Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន អុជធូបថ្វាយគ្រឿងសក្ការៈ និងតម្កល់ទៀនព្រះវស្សានៅវត្តភ្នំ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រជាពលរដ្ឋកម្ពុជា

បានផុស

នៅ

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រារព្ធពិធីបួងសួង អុជធូប ថ្វាយគ្រឿងសក្ការៈ ដល់បារមីព្រះអង្គគ្រប់អង្គ អ្នកតាព្រះស្រុក (អ្នកតាព្រះចៅ) និងបារមីរបស់លោកយាយពេញ និងបាននាំយកនូវទៀនព្រះវស្សាមកតម្កល់ទុកនៅ (វត្តភ្នំ) រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីធីបួងសួងធ្វើឡើង ដើម្បីរម្លឹកនូវគុណូបការៈរបស់បុព្វបុរសដែលបានកសាង និងការពារព្រះរាជាណាចក្រកម្ពុជា ដើម្បីបញ្ចៀសនូវឧបទ្រពចង្រៃ ចៀសផុតពីគ្រោះរាំងស្ងួត ជៀសផុតនូវជំងឺតម្កាត់ទាំង​ឡាយ ដោយនាំមកវិញនូវភាពសម្បូរណ៍សប្បាយ និងភាពរីកចម្រើន។

លោកជំទាវ ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយ ព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនិនាថ សីហនុ និងប្រគេនពរដល់សម្តេចសង្ឃទាំងពីរគណៈ ព្រះសង្ឃគ្រប់ព្រះអង្គ និងសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ នៃព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី និងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព សេចក្តីចម្រើន គ្រប់ៗក្រុមគ្រួសារ ជួបតែសេចក្ដីសុខជារៀងរហូតទៅ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

រដ្ឋមន្ត្រី៖ក្រសួងព័ត៌មានប្រឹងពង្រឹងសមត្ថភាពអ្នកកាសែត ដើម្បីឱ្យឈប់យកលុយជនខិលខូចជាថ្នូរនឹងការមិនផ្សាយ

កីឡា១០ នាទីutes មុន

លេងបាន២​ប្រកួត ដារ៉ាពេជ្រ ស៊ុត​ចូល​១៩​គ្រាប់ ជា Top Scorer ស្វាយរៀងខាប់

អគ្គិភ័យ
សន្តិសុខសង្គម១១ នាទីutes មុន

Update៖ ករណីឆេះរោងចក្រនៅស្រុកអង្គស្នួល ខូចខាតរោងចក្រពីរអគារ ជារោងចក្រផលិតជាតិ ស្នោ និងជ័រ

ព័ត៌មានជាតិ១៣ នាទីutes មុន

អាជ្ញាធរ រៀបចំ ចំណតយានយន្តបន្ថែមនៅខាងត្បូងខ្លោងទ្វារទន្លេអុំ ដើម្បីសម្រួលដល់ភ្ញៀវទេសចរ

ព័ត៌មានជាតិ២៨ នាទីutes មុន

គ.ជ.ប ប្រកាសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ ក្នុងខេត្តរតនគិរី 

Sokha Hotels

ព័ត៌មានពេញនិយម