ព័ត៌មានជាតិ
គណបក្សប្រជាជនកម្ពុជាលុបឈ្មោះលោក សួន សេរីរដ្ឋាពីក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង
គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី ៦ ខែកក្កដា បានសម្រេចបញ្ចប់ភារកិច្ចលោក សួន សេរីរដ្ឋាចេញពីសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។
តាមសេចក្ដីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា មិនបានបញ្ជាក់អំពីមូលហេតុនោះទេ ប៉ុន្តែនៅលើទំព័រហ្វេសប៊ុករបស់ ឈ្មោះ សួន សេរីរដ្ឋា ឃើញលើកឡើងរិះគន់ជុំវិញការបង្ក្រាបបទល្មើសនេសាទរបស់កម្លាំងអាជ្ញាធរចម្រុះខេត្តកំពង់ឆ្នាំង។

តាមសេចក្ដីសម្រេច «បញ្ចប់ភារកិច្ច ឯកឧត្តម សួន សេរីរដ្ឋា ពីសមាជិកក្រុមការងារគណបក្សប្រចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង»។
គណនីហ្វេសប៊ុកឈ្មោះ សួន សេរីរដ្ឋា បានសរសេរថា កាលពីថ្ងៃទី ២២ ខែមិថុនា បានបង្ហោះថា «សកម្មភាពបទល្មើសនេសាទ នៅក្នុងរដូវបិទនេសាទចាប់ពី ៥០០ម៉ែត្រ ទៅ ១ ០០០ ម៉ែត្រ ដែលកំពុងកើតមានយ៉ាងពេញទំហឹង នៅក្នុងស្រុកកំពង់លែង និងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ហើយដែលជនល្មើសប្រើប្រាស់សម្ភារហាមឃាត់មួយចំនួនរួមមាន៖ របាំងសាច់សារ៉ូខៀវ របាំងលូស្បៃមុង របាំងបរណរ៉ាវក្រឡាញឹក ទូកមងគ្រប៣ជាន់ សកម្មភាពហ៊ុមព័ទ្ធសម្រាស់ និងបានចុះ ផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០ ២២ម្ដងទៀត ដោយលើកឡើងថា “បទល្មើសនេសាទក្នុងទន្លេសាប៖ ការបង្ក្រាបដែលមិនដែលចាប់ជនល្មើសជាថៅ ឬម្ចាស់សំណាញ់អូនធំៗទាំងនេះ យកមកកាត់ទោសនិងផ្តន្ទាទោសតាមច្បាប់ម្ដងណា! នេះគឺគ្រាន់លើកកម្លាំងទៅកាប់ តែបង្គោលមងខ្លះបណ្ដែតចោលក្នុងទន្លេរួចជាន់ស្បៃមងខ្លះពន្លិចចូលក្នុងទឹកដីរួចស្រេច ហៅថាបង្ក្រាបហើយ»។

ជុំវិញករណីនេះ អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រកាសបដិសេធច្រានចោលទាំងស្រុង និងអះអាងថា ការផ្សព្វផ្សាយព័ត៌មានខាងលើនេះគឺជាការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ខុសពីការពិត ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសថ្នាក់ដឹកនាំខេត្ត និងក្រុមការងាររបស់រដ្ឋបាលខេត្ត ធ្វើឱ្យសាធារណជនយល់ច្រឡំ។
ក្រុមការងាររបស់រដ្ឋបាលខេត្ត កំពុងខិតខំទាំងកម្លាំងកាយកម្លាំងចិត្តក្នុងការអនុវត្តន៍ភារកិច្ចដ៏ម៉ឹងម៉ាត់ និងយ៉ាងសកម្ម ចាប់ពីថ្ងៃ ទី២៤ ខែមីនា ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន៕
អត្ថបទ៖ ឈៀងថារិទ្ធ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង