Connect with us

ព័ត៌មានជាតិ

ក្រសួង៖ ទូរស័ព្ទគ្មានសេវាដោយសារកំណើននៃការប្រើប្រាស់ទូរសព្ទចល័តយ៉ាងគំហុក

បានផុស

នៅ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បង្ហាញមូលហេតុមួយចំនួនដែលបណ្តាលឲ្យគុណភាពសេវា ទូរស័ព្ទចល័តមានភាពរអាក់រអួល ឬគ្មានសេវា។ ក្រសួងបញ្ជាក់ថា បញ្ហារអាក់រអួលលើសេវាទូរស័ព្ទនៅកម្ពុជានេះ គឺបច្ចេកវិទ្យាមិនទាន់ស្របតាមស្តង់ដារ និងការសាងសង់ស្ថានីយអង់តែនបន្ថែមនៅមានកម្រិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងប្រៃសណីយ៍ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសម្រាប់ការកែទម្រង់ស៊ីជម្រៅតាមរយៈការដាក់ចេញយន្តការ និងវិធានការនានាលើវិស័យទូរគមនាគមន៍ យ៉ាងណាក៏ដោយ ប៉ុន្តែកិច្ចការមួយចំនួននៅមិនទាន់កែលំអឲ្យបានល្អប្រសើរនៅឡើយទេ ពិសេស បញ្ហាគុណភាពសេវាទូរស័ព្ទចល័ត និងសេវាអ៊ីនធឺណិត។  

ជាមួយនឹងបញ្ហានេះ ក្រសួងប្រៃសណីយ៍ និងភាគីពាក់ព័ន្ធ ក៏បានកំណត់មូលហេតុមួយចំនួនដែលបណ្តាលឲ្យគុណភាពសេវាទូរស័ព្ទចល័តរអាក់រអួល ឬដំណើរការមិនបានល្អ ឬគ្មានសេវា គឺដោយសារប្រតិបត្តិករទូរស័ព្ទចល័តមួយចំនួនមិនទាន់ធ្វើទំនើបកម្មលើឧបករណ៍ឲ្យទាន់បច្ចេកវិទ្យាស្របតាមស្តង់ដារ បញ្ហាកំណើនសំណង់អគារខ្ពស់ៗក៏ជាការរារាំងដល់សេវាទូរស័ព្ទ គួបផ្សំនឹងក្នុងពេលដែលប្រតិបត្តិករបាននិងកំពុងបន្តវិនិយោគបន្ថែម ដើម្បីធានាគុណភាពសេវា ក៏មានកំណើនយ៉ាងគំហុកនៃការប្រើប្រាស់សេវាទូរសព្ទចល័តដែរ។

ទន្ទឹមនឹងនេះ ស្ថានីយ៍អង់តែនរបស់ប្រព័ន្ធទូរស័ព្ទចល័តទាំងអស់ ក៏ជាបញ្ហាប្រឈមខ្លាំងដែរ ដោយសមត្ថភាពសាងសង់ស្ថានីយអង់តែនបន្ថែមនៅមានកម្រិតនៅឡើយ។ ក្នុងនោះ ស្ថានីយអង់តែនមួយចំនួនអាចផ្តល់សេវាគ្រប់គ្រាន់ ប៉ុន្តែដើម្បីសន្សំការចំណាយ ប្រតិបត្តិករមួយចំនួនអាចបន្ថយចំណុះសមត្ថភាពនៃឧបករណ៍បញ្ជូន និងទទួលសេវា។ ស្របគ្នានេះដែរ ស្ថានីយអង់តែនជាច្រើនបំពាក់ឧបករណ៍កែច្នៃខុសស្តង់ដាបច្ចេកទេស។

សម្រាប់នៅតាមបណ្តោយផ្លូវជាតិ ឬនៅតាមបណ្តាខេត្ត ស្ថានីយអង់តែនភាគច្រើនត្រូវបានសាងសង់នៅតែតំបន់ទីប្រជុំជន ដោយពុំបានសាងសង់នៅចន្លោះតំបន់ទីប្រជុំជន និងតំបន់ខ្លះប្រជាពលរដ្ឋបានដំឡើងឧបករណ៍បង្កើនកម្លាំងសេវា ឬឧបករណ៍ពង្រីកសេវា ដោយខ្លួនឯង ដែលបណ្តាលឲ្យមានការឆ្លងរំខានសេវានៅតំបន់ជុំវិញរស់នៅ។

បន្ថែមពីនេះ ក្រសួងបញ្ជាក់ដែរថា ឧបសគ្គរារាំងដល់សេវាទូរស័ព្ទចល័តមានភាពរអាក់រអួល គឺការនាំចូលទូរសព្ទមួយទឹកដែលគ្មានគុណភាព និងខុសពីស្តង់ដាបច្ចេកទេស ឬទូរសព្ទក្លែងក្លាយ សេវាទូរស័ព្ទចល័តនៅកម្ពុជាមានតម្លៃទាប ធៀបនឹងតម្លៃសេវាទូរស័ព្ទនៅបណ្តាប្រទេសក្នុងតំបន់ ពិសេសការដាក់ចេញកញ្ចប់ដូរលុយផ្ដល់ចំណុះសមត្ថភាពអ៊ីនធឺណិតច្រើនលើសលុប ធ្វើឲ្យអ្នកប្រើប្រាស់ប្រើដោយសេរីលើសពីតម្រូវការជាក់ស្តែង ជាអាទិ៍ ការមើលវីដេអូតាមយូធូប (YouTube) និងបណ្ដាញសង្គមផ្សេងៗ ការលេងហ្គេមអនឡាញ ការទាញយកទិន្នន័យ និងកំណើននៃការប្រើប្រាស់សេវាអ៊ីនធឺណិតនានា ដែលនាំឲ្យមានភាពកកស្ទះលើសពីចំណុះសមត្ថភាពផ្គត់ផ្គង់ជាដើម៕

អត្ថបទ ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

Sokha Hotels

ព័ត៌មានពេញនិយម