ព័ត៌មានជាតិ
iOneCard និង Forest Interactive Cambodia បានរៀបចំពិធីចុះ MOU ក្នុងការផ្តល់មាតិកាឌីជីថលផ្តាច់មុខដល់ អ្នកប្រើប្រាស់តាមរយៈកម្មវិធីទូរស័ព្ទ iOneCard
កាលពីល្ងាចថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២២ iOne ដែលជាអាជីវកម្មបច្ចេកវិទ្យាលក់រាយឈានមុខគេក្នុងប្រទេសកម្ពុជា បានរៀបចំពិធីចុះកិច្ចព្រមព្រៀងជាមួយ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា (Forest Interactive Cambodia) ដើម្បីផ្តល់ជូននូវផលិតផលឌីជីថលថ្មីផ្តាច់មុខ សម្រាប់អ្នកប្រើប្រាស់កម្មវិធី iOneCard ជាផ្លូវការ ដែលកម្មវិធីនេះបានរៀបចំឡើង នៅ Cloud Lounge ស្ថិតនៅជាន់ទី ៩ នៃអគារ iOne នៅតាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី ១ ខណ្ឌចំការមន ភ្នំពេញ។ ហើយកម្មវិធីនេះផងដែរ ក៏មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ដែលជាក្រុមហ៊ុនជាដៃគូសហការរបស់ក្រុមហ៊ុនទាំងពីរ ជាច្រើន។
តាមរយៈលោក ញឹប ប៉ូលីន តំណាងក្រុមហ៊ុន iOne និង លោក តូ សុខណាង តំណាងក្រុមហ៊ុន Forest Interactive Cambodia បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការនេះ គឺត្រូវបានរំពឹងយ៉ាងមុតមាំថា នឹងទទួលបានការ គាំទ្រច្រើនពីសំណាក់អតិថិជនព្រោះថា នៅក្នុង iOneCard App ក្រៅពីផលិតផល ដែលមានគុណភាពខ្ពស់អតិថិជន ក៏អាចស្វែងរកប័ណ្ណឌីជីថលដ៏សម្បូរបែបជាច្រើនប្រភេទ ទាក់ទងនឹងប័ណ្ណហ្គេមកម្សាន្ត និងកម្មវិធីកម្សាន្តសកលជាច្រើន ដូចជា Discord, Twitch, Netflix, Spotify, Amazon, Play Station, PUBG Mobile, Mobile Legends Bang Bang , Garena , Valorant , Marvel, Razer Gold និងប័ណ្ណឌីជីថលផ្តាច់មុខផ្សេងទៀត។
ក្រៅពីពិធីចុះកិច្ចព្រមព្រៀងនេះ កម្មវិធីទាំងមូលទទួលបានភាពរីករាយ និងសាទរជាក្រៃលែងហើយភ្ញៀវកិត្តិយសទាំងអស់ក៏មានឪកាសឈ្នះនូវរង្វាន់ជាច្រើនពីកម្មវិធីនេះផងដែរ។ ព័ត៌មានលំអិតសូមចូលទៅកាន់ Forest-interactive.com និង https://www.ionecards.com៕
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច