Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំង Pfizer ចំនួន ២០ម៉ឺនដូសជាជំនួយរបស់អូស្រ្តាលី នឹងដឹកមកដល់កម្ពុជានៅព្រឹកស្អែកនេះ

បានផុស

នៅ

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនកុមារចំនួន ២០ម៉ឺនដូស ដែលជាជំនួយ របស់ប្រទេសអូស្រ្តាលី នឹងដឹកមកដល់ប្រទេសកម្ពុជា នៅម៉ោង​ ៧និង៥៥នាទីព្រឹក ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២​ស្អែកនេះ ​ខណៈវ៉ាក់សាំងជិត ៣០ម៉ឺនដូសទៀត នឹងដឹកមកជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រគល់-ទទួលវ៉ាក់សាំ ង២០ម៉ឺនដូសនេះ នឹងធ្វើឡើងក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល និងតំណាងស្ថានអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោកស្រី វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍នៅរសៀលថ្ងៃទី ៧ ខែកក្កដានេះថា វ៉ាក់សាំង ២០ម៉ឺនដូសនេះ ជាជំនួយទ្វេភាគីដែលរដ្ឋាភិបាលអូស្ត្រាលី ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីបានផ្តល់លើកទី ១ ចំនួន ២លាន ៣សែនដូសរួចហើយ។

លោកស្រីបានបន្តថា ចំណែកវ៉ាក់សាំង ២៨ម៉ឺនដូសទៀត ដែលជាជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលីដែរនោះ នឹងដឹកមកតាមក្រោយជាបន្តបន្ទាប់ទៀត។ លោកស្រីបានបន្ថែមថា បើគិតវ៉ាក់សាំង ២០ម៉ឺនដូស ដែលមកដល់នៅថ្ងៃស្អែកនេះទៀត ធ្វើឲ្យកម្ពុជាទទួលបានវ៉ាក់សាំងប្រមាណជាង ៥៣លានដូសហើយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

Sokha Hotels

ព័ត៌មានពេញនិយម