ព័ត៌មានជាតិ
មកដឹងចំនួនវ៉ាក់សាំងបង្ការកូវីដ-១៩ ដែលកម្ពុជាមានសម្រាប់ចាក់ជូនពលរដ្ឋ
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា រហូតមកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងកូវីដ-១៩ ប្រមាណជាង ៧៤ លានដួស ដោយរួមទាំងវ៉ាក់សាំងជំនួយទ្វេភាគី ជំនួយតាមមជ្ឈមណ្ឌលកូរ៉ាក់ និងការបញ្ជាទិញដោយផ្ទាល់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer ដែលជាជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី នៅព្រឹកថ្ងៃទី ៨ ខែកក្កដានេះ នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ លោករដ្ឋមន្ត្រីបានបន្តថា ក្នុងចំណោមវ៉ាក់សាំងប្រមាណជាង ៧៤ លានដូស ក្នុងនោះបានដឹកមកដល់ប្រទេសកម្ពុជាប្រមាណ ៥៣ លានដូស និងនៅសល់ប្រមាណ ២១ លានដូសទៀតនឹងមកដល់ជាបន្តបន្ទាប់។
លោករដ្ឋមន្ត្រីបានបន្តទៀតថា គិតត្រឹមចុងខែមិថុនា ឆ្នាំ ២០២២ នេះ កម្ពុជានៅសល់វ៉ាក់សាំងក្នុងឃ្លាំងប្រមាណជាង ៨ លានដូស សម្រាប់បន្តចាក់ជូនប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រីបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩តាំងពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ តាមអភិក្រមផ្ការីក ដែលបានដាក់ចេញដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តផែនការជាតិ ស្តីពី យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ គោលការណ៍ណែនាំប្រតិបត្តិសម្រាប់យុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺកូវឹដ-១៩ និង ពិធីសារ ស្តីពី យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩.ផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងផែនការយុទ្ធសាស្ត្រ ស្តីពី យុទ្ធនាការជាតិចាក់វ៉ាកសាំងកូវីដ-១៩ ដែលបានបង្កើតនូវភាពស៊ាំសហគមន៍ អាចឱ្យកម្ពុជាបើកឡើងវិញសេដ្ឋកិច្ច-សង្គម តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១។

លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា យុទ្ធការចាក់វ៉ាក់សាំងកូវីដ-១៩ បាន និងកំពុងដំណើរការយ៉ាងសកម្មដោយគិតត្រឹមចុងខែ មិថុនា ឆ្នាំ២០២២ ការចាក់វ៉ាក់សាំងសម្រេចបានជាង ៩៤% ធៀបនឹងប្រជាជនសរុប ១៦ លាននាក់។ លើសពីនេះទៀត ដោយការគិតគូរសុខភាពរបស់ចៅៗនៅទូទាំងប្រទេស សម្ដេចដោនាយក រដ្ឋមន្ត្រី បានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដល់ចៅៗ មានអាយុចាប់ពី ៣ ឆ្នាំឡើង។

លោករដ្ឋមន្ត្រីបានណែនាំថា ទោះបីជា បានចាក់វាក់សាំងកូវីដ-១៩ រួចរាល់ហើយក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវបន្តអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី អំពីវិធីការពារខ្លួនគឺ ៣ ការពារ និង ៣ កុំដើម្បីការពារការឆ្លងរីករាលដាលនៅក្នុងសហគមន៍៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ