេង​ឡើង​តិចតួច​កាលពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​​ធ្លាក់ចុះ​ក្នុង​អត្រាប្រចាំ​សប្ដាហ៍​

Sokha Hotels

ព័ត៌មានពេញនិយម