Connect with us

ព័ត៌មានជាតិ

អភិបាលក្រុងប៉ោយប៉ែត ប្រែក្លាយពីសំណង់មិនរៀបរយទៅជាសួនច្បារតេជោ ឈ្នះឈ្នះ នៅកណ្តាលទីក្រុង

បានផុស

នៅ

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ក្រោមដំបូលសន្តិភាព និងនយោបាយ ឈ្នះឈ្នះ បានប្រែក្លាយពីសំណងមិនរៀបរយតាមចំណីផ្លូវជាតិលេខ៥ និងផ្លូវរថភ្លេីងកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅជាសួរច្បារ”តេជោឈ្នះឈ្នះ” ដំបូងគេដែលមិនធ្លាប់មានលេីទឹកដីជាយដែនកម្ពុជា-ថៃ តាមផែនការមេនៃការស្ដារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាឲ្យល្អប្រសើររបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ជាពិសេសក្រុងប៉ោយប៉ែតសម្រេចបានប្រមាណ៧០%​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សួនច្បាប៉ោយប៉ែតតេជោ ឈ្នះ ឈ្នះ មានប្រវែងជាង២៨៤ម៉ែត្រ ស្របតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីចំណុចមុខស្តងតាងួន រហូតដល់ច្រកចូលបុរីខេអិន។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបន្តថា ការស្ថាបនាសួនប៉ោយប៉ែតតេជោ ឈ្នះ ឈ្នះ ផ្តេីមចេញពីនយោបាយ ឈ្នះឈ្នះ ដោះស្រាយសំណង់មិនរាបរយក្រោមការសម្របសម្រួលរវាងអាជ្ញាធរ និងប្រជាពលរដ្ឋដែលបានតាំងលំនៅលើដីចំណីផ្លូវសាធារណៈជាង៤០គ្រួសារក្នុងពេលកន្លងមក ទេីបពួកគាត់យល់ព្រមរុះរើដោយស្ម័គ្រចិត្តចេញពីទីតាំងនេះ ដើម្បីឲ្យអាជ្ញាធរធ្វើការអភិវឌ្ឍតំបន់នេះទៅជាប្រយោជន៍សាធារណៈរួម។

លោកបន្តថា ដោយទទួលបានការសន្តោសប្រណីពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រជាពលរដ្ឋទាំងជាង៤០គ្រួសារទទួលបាននូវដីកាន់កាប់ដោយស្របច្បាប់ ក្នុង១គ្រួសារ១ឡូតិ៍ក្បាលដី នៅភូមិបឹងជង្រុកតេជោ ឈ្នះ ឈ្នះ តាមរយៈលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យសម្តេចតេជោផងដែរ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានបន្តអោយដឹងទៀតថា សួននេះបានសម្រេចបាន៧០%ហេីយ។ ដោយឡែកចំពោះមុខបន្តទៀត តាមផែនការរបស់លោកនឹងផ្វេីការសាងសងរង្វង់មូលមាត់ច្រកអន្តរជាតិប៉ោយប៉ែតឡេីងវិញតាមអ្វីដែលក្រសួងជំនាញអនុញាតដោយរៀបចំអោយមានផ្លូវដេីរត្រឹមត្រូវចូលទៅកាន់អាគារច្រកទ្វារអន្តរជាតិប៉ោយប៉ែតហេីយភ្ជាប់មកវិញបន្តដល់សួនច្បារតេជោ ឈ្នះឈ្នះ ដេីម្បីអោយមានសោភ័ណភាព និងសណ្តាប់ធ្នាប់ដូចជាស្រុកអារញប្រទេសថៃជាប់នឹងព្រំដែនយេីង៕

អត្ថបទ៖ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម