ព័ត៌មានជាតិ
ក្រសួងមុខងារសាធារណៈ កំពុងសិក្សាផ្លាស់ប្តូរកាតធម្មតារបស់មន្រ្តីរាជការ ទៅជាកាតឌីជីថល អាចប្រើជាមួយម៉ាស៊ីន ATM បាន
ក្រសួងមុខងារសាធារណៈ កំពុងសិក្សាការផ្លាស់ប្តូរកាតធម្មតា របស់មន្រ្តីរាជការស៊ីវិលទៅជាកាតឌីជីថល ដែលអាចប្រើជាមួយម៉ាស៊ីន ATM បាន ពេលបើកប្រាក់បៀវត្សដោយមិនចាំបាច់ប្រើកាត ATM របស់ធនាគារទៀតទេ។

នៅក្នុងសិក្ខាសិលា ស្តីពី រដ្ឋាភិបាលឌីជីថលតាមរយៈប្រព័ន្ធអនឡាញ ដែលមានកាចូលពីតំណាងស្ថានទូតសិង្ហបុរី និងដៃគូរពាក់ព័ន្ធផ្សេងៗ នៅថ្ងៃទី ៧ ខែកក្កដានេះ លោក ព្រំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា ដោយយល់ព្រមការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រសួងមុខងារសាធារណៈ កំពុងសិក្សាការផ្លាស់ប្តូរកាតធម្មតា របស់មន្រ្តីរាជការស៊ីវិលទៅជាកាតឌីជីថល ដែលអាចប្រើជាមួយម៉ាស៊ីន ATMបាន ពេលបើកប្រាក់បៀវត្ស និងលក្ខណៈពិសេសផ្សេងៗ មួយចំនួនទៀត។

លោករដ្ឋមន្ត្រី បានបន្តថា ការបង្កើតកាតឌីជីថលសម្រាប់មន្ត្រីរាជការស៊ីវិលនេះ គឺដើម្បីឆ្លើយតបទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ការកសាងរដ្ឋាភិបាលឌីជីថល ជាសសរស្តម្ភចាំបាច់ និងត្រូវបោះជំហានមុន ដើម្បីជំរុញល្បឿនក្នុងការកសាងពលរដ្ឋ និងធុរកិច្ចឌីជីថល និងធានាភាពជោគជ័យខ្ពស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលទាំងមូល។

លោករដ្ឋមន្ត្រី បានបន្តទៀតថា រដ្ឋាភិបាលឌីជីថល គឺជាការរៀបចំប្រព័ន្ធអភិបាលកិច្ច ការកែលម្អ និងការលើកកម្ពស់ប្រសិទ្ធភាព ក្នុងការបម្រើសេវាសាធារណៈ តាមរយៈការធ្វើបដិវត្តកម្មឌីជីថលរបស់ក្រសួងស្ថាប័នលើការគ្រប់គ្រង និងរចនាសម្ព័ន្ធ ដែលនាំឲ្យប្រជាពលរដ្ឋ និងធុរកិច្ច ចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពប្រសិទ្ធផលតម្លាភាព ការបើកចំហ ក៏ដូចជាជំរុញសម្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។
សូមជម្រាបថា បច្ចុប្បន្ននេះកាតសម្គាល់ខ្លួន របស់មន្ត្រីរាជការស៊ីវិល មិនអាចប្រើប្រាស់ជាមួយម៉ាស៊ីន ATM បានទេ ដែលតម្រូវឲ្យមន្ត្រីរាជការម្នាក់ៗ ត្រូវធ្វើការATM សម្រាប់បើកប្រាក់បៀវត្សប្រចាំខែទៅតាមធនាគារជាដៃគូ រួមមាន៖ ធនាគារអេស៊ីលីដា និងធនាគារកាណាឌីយ៉ា ជាដើម៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?