ព័ត៌មានជាតិ
ត្បូងឃ្មុំនឹងប្រកាសដាក់ជាខេត្តដំបូងដែលគ្មានមីននៅដំណាច់ឆ្នាំនេះ
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានឱ្យដឹងថា អាជ្ញាធរមីនបានដាក់គោលដៅ ប្រើថវិកាគម្រោងសម្ដេចតេជោសម្រាប់សកម្មភាពមីន សម្រុកបោសសម្អាតមីននៅទីតាំងខេត្តចំនួន ៣ ឱ្យអស់ហើយខេត្តត្បូងឃ្មុំ នឹងត្រូវប្រកាសដាក់ជាខេត្តដំបូងថា ជាខេត្តគ្មានមីន នៅដំណាច់ឆ្នាំនេះ។
ខេត្តត្បូងឃ្មុំមានចម្ការមីនប្រមាណជាង ៤ គីឡូម៉ែត្រក្រឡា ដែលត្រូវប្រគល់ជូនកម្លាំងបោសសម្អាតមីនកងទ័ពមួកខៀវ។
ចំណែកឯខេត្តចំនួន ២ ទៀត គឺខេត្តតាកែវ និងខេត្តកំពត ប្រគល់ជូនមជ្ឈមណ្ឌលកម្ចាត់មីន (CMAC) ខណៈកម្លាំងនឹងចុះនៅពេលឆាប់ៗខាងមុខនេះ។
លោក លី ធុជ អំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមចលនាជាតិ សង្គ្រោះជីវិតប្រជាជន បញ្ចៀសពិការរភាព និងប្រគល់ដីសុវត្ថិភាពជូនប្រជាជន។
លោកឱ្យដឹងថា គ្រាប់មីនមាននៅទូទាំងប្រទេស នៅសល់ ៧១៦ គីឡូម៉ែត្រក្រឡា ពេលបោសសម្អាតហើយដែលប្រើថវិកាគម្រោងសម្ដេចសម្រាប់សកម្មភាពមីន និងថវិកាប្រទេសជាមិត្តនោះដីចម្ការមីន ថយចុះមកនៅតិច ពី ៧០០ គីឡូម៉េត្រ មកនៅត្រឹម ៤០០ គីឡូម៉ែត្រ នៅពេលបញ្ចប់ខេត្តទាំង ៣ ខាងលើនេះ៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់